ហាមដាច់ខាតធ្វើរឿងទាំងអស់នេះនៅក្នុងថ្ងៃចូលឆ្នាំចិន
ជាការពិតណាស់ ប្រជាជនចិន ជាជនជាតិមួយ ដែលមានជំនឿ និងប្រពៃណីទំនៀមទម្លាប់ជាច្រើនក្នុងពិធីបុណ្យនីមួយៗ ជាពិសេសគឺបុណ្យចូលឆ្នាំចិន។ ជាក់ស្ដែង បើតាមជំនឿតៗគ្នាពីបុរាណមក ពិធីបុណ្យចូលឆ្នាំចិននៅថ្ងៃទី១ ត្រូវបានគេដឹងថា ចិនមានតំណមជាច្រើន ដើម្បីចៀសផុតពីគ្រោះចង្រៃឲ្យអស់ក្នុងឆ្នាំថ្មីនេះ។ ខាងក្រោមនេះ ជាជំនឿសំខាន់ៗ ដែលប្រជាជនចិនប្រកាន់ខ្ជាប់ក្នុងថ្ងៃចូលឆ្នាំ ក្នុងនោះមានដូចជា៖
១. បោសផ្ទះ៖ បើសិនអ្នកបោសផ្ទះនៅថ្ងៃដំបូងនៃថ្ងៃចូលឆ្នាំ វាដូចជាអ្នកបោសទ្រព្យសម្បតិ្ត និងលាបសំណាងចេញពីផ្ទះដូចគ្នា
២. តំណមមិនយំ៖ មិនថាក្មេងចាស់ប្រុសស្រី ហាមយំក្នុងថ្ងៃចូលឆ្នាំ ព្រោះវាអាចនាំមក នូវរឿងអពមង្គលដល់ឆ្នាំថ្មី រហូតពេញមួយឆ្នាំ
៣. មិនគួរកក់សក់៖ ការកក់សក់ ត្រូវបានគេមានជំនឿថាហាក់បីដូចជាការ លាងជម្រះជោគសំណាងចេញពីខ្លួនក្នុងឆ្នាំថ្មីតែម្តង
៤. មិនគួរបោកខោអាវ៖ ប្រជាជនចិនជឿថា ការបោកគក់សម្លៀកបំពាក់ជារឿងគួរតែចៀសដោយសារតែ នៅថ្ងៃចូលឆ្នាំដំបូង និងថ្ងៃទី២ នៃថ្ងៃចូលឆ្នាំ ត្រូវជាថ្ងៃដែលកំណើតរបស់ទេវតាទឹក
៥. មិនគួរលេងរបស់មុតស្រួច៖ ចៀសវាងការលេងរបស់មុតដូចជាកាំបិត ឬកន្រ្តៃក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ព្រោះរបស់ទាំងនេះជាការកាត់លាភ កាត់ជ័យ និងអាចជួបរឿងអពមង្គលទៀតផង

៦.មិនឱ្យបែករបស់៖ គួរមានការប្រយ័ត្នប្រយែងចំពោះការកាន់ចាន ឬកែវ រឺវត្ថុអាចបែក ព្រោះវានាំឲ្យបាត់បង់ជោគលាភ ហើយនឹងជួបតែរឿងប្រេះឆា ពុំសូវមានសេចក្តីសុខឡើយ
៧.ហាមសម្លាប់សត្វ៖ ឈាមត្រូវគេចាត់ជាប្រផ្នូលមិនល្អ ដែលនាំឧបទ្រពចង្រៃ និងត្រូវបានហាមឃាត់ក្នុងសាសនាព្រះពុទ្ធផងដែរ
៨. អាហារពេលព្រឹក៖ មិនគួរទទួលទានបបរឡើយ ព្រោះវាប្រៀបដូចជាអាហារពេលព្រឹករបស់អ្នកក្រខ្សត់។ មួយវិញទៀតមិនគួរញ៉ាំសាច់ឡើយ ដោយសារតែសាសនាព្រះពុទ្ធគឺតែងហាមមិនឲ្យសម្លាប់សត្វ។
៩.ចៀសវាងលេបថ្នាំ៖ លេបថ្នាំថ្ងៃដំបូងនៃថ្ងៃចូលឆ្នាំចិន ប្រៀបដូចជាប្រថ្នូលថានឹងត្រូវឈឺថ្កាត់ពេញមួយឆ្នាំ។១០.ចៀសវាងពីបំណុល៖ មិនគួរឲ្យគេខ្ចីលុយនៅថ្ងៃចូលឆ្នាំឡើយ ហើយក៏មិនត្រូវតាមទារបំណុលគេដល់ផ្ទះដែរ ព្រោះគេជឿថា ការធ្វើបែបនេះនាំចង្រៃ និងត្រូវគេជំពាក់រាល់ឆ្នាំ
១១.មិនត្រូវឈ្លោះប្រកែកគ្នា៖ ព្រោះគេជឿថា នឹងនាំអពមង្គល និងទុក្ខសោកពេញមួយឆ្នាំ
១២. មិនត្រូវកាត់សក់ ក្រចកដៃ៖ ព្រោះនឹងនាំឲ្យកើតក្ដីឈឺចាប់ដល់សមាជិកគ្រួសារ
១៣. មិនត្រូវទិញសៀវភៅពេលចូលឆ្នាំចិនទេ ព្រោះពាក្យ «សៀវភៅ» ជាភាសាចិនគឺ «ស្ស៊ូ» មានន័យថា «បាត់បង់»
១៤. ហាមទិញស្បែកជើងនៅក្នុងថ្ងៃចូលឆ្នាំចិន៖ ព្រោះពាក្យស្បែកជើងក្នុងគ្រាមភាសាចិនស្រដៀងគ្នា នឹងសូរសំឡេងដកដង្ហើមធំ ដែលមានន័យថា មនុស្សកើតទុក្ខ អស់សង្ឃឹមគិតអ្វីមិនចេញ

ប្រភព៖ chinahighlight