ព័ត៌មានជាតិ

មកដឹងតម្លៃប្រេងសាំងក្នុងខែថ្មីទាំងអស់គ្នា

BY
srey nuch
July 1, 2020

រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ ១៥ ខែកក្កដា ឆ្នាំ២០២០ នឹងត្រូវលក់ ៣,០០០រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា និង២,៧០០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត ។

ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការកើនឡើងបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ២,៨៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ២,៦០០រៀលក្នុងមួយលីត្រ៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម

Share This Post: