ព័ត៌មានជាតិ

ពលករខ្មែរ ដែលមកពីប្រទេសថៃ មានជាង៤ម៉ឺននាក់ គិតត្រឹមល្ងាចម្សិលមិញនេះ ក្រោយពេលថៃប្រកាសបិទច្រកព្រំដែន

BY
Khmernote Media
March 27, 2020

យោងតាមប្រសាសន៍របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យ អន្តការណ៍ចំពោះអំពើល្មើសនិងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ព្រឹកមិញនេះថា ពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ បានវិលមកប្រទេសកម្ពុជាវិញ មានជាង៤ម៉ឺននាក់ គិតត្រឹមល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ក្រោយពេលដែលភាគីថៃប្រកាសបិទច្រកព្រំដែន។

សម្តេចក្រឡាហោម បានមានប្រសាសន៍បន្ថែមទៀតថា រហូតមកដល់ពេលនេះ មិនទាន់ដឹងថាសុខភាពរបស់ពលករខ្មែរ ដែលមកពីប្រទេសថៃយ៉ាងណានោះទេ ដែលសម្ដេចចាត់ទុកថា នេះជាចំណុចហានិភ័យសម្រាប់កម្ពុជា ហើយបើឧបមាថាក្នុងចំណោមនោះមានមិនបាច់ច្រើនទេ តែ 4-10 នាក់ផ្ទុកជំងឺ កូវីដ-១៩ ច្បាស់ណាស់នឹងចម្លងរីករាលដាលជាមិនខាន។ សម្តេចបានសង្កត់ធ្ងន់ថា សម្តេចបានផ្តល់ការណែនាំដល់ អភិបាលរាជធានីខេត្ត សូមអោយបន្តយកចិត្តទុកដាក់នៅក្នុងចំណុចនេះ​៕

Share This Post: