ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនគ្រោងសាងសង់ទីក្រុងព្រៃដំបូងបង្អស់ ដែលមានដើម និងរុក្ខជាតិផ្សេងៗ១លានដើម ដើម្បីការពារការបំពុលបរិស្ថាន និងការកើនឡើងនូវកម្ដៅពិភពលោក

    BY Khmernote Media February 12, 2018
    ចិនគ្រោងសាងសង់ទីក្រុងព្រៃដំបូងបង្អស់ ដែលមានដើម និងរុក្ខជាតិផ្សេងៗ១លានដើម ដើម្បីការពារការបំពុលបរិស្ថាន និងការកើនឡើងនូវកម្ដៅពិភពលោក

    ចិន៖ ប្រទេសចិនគ្រោងនឹងសាងសង់ទីក្រុងព្រៃមួយ ដើម្បីការពារការបំពុលបរិស្ថាន និងការកើនឡើងនូវកម្ដៅពិភពលោក ហើយទីក្រុងព្រៃនេះ នឹងក្លាយទៅជាទីក្រុងព្រៃដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រពិភពលោកផងដែរ។ ទីក្រុងព្រៃនេះត្រូវបានដាក់ឈ្មោះថា The Liuzhou Forest City ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ភ្នំនៃក្រុង Liuzhou ខេត្ត Guangxi ភាគខាងត្បូងប្រទេសចិន និងស្ថិតនៅតាមបណ្តោយទន្លេ Liujiang ផងដែរ។

    ទីក្រុងនេះមានផ្ទៃដីសរុប ១៧៥ ហិចតា និងអាចផ្តល់កន្លែងស្នាក់នៅសម្រាប់ មនុស្សប្រមាណជា ៣០,០០០ នាក់។ ការិយាល័យ សាលារៀន មន្ទីរពេទ្យ និងសណ្ឋាគារនៅក្នុងទីក្រុងនេះ​និងត្រូវបានគេសាងសង់ដោយមានការហុំព័ទ្ធពីដើមឈើធំៗចំនួន ៤០,០០០ ដើម រួមជាមួយរុក្ខជាតិផ្សេងៗទៀតសរុប១​លានដើម ហើយប្រភេទដើមឈើធំៗ និងរុក្ខជាតិទាំងនោះគឺត្រូវបានគេជ្រើសរើសពូជរុក្ខជាតិល្អៗចំនួន ១០០ ប្រភេទផ្សេងគ្នា។

    តាមរយៈក្រុមការងារបច្ចេកទេសដែលទទួលបន្ទុកសាងសង់ទីក្រុងនេះបានអះអាងថា ក្នុងមួយឆ្នាំទីក្រុងព្រៃនេះនឹងជួយស្រូបយកកាបូន CO2  ១០,០០០ តោន និងជាតិពុល ៥៧ តោន ចេញពីបរិយាកាយ ហើយទីក្រុងនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះហើយ។ តោះទៅទស្សនារូបភាពទីក្រុងព្រៃដូចខាងក្រោមនេះ៖

    ភក្តី

    ប្រភព៖dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay