Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃតី២៩ ខេមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រគល់ប័ណ្ណសរសើរ និងរង្វាន់ជូនដល់រដ្ឋបាលខេត្តទាំង ០៦ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍ អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ។ ខេត្តទាំង ០៦ រួមមានខេត្តកំពង់ឆ្នាំង, ព្រៃវែង, មណ្ឌលគិរី, កោះកុង, ប៉ៃលិន និងខេត្តត្បូងឃ្មុំ ក្នុងនោះខេត្តនីមួយៗទទួលបាន៖ ១/ ប័ណ្ណសរសើរចំនួន ១ ២/ ថវិកា ចំនួន ២០០លានរៀល ៣/ ភេសជ្ជ:ចំនួន

    April 29, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង​បានដឹកនាំកិច្ចប្រជុំធ្វើវឌ្ឍនភាពការងារ​ឆ្ពោះទៅកាន់ការប្រឡង​ប្រជែងជ្រើសរើសគ្រូបង្រៀន​សម្រាប់បង្រៀននៅអនុវិទ្យាល័យ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា សម្រាំងបេក្ខជនលើកទី១ ដែលនឹងចាប់ផ្តើមក្នុងរយៈពេល ២ថ្ងៃទៀតតែប៉ុណ្ណោះ។ កិច្ចប្រជុំនេះ​ប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី២៩​ ខែមេសា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដែលជាប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មការ និងអនុគណៈកម្មការការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យ។ តាមរយៈកិច្ចប្រជុំនេះ

    April 29, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផេកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា គិតត្រឹមថ្ងៃ២៩ ខែមេសា ឆ្នាំ២០២៤នេះ ចំនួនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បានធ្វើតេស្តរកសារធាតុញៀន តាមទឹកមូត្រមានចំនួន ៥៦,៤៤៥ នាក់ ក្នុងនោះវិជ្ជមានចំនួន ៧៦នាក់ នឹងត្រូវបានបណ្តេញចេញពីក្របខណ្ឌ។ តាមរយៈខ្លឹមសារសំណេរក្នុងគណនីហ្វេសប៊ុករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «បន្ទាប់ពីបានដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ស្តីអំពីការអនុវត្តបទបញ្ជាលេខ ០១ បប កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់

    April 29, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សាខា ក.ប.ប. រាជធានីភ្នំពេញ ដោយមានការស្នើសុំកិច្ចសហការពីមន្ត្រីជំនាញគយចល័តតំបន់១ ប្រចាំរាជធានីភ្នំពេញ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ របស់អគ្គនាយកដ្ឋាន ក.ប.ប. ចុះត្រួតពិនិត្យលើទំនិញប្រហិតចម្រុះ (ហតដក ប្រហិតត្រីបន្ទះ ប្រហិតសាច់មឹក ប្រហិតសាច់មាន់ ប្រហិតដង្កៀបក្តាម) ចំនួន ៨០កេស និង១៦២បាវ ស្មើនឹង ៨,៦២០គីឡូក្រាម ដែលមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (គយចល័តតំបន់១) ឃាត់ទុក ហើយយកមករក្សាទុកនៅមណ្ឌលឃ្លាំងគយ ភូមិសាស្ត្រខណ្ឌព្រែកព្នៅ

    April 29, 2024
  • ព័ត៌មានជាតិ

    រាជធនីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ម្សិលមិញនេះ យោងតាមការបង្ហោះពីគណនីហ្វេសប៊ុកផេកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសម្រេចដកថវិកាចំនួន ១លានដុល្លារ ដែលបានមកពីសប្បុរសជន ជួយឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់សប្បុរសធម៌ យកទៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប, មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន និងគ្រួសារយោធិនពលីក្នុងករណីផ្ទុះគ្រាប់។ តាមរយៈការបង្ហោះរបស់ សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារបញ្ជាក់យ៉ាងដូច្នេះថា៖ «ដំបូងខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ដើម្បីសប្បុរសធម៌ ដែលមកដល់ពេលនេះបានចូលរួមតាមរយៈខ្ញុំមានជាង ៤,៨លានដុល្លារ (4,800,000$)។ ដើម្បីជួយដល់កន្លែងដែលជួបការលំបាកដែរនោះខ្ញុំសូមដកថវិកាចំនួន ១លានដុល្លារ(1,000,000$) ដើម្បីបែងចែកទៅ៖ ១.មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបចំនួន ៥០ម៉ឺនដុល្លារ (500,000$)។ ២.មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនខេត្តកំពង់ស្ពឺ ៣០ម៉ឺនដុល្លារ(300,000$)។ ៣.គ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់នៅយោធភូមិភាគ៣ចំនួន

    April 29, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ​៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផេករបស់ រៀនគណិតវិទ្យា បានបង្ហាញសិស្សឆ្នើមកម្ពុជាចំនួន ២០រូប ដែលតំណាងប្រទេសកម្ពុជា ចូលរួមប្រកួតប្រជែងការប្រឡងគណិតវិទ្យាអូឡាំពិកថៃឡែន៍អន្តរជាតិ វគ្គផ្តាច់ព្រ័ត្រប្រចាំឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ។ តាមរយៈការបង្ហោះរបស់ គណនីផេកហ្វេសប៊ុក រៀនគណិតវិទ្យា បានឱ្យដឹងថា សិស្សឆ្នើមកម្ពុជាទាំង ២០រូប តំណាងប្រទេសកម្ពុជាទទួលបានពាន World Star Champion ចំនួន ០១ ,ពាន Perfect Score លើផ្នែកលំហាត់ ចំនួន០២ ,មេដាយមាសចំនួន០២ ,មេដាយប្រាក់ចំនួន ០៤ ,មេដាយសំរឹទ្ធិចំនួន

    April 29, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៩°C។ ខ្យល់បក់មកពី ទិសបស្ចិមនិងទិសនិរតី មានល្បឿនមធ្យម៣,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ

    April 29, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសមិនឱ្យបង្កើតមូលនិធិ ក្នុងការប្រមូលថវិកាសម្រាប់គម្រោងព្រែកជីកហ្វូណន-តេជោនោះទេ ដើម្បីកុំឱ្យមានអ្នកឆ្លៀតឱកាសយកលុយពីប្រជាពលរដ្ឋ។ ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាខ្មែរប្រមាណ ៥,១៨៧នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងអរគុណដល់បងប្អូន ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ទាំងក្នុង និងក្រៅប្រទេស ដែលចេញសារ គាំទ្រលើគម្រោងព្រែកជីកហ្វូណន-តេជោ ដើម្បីផ្តល់ផល់ប្រយោជន៍សេដ្ឋកិច្ចកម្ពុជា និងជាដង្ហើមរស់ដោយខ្លួនឯង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការគាំទ្រផ្នែកស្មារតី

    April 29, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផេករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងក្តីរន្ធត់ក្តុកក្តួលឥតឧបមា ចំពោះឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសានេះ ដែលបានបង្កឱ្យយោធិនចំនួន ២០នាក់ពលីជីវិត និងយោធិនមួយចំនួនទៀតរបួស។ តាមរយៈការបង្ហោះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំមានក្តីរន្ធត់ក្តុកក្តួលឥតឧបមា ដែលបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន ២០

    April 27, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានបញ្ជូនជនសង្ស័យពីនាក់ទៅ អយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ។ ជនសង្ស័យចំនួន ២នាក់រួមមាន៖ -ទី១.ឈ្មោះ ជួន គន្ធា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ អះអាងថា មានងារជា ឯកឧត្ដម មានទីលំនៅភូមិត្រពាំងឬស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ជាមេក្លោងចែកដី ។ -និងទី២. ឈ្មោះ មិន ផាន់នី

    April 27, 2024