ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាវុធហត្ថរាជធានីភ្នំពេញ ឡោមព័ទ្ធឃាត់ខ្លួនចិនប្រុសស្រី១០នាក់ក្នុងនោះមានខ្មែរម្នាក់ រំដោះជនរងគ្រោះបានម្នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ នៅខណ្ឌជ្រោយចង្វារ

    BY Khmernote Media May 16, 2020
    អាវុធហត្ថរាជធានីភ្នំពេញ ឡោមព័ទ្ធឃាត់ខ្លួនចិនប្រុសស្រី១០នាក់ក្នុងនោះមានខ្មែរម្នាក់ រំដោះជនរងគ្រោះបានម្នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ នៅខណ្ឌជ្រោយចង្វារ

    រាជធានីភ្នំពេញ ៖ កម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារ សហការណ៍ជាមួយកម្លាំងជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការសម្របសំរួលដោយ លោក ហេង ផេង ព្រះ រាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចុះបង្រ្គាប និងឆែកឆេរបន្ទប់ចំនួន៤ ក្នុងខុនដូរមួយកន្លែង បានឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់កាលពីវេលាម៉ោង១៥:៣០នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ ស្ថិតនៅចំណុចខុនដូរមួយកន្លែង ក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

    ដោយយោងតាមពាក្យបណ្ដឹងបងប្រុសជនរងគ្រោះឈ្មោះ XIAO WEN YANG ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិនមុខរបរលក់ដូរ មានទីលំនៅភូមិអ៊ូឆាង សង្កាត់អឺប៉ី ក្រុងអឺប៉ី ខេត្តហ៊ូប៉ី និងរំដោះបានជនរងគ្រោះចំនួន០១នាក់។

    ជនសង្ស័យដែលបានឃាត់ខ្លួនរួមមានជនជាតិចិន០៨នាក់ ភូមា០១នាក់ និង ខ្មែរ០១នាក់៖
    + ទី១.ឈ្មោះ ឡូវ ពិន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន
    + ទី២.ឈ្មោះ ឈិន ស៊ី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន
    + ទី៣.ឈ្មោះ ស៊ុង ជាំង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន
    + ទី៤.ឈ្មោះ សោ ឆោ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន
    + ទី៥.ឈ្មោះ វ៉ាង វិនហ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន
    + ទី៦.ឈ្មោះ ជាយូ ជឺ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន
    + ទី៧.ឈ្មោះ ចូវ ហន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន
    + ទី៨.ឈ្មោះ ហង ឡុងម៉ីង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន
    + ទី៩.ឈ្មោះ ហម ទិបឈី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិភូមា
    + ទី១០.ឈ្មោះ ងែត ផល្លា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ

    បច្ចុប្បន្នជនសង្ស័យទាំង១០នាក់កំពុងត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការសាកសួរបន្ថែមដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់។ ព័ត៌មានលម្អិតនឹងផ្សាយជូនពេលក្រោយ៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay