ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស័ក្ត៥ រុំ សុវិជ្ជា ខ្លួនឯងអ្នកអនុវត្តច្បាប់ បែរជាផឹកស្រវឹងជោគជាំបើករថយន្តបុករនាំងរូបសំណាក ហើយជេរប្រមាថអភិបាលខេត្តធ្ងន់ៗទៀត ឥលូវនេះនាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យដកតំណែង​ និងមានចំណាត់ការបន្តទៀត

    BY Khmernote Media May 16, 2020
    ស័ក្ត៥ រុំ សុវិជ្ជា ខ្លួនឯងអ្នកអនុវត្តច្បាប់ បែរជាផឹកស្រវឹងជោគជាំបើករថយន្តបុករនាំងរូបសំណាក ហើយជេរប្រមាថអភិបាលខេត្តធ្ងន់ៗទៀត ឥលូវនេះនាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យដកតំណែង​ និងមានចំណាត់ការបន្តទៀត

    នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ លោក រុំ សុវិជ្ជា បានផឹកស្រាស្ររឹងជោគជាំរួចបើករថយន្តទៅបុករនាំងបរិវេណរូបសំណាកលោកតាអាចារ្យលាក់ បណ្តាលឱ្យខូចខាត វេលាម៉ោង ៩៖១២នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ ហើយអ្វីដែលធ្វើឱ្យកានតែភ្ញាក់ផ្អើលទៀតនោះ គឺមន្ត្រីនគបាលចរាចរណ៍ជាន់ខ្ពស់រូបនេះ បានស្រែកជេរ និងប្រមាថយ៉ាងធ្ងន់ៗទៅអភិបាលខេត្តកំពង់ធំលោក សុខ លូ ថា នៅទីតាំកើតហេតុមិនមានដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាត ទើបឱ្យគាត់ជួបគ្រោះថ្នាក់បែបនេះ ប៉ុន្តែតាមការពិតនៅទីតាំងកើតហេតុមានភ្លើងបំភ្លឺគ្រប់គ្រាន់ និងមានចំណាំងផ្លាតយ៉ាងពិតប្រាកដ។

    ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ហ៉ឹម​ យ៉ាន​ អគ្គស្នងការ​រងនគរបាលជាតិ​ ទទួល​បន្ទុក​ការងារអនុវត្តន៍ច្បាប់ចរាចណ៍​ បានអោយដឹងថា​ ពាក់ព័ន្ធ​នឹង​អំពើ​ល្មេីស​ច្បាប់​របស់​ លោកវរៈសេនីយ៍​ឯក​ រុំ​ សុវិជ្ជា​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ធំ​ ដែល​បេីកបររថយន្ត​ក្នុងស្ថានភាពស្រវឹងបង្ករគ្រោះថ្នាក់ចរាចរណ៍នៅ​ រង្វង់​មូល​អាចារ្យ​លាក់​ ហេីយស្រែកជេរប្រមាថ​ ឯកឧត្ដម​ អភិបាល​ខេត្ត​កំពង់​ធំ​ ដោយពាក្យ​អសុរោះ​នោះ​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ នឹងចាត់វិធានការណ៍ម៉ឺងម៉ាត់​ដោយ​មិនលេីកលែងឡេីយ​ ។ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ហ៉ឹម​ យ៉ាន​ បានអោយដឹងថា​ វិធានការណ៍​ដំបូង​គឺដកតួនាទី​មុខ​តំណែង​ពី​នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ។ ចំពោះ​ចំណាត់​ការ​បន្តបែបណាទៀតនោះ​ គឺថ្នាក់ដឹកនាំនឹងសម្រេច​បន្ថែមនៅពេលក្រោយ​ ។

    ទង្វើ​របស់​លោកវរៈសេនីយ៍​ឯក​ រុំ​ សុវិជ្ជា​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ បេីកបររថយន្ត​ក្នុងស្ថានភាពស្រ​វឹង​បង្ករអោយ​មានគ្រោះថ្នាក់ចរាចរណ៍គឺកេីត​មានឡេីង​នៅ​ពេល​ដែល​រាជរដ្ឋាភិបាល​ ជា​ពិសេស​ ក្រសួង​មហាផ្ទៃ​ និង​ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ កំពុង​បេីកយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍​ទូទាំង​ប្រទេស​៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay