អន្តរជាតិ
ខូចខាតតូបអស់ជាង២០០ និងស្លាប់មនុស្ស២នាក់ ដោយសារគ្រោះអគ្គិភ័យឆេះផ្សារក្រុងសែនមនោរម្យ
BY Khmernote Media
February 10, 2018
ខេត្តមណ្ឌលគីរី៖ គ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅមួយបានឆាបឆេះផ្សារក្រុងសែនមនោរម្យ និងផ្ទះប្រជាពលរដ្ឋតាំងពីវេលាម៉ោងជាង២យប់រំលងអាធ្រាត្រចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះរហូតដល់ម៉ោង៨ព្រឹកនេះនៅមិនទាន់រលត់ទាំងស្រុងនោះទេបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា អគ្គិភ័យដែលបានឆេះផ្សារក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ជាលទ្ធផលនៃការសន្និដ្ឋានជំហ៊ានដំបូង បណ្តាលឲ្យខូចខាងអស់ជំនួន២២០ខ្នង ផ្ទះ និងតូប ព្រមទាំងបណ្តាល ឲ្យមនុស្សចាស់ និងក្មេងម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងអណ្តាតភ្លើង។ ចំពោះមូលហេតុនៃការឆាបឆេះគេនៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ៕
