ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រោះរញ្ជួយដីកម្រិត ៥.១ រ៉ិចទ័រ នៅអ៉ីរ៉ង់ បានសម្លាប់មនុស្ស​២នាក់ ​និងរបួស់២២នាក់

    BY autoadmin May 8, 2020
    គ្រោះរញ្ជួយដីកម្រិត ៥.១ រ៉ិចទ័រ នៅអ៉ីរ៉ង់ បានសម្លាប់មនុស្ស​២នាក់ ​និងរបួស់២២នាក់

    ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់បាននិយាយថា មានមនុស្ស ២នាក់បានស្លាប់ និង ២២នាក់បានរងរបួស នៅពេលដែលពួកគេបានព្យាយាមភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ បន្ទាប់ពីមានការរញ្ជួយដីកម្រិត ៥.១ រ៉ិចទ័រ បានវាយប្រហារភាគខាងជើងប្រទេសអ៉ីរ៉ង់កាលពីព្រឹកថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០។ អាជ្ញាធរបាននិយាយថា មានការរញ្ជួយតិចៗជាច្រើនជាបន្ដបន្ទាប់ ប៉ុន្តែការរញ្ជួយកាលពីពាក់កណ្តាលអធ្រាត្រ នៅតាមព្រំដែននៃខេត្តតេអេរ៉ង់ និងម៉ាហ្សាន់ដារ៉ាន មិនមានការខូចខាតអ្វីនោះទេ។

    ក្រុមមន្រ្តីបានទទូចដល់ប្រជាជនដែលបានចេញខាងក្រៅត្រូវអនុវត្តការរក្សាគម្លាតផង ដើម្បីគ្រប់គ្រងការរីករាលដាលនៃវីរុស COVID-19 ដែលបានសម្លាប់មនុស្សចំនួន ៦,៤៨៦ នាក់ និងឆ្លងដល់ ១០៣,១៣៥ នាក់ នៅក្នុងប្រទេសនេះស្រាប់។ រដ្ឋក៏បានធានាដល់សាធារណជនថា មិនមានកង្វះខាតប្រេងឥន្ធនៈទេ ខណៈដែលមនុស្សប្រញាប់ទៅស្ថានីយប្រេងឥន្ធនៈដើម្បីចាក់សាំងបំពេញយានជំនិះរបស់ពួកគេ។ ក្រុមមន្រ្តីបាននិយាយថា ក្នុងចំណោមអ្នកស្លាប់មានស្ត្រីអាយុ ២១ឆ្នាំម្នាក់ នៅទីក្រុងតេអេរ៉ង់ ដែលមានជំងឺខ្សោយបេះដូង និងបុរសអាយុ ៦០ឆ្នាំម្នាក់ នៅទីក្រុងដាម៉ាវ៉ាន់ ភាគខាងកើតនៃរដ្ឋធានី បានស្លាប់ដោយរងរបួសក្បាល៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: