ប្រធានាធិបតីហ្វីលីពីនបញ្ជា មិនទាន់ឲ្យបើកសាលារៀនឡើយ រហូតដល់គេរកឃើញវ៉ាក់សាំងការពារជំងឺកូវីដ ១៩
ហ្វីលីពីន៖ ប្រធានាធិបតីនៃប្រទេសហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានបញ្ជាក់ថា សិស្សទាំងអស់នឹងមិនទាន់ត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅកាន់សាលារៀនវិញនេះ ប្រសិនបើវ៉ាក់សាំងការពារមេរោគកូវីដ ១៩ នៅមិនទាន់រកឃើញនៅឡើយ។ គួរម្លឹកជូនថា ហ្វីលីពីបានសម្រេចបិទសាលារៀនទាំងអស់នៅទូទាំងប្រទេសដែលមានសាលារៀនសរុបប្រមាណជា ២៥ លានកន្លែង នៅក្នុងខែមីនាកន្លងទៅហើយគ្រោងនឹងបើកវិញនៅចុងខែសីហាខាងមុខនេះផងដែរ។

យ៉ាងណាក្តី នៅក្នុងសន្និសិទ្ធការសែតផ្លូវការមួយកាលពីថ្ងៃម្សិលមិញនេះ លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានបញ្ជាក់ច្បាស់ៗថា គិតមកទល់ពេលនេះក្មេងតូចៗនៅតែមានហានិភ័យខ្ពស់នៅឡើយក្នុងការឆ្លងមេរោគកូវីដ ១៩ ដូចនេះរដ្ឋាភិបាលនៅមិនទាន់អនុញ្ញាតឲ្យពួកគេអាចត្រលប់ទៅកាន់សាលារៀនតាមការគ្រោងទុកនោះទេ។
លោកបានបន្តទៀតថា សម្រាប់នៅក្នុងប្រទេសហ្វីលីពីន ក្មេងតូចៗអាចទៅរៀនជុំគ្នាវិញបានលុះត្រាតែគេអាចរកឃើញវ៉ាក់សាំងការពារមេរោគនិងដាក់ឲ្យប្រើប្រាស់ជាសាធារណៈ។ ជំនួសឲ្យការបើកសាលារៀនជាធម្មតាវិញ ក្រសួងអប់រំហ្វីលីពីននឹងប្រើប្រាស់វិធីបង្រៀនតាម Online ឬវិធីបង្រៀនពីចម្ងាយក្នុងរូបភាពផ្សេងៗអាស្រ័យលើលក្ខខណ្ឌអំណោយផលជាក់ស្តែងតាមតំបន់ផ្សេងៗគ្នា។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះហ្វីលីពីនមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៤ ៦៦៩ ករណី និងស្លាប់ ៨៨៦ ករណីផងដែរ៕


អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost