ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អត្រាគ្មានការងារធ្វើកើនដល់ ១៤.៧% ខណៈជនជាតិអាមេរិក ២០លាននាក់​ ត្រូវអត់ការងារធ្វើ ដោយសារវិបត្តិវីរុសកូវីដ១៩

    BY autoadmin May 9, 2020
    អត្រាគ្មានការងារធ្វើកើនដល់ ១៤.៧% ខណៈជនជាតិអាមេរិក ២០លាននាក់​ ត្រូវអត់ការងារធ្វើ ដោយសារវិបត្តិវីរុសកូវីដ១៩

    ភាពអត់ការងារធ្វើរបស់សហរដ្ឋអាមេរិកបានកើនឡើងដល់កម្រិតខ្ពស់មួយកាលពីខែមុន ដោយសារតែជំងឺរាតត្បាតជាសកល COVID-19 ដែលវាបានឆ្លងរាលដាលយ៉ាងខ្លាំងលើសលុប ហើយបានបំផ្លាញសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះ។ នាយកដ្ឋានការងារបាននិយាយកាលពីថ្ងៃសុក្រថា អត្រាគ្មានការងារធ្វើខែមេសា កាន់តែអាក្រក់ជាងមុនទៅទៀត ដោយបានធ្លាក់ចុះបន្ថែម ៤.៤% ក្នុងខែមីនាដល់ ១៤.៧% ដែលជាអត្រាអាក្រក់បំផុតចាប់តាំងពីការកត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៩៤៨។ របាយការណ៍បាននិយាយថា ប្រាក់ឈ្នួសម្រាប់អ្នកធ្វើការ (មិនមែនកសិករ) បានធ្លាក់ចុះរហូតដល់ទៅ ២០ លាននាក់ នៅក្នុងខែមេសា ហើយវាជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៩៣៩។

    តួលេខចុងក្រោយបង្ហាញថា និយោជកនៅក្នុងឧស្សាហកម្មជាច្រើនបានបន្តបញ្ឈប់បុគ្គលិកខ្លួន ចំពេលមានការរឹតត្បិតលើសកម្មភាពសេដ្ឋកិច្ច។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយទូរទស្សន៍ FOX TV ថាអត្រាគ្មានការងារធ្វើចុងក្រោយគឺមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ។ លោកបានមានប្រសាសន៍ថា៖«ការងារទាំងអស់នឹងត្រលប់មកវិញ ហើយពួកគេនឹងវិលត្រឡប់មកវិញឆាប់ៗ។ ឆ្នាំក្រោយយើងនឹងជាឆ្នាំដ៏អស្ចារ្យ»។ យ៉ាងណាក៏ដោយសកម្មភាពអាជីវកម្មកំពុងបើកទ្វារឡើងវិញក្នុងរដ្ឋជាច្រើន ប៉ុន្តែអ្នកវិភាគមួយចំនួនបានព្យាករណ៍ថា អត្រាគ្មានការងារធ្វើនឹងស្ថិតនៅខ្ពស់ជាង ១០% សម្រាប់មួយរយៈពេល ដោយសារនិយោជកជាច្រើនភ័យខ្លាចនឹងការឆ្លងរាលដាលនៃមេរោគកូរ៉ូណាវីវីរុស COVID-19៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: