ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សត្វកណ្តូបជាច្រើនបានរំខានដល់រដ្ឋចំនួន ៥ របស់ប្រទេសឥណ្ឌា, បង្កការគំរាមកំហែងដល់ផលដំណាំ ខណៈប្រទេសនេះកំពុងជួបទុក្ខផ្ទួនៗគ្នា

    BY autoadmin May 27, 2020
    សត្វកណ្តូបជាច្រើនបានរំខានដល់រដ្ឋចំនួន ៥ របស់ប្រទេសឥណ្ឌា, បង្កការគំរាមកំហែងដល់ផលដំណាំ ខណៈប្រទេសនេះកំពុងជួបទុក្ខផ្ទួនៗគ្នា

    សត្វកណ្តូបជាច្រើនបានវាយប្រហារកាន់កាប់រដ្ឋយ៉ាងតិចណាស់ចំនួន ៥ នៅក្នុងប្រទេសឥណ្ឌា ដោយមិនមានសញ្ញាដកថយវិញនោះទេ ហើយវាកាន់តែបន្ថែមសម្ពាធដល់ពលរដ្ឋឥណ្ឌា នៅពេលដែលពួកគេនេះក៏កំពុងប្រឈមនឹងរោគរាតត្បាត COVID-19 ហើយត្រូវមកពិបាកជាមួយនឹងទ័ពសត្វកណ្តូបបន្ថែមទៀត។ មុននេះឥណ្ឌាក៏បានប្រឈមមុខជាមួយនឹងគ្រោះធម្មជាតិយ៉ាងធំមួយផងដែរ នោះគឺព្យុះស៊ីក្លូន Amphan ដែលវាបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៨០ នាក់ បានស្លាប់គិតមកទល់ពេលនេះ។ សត្វកណ្តូបយ៉ាងច្រើនទាំងនេះនឹងមិនបណ្ដាលឱ្យមនុស្សស្លាប់ដូចជា វីរុស COVID-19, ព្យុះស៊ីក្លូន, រញ្ជួយដី ឬគ្រោះធម្មជាតិអ្វីផ្សេងនោះឡើយ ប៉ុន្តែវានឹងគំរាមកំហែងដល់ផលកសិកម្មរបសប្រទេសដែលមានមនុស្សច្រើសលើសលុបមួយនេះ។

    កាលពីថ្ងៃច័ន្ទកណ្ដូបបានចុះចតលើកោះ Jaipur ដែលមានប្រជាជនប្រមាណ ៣ លាននាក់កំពុងរស់នៅ ហើយសាក្សីដែលបានឃើញផ្ទាល់ភ្នែកពីតំបន់នោះបានបង្ហោះវីដេអូទៅក្នុងបណ្ដាញសង្គមជាហូរហែផងដែរ។ គួរឱ្យដឹងដែរថាសត្វកណ្តូបមានសមត្ថភាពបង្កើតកូនបាន ២០ដង ក្នុងរយៈពេល ៣ខែ ហើយកណ្តូបពេញវ័យអាចស៊ីចំណីប៉ុនខ្លួនរបស់វាជារៀងរាល់ថ្ងៃ។ កណ្ដូបពេញវ័យប្រមាណ ៨០ លានក្បាល អាចនៅកកកុញជាមួយគ្នាក្នុង ១ គីឡូម៉ែត្រក្រឡា និងហោះបានចម្ងាយ ១៥០ គីឡូម៉ែត្រក្នុងមួយថ្ងៃ ដែលការស៊ីចំណីរបស់ពួកវាគឺប្រហាក់ប្រហែលនឹងមនុស្សពេញវ័យចំនួន ៣៥,០០០ នាក់ក្នុងមួយថ្ងៃៗ។ ខណៈពេលនេះអាជ្ញាធរឥណ្ឌាកំពុងមមាញឹកយ៉ាងខ្លាំងទាំងបញ្ហាវីរុស COVID-19 និងបញ្ហាសត្វកណ្ដូប ក៏ដូចជាបញ្ហាព្យុះស៊ីក្លូន Amphan ដែលទើបតែស្ងាត់ប៉ុន្មានថ្ងៃថ្មីៗនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ RT

    Share This Post: