ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក​​​ ដូណាល់ ត្រាំ តេស្ដអវិជ្ជមានជាមួយវីរុសកូវីដ១៩ បន្ទាប់ពីទាហានជើងទឹកធ្វើការនៅសេតវិមានម្នាក់ បានតេស្ដវិជ្ជមានជាមួយវីរុស

    BY autoadmin May 8, 2020
    លោក​​​ ដូណាល់ ត្រាំ តេស្ដអវិជ្ជមានជាមួយវីរុសកូវីដ១៩ បន្ទាប់ពីទាហានជើងទឹកធ្វើការនៅសេតវិមានម្នាក់ បានតេស្ដវិជ្ជមានជាមួយវីរុស

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងអនុប្រធានាធិបតីលោក Mike Pence បានធ្វើតេស្តអវិជ្ជមានចំពោះវីរុស COVID-19 បន្ទាប់ពីសមាជិកយោធាអាមេរិកម្នាក់ដែលធ្វើការនៅសេតវិមានបានឆ្លងវីរុសនេះ។ ក្នុងអំឡុងពេលប្រជុំជាមួយអភិបាលរដ្ឋតិចសាស់នៅការិយាល័យ Oval កាលពីថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០ លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា លោកមានទំនាក់ទំនងតិចតួចជាមួយយោធានោះ ហើយនឹងត្រូវធ្វើតេស្ដរកមេរោគជារៀងរាល់ថ្ងៃ ខណៈទាំងលោក ដូណាល់ ត្រាំ និងលោក Pence មិនបានពាក់ម៉ាសក្នុងពេលប្រជុំនោះទេ។

    បើតាម MailOnline បាននិយាយថា អ្នកធ្វើការក្នុងសេតវិមាននឹងត្រូវធ្វើតេស្ដទាំងអស់ ប៉ុន្តែលោក ដូណាល់ ត្រាំ នឹងមិនធ្វើចត្តាឡីស័កខ្លួននោះទេ (នៅដោយឡែក) ព្រោះគាត់និយាយថាគាត់ «សំខាន់»។ លោក ដូណាល់​ ត្រាំ និយាយថា៖ «មិនថាអ្នកធ្វើអ្វីក៏ដោយ ការធ្វើតេស្តមិនមែនជាសិល្បៈល្អឥតខ្ចោះនោះទេ។ ដូច្នេះយើងធ្វើតេស្តក្នុងមួយសប្តាហ៍ម្ដង។ ហើយឥឡូវនេះយើងនឹងត្រូវធ្វើតេស្តក្នុងមួយថ្ងៃម្ដង»។ យ៉ាងណាក៏ដោយអ្នកនាំពាក្យសេតវិមានបាននិយាយនៅមុននេះថា លោក ដូណាល់​ ត្រាំ និងលោក Mike Pence បានធ្វើតេស្តអវិជ្ជមានចំពោះវីរុស COVID-19 នេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia, MailOnline

    Share This Post: