ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរឥណ្ឌូនេស៊ីនឹងចាប់ពលរដ្ឋណា ដែលមិនព្រមរក្សាគំលាតសង្គមឲ្យទៅលាងបង្គន់សាធារណៈ ដើម្បីជាការពិន័យ

    BY autoadmin May 13, 2020
    អាជ្ញាធរឥណ្ឌូនេស៊ីនឹងចាប់ពលរដ្ឋណា ដែលមិនព្រមរក្សាគំលាតសង្គមឲ្យទៅលាងបង្គន់សាធារណៈ ដើម្បីជាការពិន័យ

    ឥណ្ឌូនេស៊ី៖ បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន channelnewsasia បានឲ្យដឹងថា ពលរដ្ឋនៅក្នុងក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី រូបណាដែលហ៊ានបំពានវិធានការរក្សាគំលាតសង្គម ឬគំលាតសុវត្ថិភាពដែលតម្រូវឲ្យមនុស្សត្រូវនៅឆ្ងាយពីគ្នាឲ្យបាន ១ម៉ែត្រនោះ នឹងត្រូវអាជ្ញាធរដាក់ពិន័យឲ្យទៅលាងបង្គន់សាធារណៈដើម្បីលុបលាងកំហុសរបស់ពួកគេ។ ​

    ប្រភពខាងលើបានបន្តថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ អាជ្ញាធរឥណ្ឌូនេស៊ីបានសម្រេចដាក់ចេញនូវវិធានការថ្មីៗជាច្រើនដូចជា ពលរដ្ឋណាដែលហ៊ានជួបគ្នា ប្រមូលផ្ដុំគ្នាមិនគិតពីគំលាតសង្គមត្រូវចាប់ឲ្យទៅលាងបង្គន់សាធារណៈនិងពាក់អាវដែលមានសរសេរអក្សថា “ខ្ញុំជាអ្នកធ្វើខុសនឹងវិធានការរបស់អាជ្ញាធរ”។ ក្រៅពីនេះពលរដ្ឋណាដែលធ្វើដំណើរនៅទីសាធារណៈដោយមិនបានពាក់ម៉ាស់នឹងត្រូវពិនិត្យជាប្រាក់ ២៥០​,០០០ Rupiah (១៧ ដុល្លារអាមេរិក) ទៀតផង។

    ចំពោះក្រុមហ៊ុនដែលមិនព្រមអនុវត្តវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលវិញនឹងត្រូវពិន័យជាប្រាក់រហូតដល់ ៥០ លាន Rupiah (៣,៣៥៩ ដុល្លារអាមេរិក) ឯណោះ។​ ការពិន័យថ្មីៗដូចខាងលើនេះត្រូវបានគេមើលឃើញថា គឺជាវិធានការតឹងរឹងមួយដែលអាជ្ញាធរឥណ្ឌូនេស៊ីបានអនុវត្តចាប់តាំងពីមានការផ្ទុះមេរោគកូវីដ ១៩ មក។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះឥណ្ឌូនេស៊ីមានអ្នកឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១៤,៧៤៩ ករណី ស្លាប់ ១,០០៧ ករណី ជាសះស្បើយ ៣ ០៦៣ ករណី ខណៈជនរងគ្រោះភាគច្រើនគឺជាពលរដ្ឋនៅក្នុងទីក្រុងចាកាតា៕

    Jpeg

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post: