រន្ធត់ណាស់! ប្អូនស្រីម្នាក់ធ្វើដំណើរទៅកំពតទាំងយប់ជាមួយមិត្តភក្តិ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវឡានយីឌុបកង់១០ ចង្កូតស្តាំ បើកបុកពេញទំហឹងកិនបែកក្បាលស្លាប់ភ្លាមៗមួយរំពេច ចំណែកតៃកុងឡានរត់គេចខ្លួនបាត់ស្រមោល
ខេត្តកំពត ៖ យុវតីរូបស្រស់សោភាម្នាក់ ដែលមិត្តភ័ក្តតែងតែចាត់ទុកថាជាមនុស្សចិត្តល្អ គួរឲ្យស្រលាញ់រាប់អាន និងរួសរាយរាក់ទាក់អ្នកដទៃ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយរថយន្តយីឌុបកង់១០ បុកកិនបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម ចំណែកមិត្តភ័ក្តរងរបួសបាក់ដៃម្ខាង នៅតាមផ្លូវជាតិលេខ៤១ ត្រង់ចំណុចជិតដល់រូបសំណាកលោកយាយម៉ៅ ខណៈពេលកំពុងជិះម៉ូតូឌុបគ្នាធ្វេីដំណេីរទៅខេត្តកំពត ជាមួយមិត្តភ័ក្តប្រុសស្រី៥នាក់ទៀត ជិះម៉ូតូ៣គ្រឿង កាលពីម៉ោងជិត១០យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ ធ្វេីអោយមិត្តភ័ក្តបងប្អូនសាច់ញាតិជិតឆ្ងាយ មានការសោកស្ដាយយ៉ាងខ្លាំង ស្ទេីរតែមិនគួរអោយជឿថាមនុស្សចិត្តល្អបែបនេះ បែរជាស្លាប់ទាំងវ័យក្មេងយ៉ាងនេះទៅវិញ ។

បេីតាមការរៀបរាប់របស់បងស្រី Phearak Da Irish ដែលចំណាយពេលវេលាដ៏មានតម្លៃប្រាប់ខ្ញុំបាទម៉េងដែលជាអ្នកយកព័ត៌មានខ្មែរណូត បានដឹងអំពីដំណេីររឿងរបស់ប្អូនស្រីរងគ្រោះថា នាងមានឈ្មោះ ពិន ស្រីពេជ្រ អាយុ២០ឆ្នាំ មុខរបរបុគ្គលិកផ្សារទំនេីប AEON ដោយនៅមុនពេលកេីតហេតុ យុវតីរងគ្រោះនិងមិត្តភ័ក្តប្រុសស្រី៥នាក់ទៀត (ស្រី៥នាក់ ប្រុសម្នាក់) បានជិះម៉ូតូចំនួន៣គ្រឿង មាន Honda Beat ចំនួន២គ្រឿង និងម៉ូតូ Suzuki Nex មួយគ្រឿង បេីកបរដោយយុវតីរងគ្រោះ ឌុបយុវតីម្នាក់ទៀតជាមិត្តភ័ក្ត បានធ្វេីដំណេីរទៅខេត្តកំពត ដោយចេញដំណេីរតាំងពីម៉ោងជិត៦ល្ងាច ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ លុះទៅដល់ចំណុចកេីតហេតុខាងលេី ម៉ោងជិត១០យប់ថ្ងៃដដែល ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ត្រូវបានរថយន្តយីឌុបកង់១០មួយគ្រឿង ពាក់ស្លាកលេខចង្កូតស្ដាំ PP-1982 បេីកមកបុកម៉ូតូរបស់យុវតីរងគ្រោះពេញទំហឹង បណ្ដាលឲ្យដួលខ្ទាតយុវតីដែលជិះពីក្រោយទៅលេីថ្នល់រងរបួសធ្ងន់ បាក់ដៃ ចំណែកយុវតីរងគ្រោះដួលក្បែរកង់រថយន្តកិនបែកក្បាលស្លាប់ភ្លាមៗមួយរំពេច ។ ចំណែកឯតៃកុងរថយន្តបង្ក ឃេីញសភាពមិនស្រួល បានចុះគេចខ្លួនបាត់ស្រមោល ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកេីតហេតុ ហេីយត្រួតពិនិត្យរថយន្ត រកឃេីញប័ណ្ណបេីកបរ និងអត្តសញ្ញាណប័ណ្ណដែលបន្សល់លេីរថយន្តបង្ក មានដូចជា ប័ណ្ណបើកបរ មួយសន្លឹក លេខប័ណ្ណ:B251595 ប្រភេទ: (ខ-B) ដែលមានឈ្មោះដូច អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ មួយសន្លឹក មានឈ្មោះ ឡេង ហែម ភេទប្រុស កេីតឆ្នាំ១៩៧៩ មានស្រុកកំណើតនៅឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ សព្វថ្ងៃរស់នៅភូមិតារាជ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ សពត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុរួចប្រគល់អោយក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ។ ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែង និងយកទៅរក្សាទុកបណ្ដោះអាសន្ន
ក្រុមការងារខ្មែរណូត សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង ទោះជាមិនដែលស្គាល់គ្នាក៏ដោយ តែនេះគ្រាន់តែជាការផ្សព្វផ្សាយចែករំលែកដោយសណ្ដានចិត្តប៉ុណ្ណោះ ការស្លាប់របស់គាត់ បានធ្វេីឲ្យបងប្អូនសាច់ញាតិ និងមិត្តភ័ក្តជិតឆ្ងាយផ្ញេីរសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះតាមរយៈ Status និង Caption រំលែកទុក្ខដ៏ក្រៀមក្រំ រួមទាំងMention ឈ្មោះហ្វេសប៊ុករបស់នាង ” Pi Ch” អមដោយរូបភាពនិងខ្លឹមសារសោកស្ដាយ និងរំលែកទុក្ខបន្តបន្ទាប់គ្នាផងដែរ ។ បច្ចុប្បន្នក្រោយពេលកេីតហេតុ សពរបស់យុវតីរងគ្រោះ កំពុងត្រូវបានក្រុមគ្រួសារ ដឹកយកមកចាត់ចែងតម្កល់ធ្វេីបុណ្យតាមប្រពៃណី នៅផ្ទះរបស់នាងផ្ទាល់តែម្ដង ស្ថិតនៅជិតវត្តចាស់ ខណ្ឌជ្រោយចង្វារ ក្រុងភ្នំពេញ អាស្រ័យហេតុនេះសូមគោរពអញ្ញេីញញាតិមិត្តជិតឆ្ងាយ ទាំងអស់ចូលរួមក្នុងពិធីបុណ្យសពរបស់គាត់ ឲ្យបានអធិកអធម ដេីម្បីជាការចូលរួមជូនដំណេីរ និងគោរពវិញ្ញាណក្ខន្ធរបស់គាត់ជាចុងក្រោយផង ៕ ដោយក្ដីគោរព និងអនុគ្រោះ ពីខ្ញុំម៉េង











