ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Rodrigo Duterte​ បញ្ជាឱ្យបិទទ្វារប្រទេសបន្ថែមដល់ ១១សប្ដាហ៍ ដែលវាជាការបិទទ្វារយូរបំផុតនៅក្នុងពិភពលោក

    BY autoadmin May 12, 2020
    លោក Rodrigo Duterte​ បញ្ជាឱ្យបិទទ្វារប្រទេសបន្ថែមដល់ ១១សប្ដាហ៍ ដែលវាជាការបិទទ្វារយូរបំផុតនៅក្នុងពិភពលោក

    ក្នុងសេចក្តីប្រកាសជាផ្លូវការមួយកាលពីថ្ងៃច័ន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានថ្លែងទៅកាន់ប្រជាជនរបស់គាត់តាមទូរទស្សន៍ថា លោកនឹងពន្យារពេលការបិទទ្វារប្រទេសនៅក្នុងតំបន់មួយចំនួន​ប្រហែល ២សប្ដាហ៍ បន្ថែមទៀត។ ពោលបើសរុបទាំងការពន្យារថ្មីៗនេះ គឺប្រទេសហ្វីលីពីននឹងមានការបិទទ្វារសរុបទាំងអស់ជាង ១១សប្ដាហ៍ ដែលជាការបិទទ្វារយ៉ាងយូរបំផុតនៅក្នុងពិភពលោក។

    ការពន្យារពេលនេះគឺដោយសារករណី COVID-19 នៅទូទាំងប្រទេសហ្វីលីពីនបានកើនឡើងដល់ ១១,០០០ ករណី ដែលធ្វើឱ្យរដ្ឋាភិបាលហ្វីលីពីនរងសម្ពាធនៅក្នុងការសម្រេចដកការរឹតបន្តឹង ដែលមានរយៈពេល២ខែ (ជាង៩សប្ដាហ៍) គិតត្រឹមថ្ងៃទី១១ ខែឧសភានេះផ្ទាល់។ វាជាការបិទទ្វារយូរបំផុតក្នុងពិភពលោក ហើយក៏យូរជាងនៅទីក្រុងវូហានប្រទេសចិន ដែលមានការបិទទ្វាររយៈពេល៧៦ថ្ងៃ។ លោក Rodrigo Duterte ក៏មិនទាន់សម្រេចថា នឹងបញ្ចប់ការបិទទ្វារនៅពេលណាឱ្យបានច្បាស់នោះដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Republic World

    Share This Post: