ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាថ្មីបង្ហាញថា ជំងឺគ្រុនឈាមអាចឆ្លងតាមរយៈការរួមភេទ

    BY Khmernote Media May 21, 2018
    ការសិក្សាថ្មីបង្ហាញថា ជំងឺគ្រុនឈាមអាចឆ្លងតាមរយៈការរួមភេទ

    ជាទូទៅអ្នកធ្លាប់បានដឹងថា ជំងឺគ្រុនឈាមតែងតែកើតឡើង មិនចំពោះអ្នកណាម្នាក់នោះទេ ជាពិសេសក្មេងៗតែម្តង បន្ទាប់ពីត្រូវមូសខ្លាខាំពួកគេ។ ហើយយើងអាចនិយាយសង្ខេបមកវិញថា ជំងឺគ្រុនឈាមឆ្លងតាមរយៈមូសខ្លាខាំ។​ ជាធម្មតាអ្នកមានជំងឺគ្រុនឈាមតែងមានអាការដូចជា ឈឺក្បាល ក្តៅខ្លួនខ្លាំង ឈឺចាប់តាមសាច់ដុំ និងតាមសន្លាក់ជាដើម ហើយក្នុងករណីជនរងគ្រោះមិនបានទៅមន្ទីរពេទ្យនោះទេ ឬមិនទទួលបានការព្យាបាលពីវេជ្ជបណ្ឌិតទាន់ពេលទេនោះ ក្នុងរយៈ៧ថ្ងៃ ជនរងគ្រោះអាចមានគ្រោះថ្នាក់ដល់ជីវិតបាន។

    យ៉ាងណាក្តី មកទល់នឹងពេលនេះ មានការសិក្សាថ្មីមួយបានរកឃើញថា មេរោគនៃជំងឺគ្រុនឈាមនេះក៏អាចឆ្លងតាមរយៈការរួមភេទផងដែរ។ ក្រុមអ្នកវិទ្យាសាស្ត្រមកពីបណ្តាលប្រទេសជាច្រើនសុទ្ធតែ បានអះអាងដូចគ្នាថា ក្នុងករណីដែលមនុស្សធំពេញវ័យកើតមានជំងឺគ្រុនឈាមនេះ ហើយរូបគាត់ទៅរួមភេទជាមួយនឹងអ្នកណា នោះវានឹងអាចចម្លងមេរោគនេះទៅកាន់អ្នកផ្សេងទៀតបាន។

    នេះគ្រាន់តែជាលទ្ធភាពនៃការចម្លងមេរោគ ដែលគេបានរកឃើញ តែជាក់ស្តែងនៅក្នុងសង្គមគេកម្រឃើញករណីចម្លងមេរោគជំងឺគ្រុនឈាមតាមរយៈការរួមភេទនេះកើតឡើងណាស់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay