ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋអូស្ត្រាលីសម្រុកទៅទិញក្រដាសអនាម័យអស់ពីហាងជាថ្មីម្តងទៀត ព្រោះបារម្ភពីការកើតមានរលកទី ២ នៃការរាតត្បាតជំងឺកូវីដ ១៩

    BY Khmernote Media June 27, 2020
    ពលរដ្ឋអូស្ត្រាលីសម្រុកទៅទិញក្រដាសអនាម័យអស់ពីហាងជាថ្មីម្តងទៀត ព្រោះបារម្ភពីការកើតមានរលកទី ២ នៃការរាតត្បាតជំងឺកូវីដ ១៩

    អូស្រ្តាលី៖ ក្រដាសអនាម័យសម្រាប់ប្រើប្រាស់នៅក្នុងបង្គន់បានក្លាយជាទំនិញលក់អស់ពីស្តុកនៅក្នុងទីក្រុងស៊ីដនីនៃប្រទេសអូស្រ្តាលី ដោយប្រជាពលរដ្ឋនាំគ្នាសម្រុកទៅទិញឥវ៉ាន់ប្រទេសនេះយកទុកដើម្បីត្រៀមទុកប្រើប្រាស់ក្នុងករណីកើតមានរលកទី ២ នៃការរាតត្បាតជំងឺកូវីដ ១៩។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Dailymail បានឲ្យដឹងថា ក្រដាសអនាម័យសម្រាប់ប្រើប្រាស់នៅក្នុងបង្គន់ត្រូវបានលក់ដាច់គ្មានសល់នៅតាមផ្សារទំនើបនិងហាងតូចធំជាច្រើនក្នុងទីក្រុងស៊ីដនី ហើយមានពលរដ្ឋជាច្រើននាក់កំពុងរអ៊ូរទាំតាមបណ្តាញសង្គមយ៉ាងខ្លាំង ព្រោះតែពួកគេទៅទិញឥវ៉ាន់ប្រភេទនេះមិនទាន់ពេលវេលាហើយពួកគេអាចនឹងគ្មានក្រដាសអនាម័យប្រើប្រាស់គ្រប់គ្រាន់ ប្រសិនបើរលកទី ២ នៃការរាតត្បាតជំងឺកូវីដ ១៩ ពិតជាបានកើតឡើងមែន។

    ប្រភពខាងលើបានបញ្ជាក់ថា កត្តាដែលជំរុញឲ្យពលរដ្ឋក្នុងក្រុងស៊ីដនីសម្រុកទៅទិញក្រដាសអនាម័យដូចនេះក៏ព្រោះតែទីក្រុងវិកតូរានៃប្រទេសអូស្រ្តាលីហាក់កំពុងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ ១៩ ជាលើកទី ២ហើយ ដែលនិន្នាការនេះបានជំរុញឲ្យពលរដ្ឋនៅក្នុងស៊ីដនីបារម្ភថា ក្រុងស៊ីដនីអាចប្រឈមនឹងរលកទី ២ នេះដូចគ្នាក្នុងពេលដ៏ឆាប់ខាងមុន ​​ហើយម្យ៉ាងទៀតហាងជាច្រើនក្នុងក្រុងស៊ីដនីបានសម្រេចលក់លាងឃ្លាំងចំពោះផលិតផលក្រដាស់អនាម័យជាច្រើនប្រភេទស្របពេលគ្នាផងដែរ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះអូស្រ្តាលីមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ១៧,៤៧៧ ករណី និងស្លាប់ចំនួន ៦៩៨ ករណីផងដែរ៕

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay