Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧​ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ប្រសិនបើពុំមានការផ្លាស់ប្តូរទេនៅយប់ថ្ងៃ២៩ ខែមេសាខាងមុខនេះ ព្រះមហាក្សត្រ ប្រុយណេ នឹងយាងមកដល់កម្ពុជា ដែលសម្តេចផ្ទាល់ នឹងទៅទទួលព្រះអង្គនៅព្រលានយន្តហោះ និងរួមដំណើរជាមួយគ្នាមកកាន់សណ្ឋាគារ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចតេជោ បានលើកឡើងថា «ប្រសិនពុំមានការផ្លាស់ប្តូរទេនៅយប់ថ្ងៃ ២៩មេសាខាងមុខនេះព្រះមហាក្សត្រ ប្រុយណេ ព្រះអង្គនិងយាងមកដល់កម្ពុជា ដែលខ្ញុំនឹងទៅទទួលព្រះអង្គនៅព្រលានយន្តហោះដោយផ្ទាល់ និងរួមដំណើរជាមួយគ្នាមកកាន់សណ្ឋាគារ។ ករណីបែបនេះមិនចម្លែកទេរវាងព្រះអង្គជាមួយខ្ញុំ ព្រោះកាលពីឆ្នាំ២០១១ ពេលខ្ញុំទៅប្រុយណេព្រះអង្គបានបើករថយន្តដោយអង្គឯង មកទទួលខ្ញុំនៅព្រលាន យន្តហោះជូនទៅសណ្ឋាគារ»។

    April 27, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានប្រកាសផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ខេត្តណា ដែលមានអត្រាគ្រោះថ្នាក់ចរាចរណ៍សូន្យ​ នាឱកាសបុណចូលឆ្នាំថ្មីកន្លងទៅ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមតេលេក្រាម សម្តេចធិបតី បានលើកឡើងថា «អបអរសាទរ ខេត្តទាំង៦ រួមមានខេត្តត្បូងឃ្មុំ ព្រៃវែង កោះកុង ប៉ៃលិន កំពង់ឆ្នាំង និងខេត្តមណ្ឌលគិរី ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។» ដូចតាមការប្រកាសកន្លងទៅរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីក្នុងការប្រគល់រង្វាន់ជូនរាជធានី-ខេត្តណាដែលគ្មានគ្រោះថ្នាក់ចរាចរណ៍នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ​ខ្មែរ ក្នុងគោលបំណងសំខាន់នោះ​ គឺមិនចង់ឃើញមានគ្រោះថ្នាក់ចរាចរណ៍​ និងជំរុញការប្រុងប្រយ័ត្ន​ ព្រមទាំងគោរពច្បាប់ចរាចរ​ណ៍ ជាពិសេសការចូលរួមចំណែកពីបងប្អូន​

    April 26, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦​ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់​ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទស្សនៈវិទូឥណ្ឌា Sadhguru នឹងដឹកនាំប្រតិភូអន្តរជាតិចំនួនប្រមាណ ១៣០នាក់ មកកាន់កម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍សមាធិ “Mystic Musing” ដែលប្រព្រឹត្តទៅនាថ្ងៃទី២៧-២៩ ខែមេសា ឆ្នាំ២០២៤ នៅទឹកដីអង្គរខេត្តសៀមរាប។ គួរបញ្ជក់ផងដែរថា លោកសាស្ត្រចារ្យ Sadhguru ជាទស្សនៈវិទូល្បីល្បាញ និងមានឥទ្ធិពលមួយរូបក្នុងពិភពលោកដែលមានចំនួនអ្នកចូលទស្សនារាប់លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនានា និងជាប្រធានមូលនិធិ ISHA Foundation កំពុងដឹកនាំប្រតិភូរបស់លោក ចូលទស្សនាកម្ពុជា ជាពិសេសប្រាសាទនានាជាច្រើនក្នុងតំបន់ប្រាសាទអង្គរ ខេត្តសៀមរាប ៕ ប្រភព៖ ក្រសួងព័ត៌មាន

    April 26, 2024
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កម្មវិធី Air Show ដែលគ្រោងបង្ហាញយន្តហោះខ្នាតតូចចំនួន ១៦គ្រឿង នៅឆ្នេរសមុទ្រក្រុងព្រះសីហនុ នារសៀលថ្ងៃ២៦ ខែមេសា ឆ្នាំ២០២៤នេះ ត្រូវបានផ្អាកវិញហើយ។ សូមបញ្ជាក់ថា តាមគម្រោង នៅវេលាម៉ោង ៤រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ អាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ គ្រោងប្រារព្ធពិធីពិពរណ៌បង្ហាញការហោះហើរមិត្តភាពកម្ពុជា-ថៃ ឆ្នាំ២០២៤ (Cambodia-Thai Friendship Air Show 2024) យន្តហោះខ្នាតតូចចំនួន ១៦គ្រឿង ហោះតាមបណ្ដោយឆ្នេរសមុទ្ររាម រហូតដល់ឆ្នេរទីលានតេជោ(ពយតាមួង)

    April 26, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ នៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន ០៦នាក់។ ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ

    April 26, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអនុញ្ញាតឱ្យលោក SantaKH ឈ្មោះប្រើប្រាស់ក្នុងហ្វេសប៊ុក ចូលជួបដើម្បីធ្វើការសុំទោសនូវកំហុសឆ្គងដែលបានថតរូប ដោយគ្មានសីលធម៌ ជាមួយរូបសំណាកសេះសមុទ្រ ក្នុងក្រុងកំពត កាលពីថ្មីៗនេះ។ យោងតាមទំព័រហ្វេសប៊ុក របស់ស្នងការរដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងដែរថា លោក SantaKH បានដឹងអំពីកំហុស ហើយបានមកធ្វើការសុំទោសដោយផ្ទាល់ជាមួយ ឯកឧត្តម អភិបាលខេត្ត និងសុំទោសជាសាធារណៈម្តងទៀតជុំវិញកំហុសឆ្គងរបស់ខ្លួនក្នុងការថតរូបមិនសមរម្យ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការអប់រំណែនាំ ក្នុងនាមជាបង ដើម្បីឱ្យលោកត្រូវធ្វើជាយុវជនល្អក្នុងសង្គម

    April 26, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា តាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា ដែលចេញផ្សាយនៅថ្ងៃពុធ ទី២៤ ខែមេសាសប្តាហ៍នេះ បានបញ្ជាក់ថា ក្នុងរយៈពេល ០៣ខែដំបូងនៃឆ្នាំ២០២៤នេះ កម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសសរុបចំនួន ១.៥៨លាននាក់ កើនឡើង ២២.៥ភាគរយពីធៀបនឹងចំនួន ១.២៩លាននាក់ក្នុងត្រីមាសទីមួយឆ្នាំមុន។ ក្នុងរបាយការណ៍ខាងលើនេះបានឱ្យដឹងថា ក្នុងចំណោមចំនួនភ្ញៀវទេសចរបរទេសខាងលើ ភ្ញៀវទេសចរចិនដែលមកកាន់ប្រទេសកម្ពុជាក្នុងឱកាសថ្ងៃឈប់ក្នុងអំឡុងខែមករា ដល់ខែមីនាមានចំនួន ១៩០,០០០នាក់ស្មើនឹង ១២ភាគរយនៃចំនួនភ្ញៀវទេសចរបរទេសសរុប កើនឡើង ៤៣ភាគរយពីចំនួន ១៣២,៦៦៥នាក់ក្នុងត្រីមាសទីមួយឆ្នាំ២០២៣។ តាមការបញ្ជាក់ក្នុងរបាយការណ៍ខាងលើ ប្រទេសចិនគឺជាប្រភពភ្ញៀវទេសចរបរទេសធំបំផុតទីបីរបស់កម្ពុជាក្នុងត្រីមាសទីមួយឆ្នាំនេះ បន្ទាប់ពីថៃ និងវៀតណាម៕ ប្រភព៖ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ

    April 25, 2024
  • ព័ត៌មានជាតិ

    ខេត្តព្រៃវែង៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ សាខាក.ប.ប. ខេត្តព្រៃវែង ដោយទទួលបានការស្នើសុំកិច្ចសហការពីអគ្គនាយកដ្ឋានគយ និងរដ្ឋករ បានចុះត្រួតពិនិត្យបឋមលើទំនិញ សាច់ក្របីបង្កកចំនួន ៣ ៥០០គីឡូក្រាម ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (គយចល័ត) ឃាត់ស្ទាក់ចាប់បាននៅតំបន់២ នៅក្នុងភូមិសាស្ត្រស្រុកបាភ្នំ ខេត្តព្រៃវែង ដោយឈ្មួញលួចនាំចូលបង្កប់ជាមួយទំនិញផ្សេង ដឹកតាមរថយន្តស៊ាំយ៉ុង។ មន្ត្រីជំនាញ ក.ប.ប. បានធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ -បានរកឃើញថា ទំនិញសាច់ក្របីបង្កកទាំងនោះ ត្រូវបានឈ្មួញទុច្ចរិត (បុគ្គលប្រព្រឹត្តិអំពើមិនសុចរិតក្នុងធុរកិច្ច) លួចបន្លំនាំចូលដោយបង្កប់ជាមួយទំនិញថង់ប្លាស្ទិចដឹកតាមរថយន្តស៊ាំយ៉ុង

    April 25, 2024
  • ព័ត៌មានជាតិ

    ខេត្តកែប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលខេត្តកែប សហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) បានលែងអណ្តើកសមុទ្រ(ល្មិច) ចំនួន០២ក្បាល ចូលសមុទ្រវិញ ក្រោយអ្នកនេសាទ បានប្រគល់ ជូនខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បន្ទាប់ពីពួកគាត់នេសាទបាន។ តាមរបាយការណ៍របស់លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានអោយដឹងថា អណ្តើកសមុទ្រទាំងពីរក្បាលនោះទម្ងន់សរុប ១៩.៧គីឡូក្រាម ដោយអណ្តើកឈ្មោល មានទម្ងន់១១គីឡូក្រាម បណ្ដោយប្រវែង ៤៧សង់ទីម៉ែត្រ ទទឹងប្រវែង

    April 25, 2024
  • ព័ត៌មានជាតិ

    ខេត្តមណ្ឌលគិរី៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រជាពលរដ្ឋស្រុកកែវសីមា និងក្រុងសែនមនោរម្យ បាននិយាយថា ហ្វូងដំរីព្រៃបានបង្ហាញខ្លួននៅតាមតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរីជាពិសេសនៅស្រុកកែវសីមានិងផ្នែកខ្លះ នៃក្រុងសែនមនោរម្យ ដែលមានចំនួនច្រើនជាងការមើលឃើញជាងបណ្តាឆ្នាំមុនៗ។ ជាក់ស្តែងថ្មីៗនេះ ហ្វូងដំរីព្រៃអាស៉ីប្រមាណ២០ក្បាល ត្រូវបានប្រទះឃើញនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលជាសញ្ញាបញ្ជាក់ថា សត្វដំរីព្រៃរស់នៅសុខសាន្ត និងបង្កើតកូនចៅជាបន្តបន្ទាប់។ មន្រ្តីឧទ្យានុរក្ស បានសង្កេតលើវត្តមានដំរីព្រៃ ដែលធ្វើ ដំណើរក្នុងតំបន់ព្រៃ ហើយពេលខ្លះបានចូលមកក្នុងសហគមន៍តំបន់ការពារធម្មជាតិ ជាហ្វូងៗចន្លោះពី២០ ទៅ៣០ក្បាល ដែលចំនួននេះកើនឡើងពីចំនួន៣ ទៅ៥ ក្បាល ដែលបានបង្ហាញខ្លួន កាលពីពេលកន្លងទៅ។ ប្រធានការិយាល័យដែលជម្រកសត្វព្រៃកែវសីមា លោក ស៊ិន

    April 25, 2024