អន្តរជាតិ
អ្នកភូមិចាប់ចងចោរលួចមាន់ជាប់នឹងដើមឈើ ហើយឲ្យខាំមាន់ ដែលលួចបាននោះទៀត ដើម្បីទុកជាមេរៀន (មានវីដេអូ)
BY Khmernote Media
May 21, 2018
ចិន៖ ចោរលួចមាន់ម្នាក់ត្រូវបានអ្នកភូមិចាប់បាន ហើយដាក់ទណ្ឌកម្មគាត់យ៉ាងចាស់ដៃមុននឹងប្រគល់ខ្លួនចោររូបនោះឲ្យទៅ ប៉ូលិស ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។ តាមរយៈរូបភាពដែលត្រូវបានគេថត និងបង្ហោះចូលទៅក្នុងបណ្តាញសង្គម បានបង្ហាញឲ្យឃើញថា ចោររូបនោះត្រូវបានគេចាប់ចងជាប់ជាមួយនឹងដើមឈើ ហើយថែមទាំងឲ្យចោរនោះខាំមាន់ ដែលលួចនោះជាប់នឹងមាត់គាត់ទៀតផង ដើម្បីបង្ហាញឲ្យអ្នកភូមិមើលឃើញថា គាត់បានប្រព្រឹត្ត សកម្មភាពលួចមាន់របស់អ្នកភូមិ។ សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងតូចមួយស្ថិតនៅក្នុង ក្រុង Guilin ខេត្ត Guangxi ប្រទេសចិន។ ក្រោយការដាក់ទណ្ឌកម្មរបស់អ្នកភូមិ ប៉ូលិសបាននាំខ្លួនចោររូបនោះទៅកាន់ស្ថានីយ៍ប៉ូលិសដើម្បីធ្វើការ សាកសួបន្ថែមទៀត ព្រោះថាចោររូបនោះជាមុខសញ្ញាចាស់៕

អត្ថបទ៖ ភក្តី
ប្រភព៖ medium