ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មករស់នៅទឹកដីខ្មែរហើយ ហ៊ានកាន់អាវុធទៀត

    BY Khmernote Media February 12, 2018
    មករស់នៅទឹកដីខ្មែរហើយ ហ៊ានកាន់អាវុធទៀត

    រាជធានីភ្នំពេញ៖ កាលពីវរលាម៉ោង១៣ និង៣០នាទីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិចិន២នាក់ ពាក់ព័ន្ធនឹងករណីកាន់កាប់អាវុធខុសច្បាប់ ដែលការឃាត់ខ្លួននេះធ្វើឡើងនៅចំណុចបុរីញូថោន ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនជាតកចិន០២នាក់ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ (ម៉ាកk59) ហេតុរណ៍នេះបានកើតឡើងនៅថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៨ នាវេលាម៉ោង១៣:៣០នាទី នៅ

    សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិដែលឃាត់ខ្លួនទាំង០២នាក់៖ ទី១-ឈ្មោះ Dai Xun ភេទប្រុស អាយុ៣៧ឆ្នាំ កាន់​លិខិតឆ្លងដែន EA926438 និងទី២-ឈ្មោះ Pu yijiang ភេទប្រុស អាយុ៣០ឆ្នាំ ​គ្មាន​លិខិតឆ្លងដែន ហើយអាវុធខ្លី ដែលសមត្ថកិច្ចដកហូតបានម៉ាក K59 មួយដើមរលុបលេខមានគ្រាប់៤គ្រាប់ និងម៉ូតូម៉ាក ហុងដារអ៊ែប្ល៊ែក ពណ៌ខ្មៅលាយគ្រាប់អំពិល ពាក់ស្លាកលេខ 1AD-1679 ។ ប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាកើតហេតុកម្លាំង​នគរបាល​ខណ្ឌ​ដើរល្បាត ហើយបានប្រទះឃើញ​ជន​ជាតិចិន២នាក់កំពុង​ជិះ​ម៉ូតូ​ សមត្ថកិច្ចសង្ស័យ​ ក៍ហៅ​ឆែកឆេរ ស្រាប់​រកឃើញ​កាំភ្លើងខ្លី១ដើម ម៉ាក៥៩នៅក្នុង​កាបូបស្ពាយ ក៍ធ្វើការឃាត់ខ្លួនតែម្តង ។

    បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង កំពុងសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ននៅផ្នែកជំនាញព្រហ្មទ័ណ្ឌ នៃអធិការនគរបាលខណ្ឌពោធិ័សែនជ័យ ដើម្បីបន្តតាមនិតិវិធីច្បាប់៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay