ព័ត៌មានជាតិ

តៃកុងក្មេង បើករថយន្តបែនដឹកដី បុករថយន្តឡិចស៊ីស RX330 មិនឈប់ដោះស្រាយ បើករត់គេចផ្អើលសមត្ថកិច្ច៤ខណ្ឌ ប្រដេញតាមរហូតឃាត់បាន នៅមុខវត្តសំបួរមាស

BY
Khmernote Media
March 27, 2020

រាជធានីភ្នំពេញ៖ យុវជនចិត្តឈាមរាវម្នាក់បានបើករថយន្តបែនដឹកដីមួយគ្រឿង បានបើកទៅកៀរនឹងរថយន្ត Lexus RX330 មួយគ្រឿងបណ្តាលអោយដាច់កញ្ចក់ឆ្លុះមើលក្រោយ មួយចំហៀងហើយមិនព្រមឈប់ដោះស្រាយ បែរជាព្យាយាមរត់គេចខ្លួនក៏ត្រូវបានរថយន្តរងគ្រោះប្រដេញតាមឃាត់ នឹងស្រែក អោយសមត្ថកិច្ចល្បាតនៅតាមដងផ្លូវក្នុងមូលដ្ឋានជួយឃាត់ហើយ នៅតែមិនឈប់ ហើយនៅតែបន្តព្យាយាមបើករត់គេចខ្លួនរហូត ដល់សមត្ថកិច្ចស្រែកតាម វិទ្យុទាក់ទង អោយសមត្ថកិច្ចនៅខណ្ឌផ្សេងជួយឃាត់ នឹង ធ្វើការប្រដេញ ប្រើពេលជាងកន្លះម៉ោងទើបឃាត់រថយន្ដបង្ករួមទាំងអ្នកបើកបរ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះវេលាម៉ោង ១១:០០នាទីបានកើតឡើងនៅជិតនឹងវត្តអង្គតាមិញ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់អោយដឹង មុនកើតហេតុ គឺរថយន្តបែនដឹកដីរបស់ក្រុមហ៊ុន PNT ពណ៌ទឹកប្រាក់ អត់មានស្លាកលេខបើកដោយយុវជនឈាមរាវម្នាក់ទៅកៀរនឹងរថយន្ត Lexus RX300 មួយគ្រឿង មិនចាំស្លាកលេខ បណ្តាលអោយដាច់កញ្ចក់ឆ្លុះមើលក្រោយខាងស្តាំមួយចំហៀង ហើយរថយន្ដបង្កនោះមិនព្រមឈប់ដោះស្រាយទេ បែរជាបន្ថែមល្បឿនបើករត់គេចខ្លួន ក៏ត្រូវបានរថយន្តរងគ្រោះប្រដេញតាមពីក្រោយ នឹងបានស្រែកអោយកម្លាំងល្បាតខណ្ឌពោធិ៍សែនជ័យជួយឃាត់តែរថយន្តបង្កនោះនៅតែមិនព្រមឈប់ថែមទាំងកៀរម៉ូតូសមត្ថកិច្ចអោយដួលរបួសថែមទៀត ក៏ព្យាយាមបើករត់គេចបន្តឆ្លងចូល ទឹកដីខណ្ឌសែនសុខ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចស្រែកតាមវិទ្យុទាក់ទង អោយជួយឃាត់ ផ្អើលសមត្ថកិច្ចខណ្ឌសែនសុខចេញម៉ូតូប្រដេញតាមជួយឃាត់នៅតែមិនព្រមឈប់ ក៏បើករត់បន្តឆ្លងចូលខណ្ឌមានជ័យ ផ្អើលសមត្ថកិច្ចខណ្ឌមានជ័យ ប្រដេញជួយឃាត់ទៀត រថយន្តបង្កដដែលនៅតែមិនព្រមឈប់ ថែមទាំងបន្ថែមល្បឿនរថយន្តកាន់តែលឿន បើកទៅវិញទៅមករហូតឆ្លងចូលខណ្ឌដង្កោ ផ្អើលសមត្ថកិច្ចខណ្ឌដង្កោជួយប្រដេញតាមឃាត់ទៀត រហូតដល់ដល់វត្តឫស្សីសាញ់ ធ្លាយមកដល់ផ្លូវព្រៃស ក៏បត់ឡើងទៅតាមផ្លូវ50ម៉ែត្រ ឡើងទៅស្តុបការ៉េប្រាំបីក៏បត់ចូលផ្លូវ217 សំដៅមកខាងស្ពានដែកចំការដូងវិញ ហើយសមត្ថកិច្ចដែលជិះម៉ូតូប្រដេញ ក៏បានព្យាយាមឡើងអែបនឹងស្រែកអោយរថយន្តបង្កឈប់ បែរជារថយន្តបង្កកៀរទាំងម៉ូតូសមត្ថកិច្ចទៀតបណ្តាលអោយដួល និងបណ្តាលអោយមានអ្នករងរបួសស្រាល នឹងខូចខាតសម្ភារៈ ហើយរថយន្តបង្កបើកមកដល់មុខវត្តសំបួរមាស ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ក៏ត្រូវបានកម្លាំងសមត្ថកិច្ច នឹងឃាត់រថយន្ដធន់ធំដែលធ្វើដំណើរស្របទិសគ្នាអោយឈប់ដើម្បីឲ្យស្ទះផ្លូវធ្វើឲ្យរថយន្តបង្កអស់ផ្លូវទៅ ក៏ឈប់រថយន្ដ បើកទ្វាររថយន្តចុះរត់គេចខ្លួនបានតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចកបានយករថយន្ដបង្កនិងអ្នកបើកបរទៅអធិការដ្ឋានខណ្ឌពោធិ៏សែនជ័យរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

Share This Post: