ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហាមមិនឲ្យលក់ហើយ នៅតែលួចលក់ទៀត

    BY Khmernote Media February 11, 2018
    ហាមមិនឲ្យលក់ហើយ នៅតែលួចលក់ទៀត

    ក្រុងសៀមរាប៖ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនិងយោងតាមបទបញ្ជាររបស់គណបញ្ជារការឯកភាពក្រុងសៀមរាប នៅវេលាម៉ោង០៨:៣០នាទីព្រឹកថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក ដោយមានការចូលរួមពីបងប្អូនប្រជាការពារ ដឹកនាំដោយលោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបសហការជាមួយកម្លាំងនគរបាលការិយាល័យគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះធ្វើត្រួតពិនិត្យនៅតាម ផ្សារដើមក្រឡាញ់ ផ្សារបុរីប្រិមប្រិយ៍ និងផ្សារភូមិភាគ ក្នុងភូមិសាស្ត្រសង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។

    ជាលទ្ធផលបានធ្វើកិច្ចសន្យា អប់រំបងប្អូនអាជីវករដែលបានលួុចលក់គ្រាប់រំសេវ ផាវ បានចំនួន ១៦តូប និងបានធ្វើការដកហូតគ្រាប់រំសេវ ផាវ ដែលច្បាប់ហាមឃាត់មានដូចជា៖
    -ផាវគ្រាប់បែកចំនួន ៨ថង់
    -ផាវកាំជ្រួចលេខ៣០ ចំនួន ១៩ដុំ និងលេខ១០ ចំនួន ៥៦ដុំ(១ដុំ=១២ដើម)
    -ផាវខ្សែចំនួន ១៣ប្រអប់
    -ផាវឈើគូសក្រហម ចំនួន៣៧ដុំ
    -ផាវឈើគូសខៀវ ចំនួន៩ដុំ
    -ផាវឈើគូសខ្មៅ ចំនួន៣៥ដុំ
    -ផាវឈើគូសលឿង ចំនួន១៣ដុំ(១ដុំ=២០ប្រអប់)
    -ផាវឃ្មុំ ចំនួន១៦ដុំ (១ដុំ=៥ប្រអប់)

    គ្រាប់រំសេវ ផាវ ជាច្រើនប្រភេទដែលបានដកហូតខាងលើនេះ ត្រូវបាននាំទៅរក្សាទុក រងចាំធ្វើការកំទេចចោល ទៅតាមបច្ចេកទេស។ ការអនុវត្តនេះធ្វើឡើង ដើម្បីរក្សាសុវត្តិភាព សន្ដិសុខ សណ្តាប់ធ្នាប់ ជៀសវាងអគ្គីភ័យ និងការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលកើតឡើងដោយសារការអុជ រំសេវផាវ និងគ្រឿងផ្ទុះផ្សេងៗ ក្នុងអំឡុងពេល អបអរសាទរ ក្នុងឪកាស បុណ្យចូលឆ្នាំចិន-វៀតណាមនាពេលខាងមុខនេះផងដែរ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay