- Khmernote Media
- ព័ត៌មានជាតិ
ខេត្តក្រចេះ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង៩៖១០នាទីព្រឹក នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ នៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន២ក្បាលផ្សេងទៀត។ នេះគឺជាកូនផ្សោតទី៨ ដែលបានកើតនៅដើមឆ្នាំ២០២៤នេះ។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្នាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ ទន្ទឹមនេះ ប្រសិនបើបងប្អូនប្រជានេសាទបានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល
May 1, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មីចំនួន ១៧៤១នាក់បន្ថែមទៀត ដើម្បីបំពេញក្របខ័ណ្ឌឲ្យកងឯកភាព។ ដោយក្នុងនោះកងពលតូចលេខ៧០ កងទ័ពជើងគោក ចំនួន ២០០នាក់, បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន១០០០នាក់, បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាន ចំនួន៣០០នាក់, បញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការដ្ឋាន ចំនួន២៤១នាក់៕
May 1, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៤៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,១០០រៀល ក្នុង១លីត្រ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៥០០រៀលក្នុងមួយលីត្រ មានន័យថាចុះ ៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,២០០រៀល មានន័យថាចុះ ១០០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of
May 1, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌប្ញស្សីកែវ បានចេញសេចក្ដីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលលក់ដូរលើទ្រូងផ្លូវ និងតាមចញ្ចើមផ្លូវ៦២R និងផ្លូវលេខ១០៥ នៅទីតាំងជុំវិញផ្សារសាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា៖ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ អនាម័យ បរិស្ថានល្អប្រសើរ និង ដើម្បីជៀសវាងបង្កការកកស្ទះចរាចរណ៍ ប៉ះពាល់ដល់ការធ្វើដំណើរ សោភ័ណ្ឌភាព និងសុវត្ថិភាពសាធារណៈ រដ្ឋបាលខណ្ឌឫស្សីកែវ សូមធ្វើការណែនាំដូចខាងក្រោម៖ ១.ចំពោះបញ្ហាសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ -ត្រូវបញ្ឈប់ការចតយានយន្តគ្រប់ប្រភេទ នៅលើចិញ្ចើមផ្លូវសាធារណៈ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ -ត្រូវរុះរើសំយ៉ាបផ្ទះ និងសំណង់ផ្សេងៗ
April 30, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោង១០៖១០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុច ផ្ទះលេខ ២៩២ ផ្លូវលំ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះឈើលើថ្មក្រោម ទំហំ០៦ម៉ែត្រ X១១ម៉ែត្រ ចំនួន០១ខ្នង រួមទាំងសម្ភារប្រើប្រាស់អស់ទាំងស្រុងហើយឆេះរាលដាលដល់ផ្ទះឈើ ចំនួន ០១ខ្នងទៀតអស់ទាំងស្រុង រួមទាំងម៉ូតូម៉ាក Viva ពណ៌ខ្មៅចំនួន ០១គ្រឿង ឆេះរោលដល់ជញ្ជាំងផ្ទះវីឡាខូចខាត ២០% និងឆេះរោលដល់ជញ្ជាំងផ្ទះថ្មខូចខាត ១០%។ នៅម៉ោង១១៖១៥នាទីព្រឹក
April 30, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងអប់រំ ស្នើឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នារៀបចំអនុក្រឹត្យស្តីពីវិធានការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិក ដើម្បីងាយស្រួលឱ្យមន្ត្រីជំនាញ ជាពិសេសខាងសាលារៀនមានមូលដ្ឋានជាក់លាក់ក្នុងការចាត់វិធានការរឹបអូស និងហាមឃាត់ដល់សិស្សនិស្សិតកុំឱ្យប្រើប្រាស់។ ក្នុងកិច្ចប្រជុំពិភាក្សាស្វែងរកវិធានការដើម្បីបង្ការនិងទប់ស្កាត់ការប្រើប្រាស់និងចែកចាយបារីអេឡិចត្រូនិកចំណោមយុវជន នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វេ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ដើម្បីដោះស្រាយបញ្ហាបារីអេឡិចត្រូនិកនេះ ឱ្យមានប្រសិទ្ធភាព ទាមទារឱ្យមានអនុក្រឹត្យមួយដោយឈរលើមូលដ្ឋានសិក្សាតាមផ្លូវច្បាប់ច្បាស់លាស់ ពាក្យបច្ចេកទេសដែលទទួលស្គាល់ពីអង្គការសុខភាពពិពលោក កំណត់មុខសញ្ញា អាយុ អ្នកប្រើប្រាស់
April 30, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ប្រមាណជាង១០០បំណែក នៅក្នុងបរិវេណរបស់ប្រាសាទតាព្រហ្ម ខណៈពេលដែលជីកដីធ្វើកំណាយសម្រាប់ស្រាវជ្រាវ កាលពីពេលថ្មីៗ។ បំណែកបដិមាទាំងនោះ មានដូចជា រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគ រូបលោកកេស្វរៈ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគសមាធិ រូបប្រាជ្ញាបារមិតា រូបព្រះកេសព្រះពុទ្ធប្រក់នាគមួយកំណាត់ ដាច់ត្រឹម ក បាល័ង្ល និងបំណែកដៃជើងជាដើម។ បុរាណវិទូ លោកស្រី នេត ស៊ីមន បានឱ្យដឹងថា ដំបូងឡើយ គឺក្រុមការងារបានទៅធ្វើការសម្អាតគំនរដី ដែលស្ថិតផ្នែកខាងត្បូង នៃកំពែងថ្មបាយក្រៀមរបស់រោងទងទី៣
April 30, 2024 - ព័ត៌មានជាតិ
ខេត្តកោះកុង៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផេកផ្លូវការរបស់ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ដែលត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីក្នុងមុខជំនួញកសិកម្ម ឧស្សាហកម្ម ធំបំផុតក្នុងប្រទេសកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានឱ្យដឹងថា កាលពីម្សិលមិញនេះ មានករណីភ្លើងឆេះចំការកៅស៊ូរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប អស់ប្រមាណជាជាង ២០ហិកតា ខូចខាតដើមកៅស៊ូអស់ចំនួន ១១.២០០ដើម នៅចំណុចព្រំប្រទល់ឃុំកែវផុសស្រុកស្ទឹងហាវ និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ តាមរយៈការបង្ហោះរបស់ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា៖
April 30, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពី ការថែរក្សាសុខភាពនិងការបង្ការជំងឺនានា ដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំងនៅតាមគ្រឹះស្ថានសិក្សា។ ក្រសួងអប់រំ បានឱ្យដឹងថា ការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យមានការឡើងកម្ដៅខ្លាំង អាចបង្កហានិភ័យដល់សុខភាពដូចជា ជំងឺបេះដូង ជំងឺសួត រលាកស្បែកឡើងក្រហម និងអាចបង្កជាជំងឺផ្សេងៗដូចជា ជំងឺរាក ជំងឺកង្វះអាហារូបត្ថម្ភ ឬក៏អាចមានបញ្ហាសុខភាពផ្លូវចិត្តជាដើម។ ដើម្បីថែរក្សាសុខភាពនិងបង្ការជំងឺនានាអំឡុងពេលអាកាសធាតុ ក្តៅខ្លាំងនេះ។ ប្រការគួរអនុវត្តជាប្រចាំសម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស៖ -ត្រូវទទួលទាន ទឹកដាំពុះដោយទុកឱ្យត្រជាក់ (ចៀសវាងញ៉ាំទឹកក្តៅ) ទឹកបរិសុទ្ធ ទឹកចម្លោះ ទឹកស្អាត
April 30, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម នឹងយាងមកដល់កម្ពុជានៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះហើយ។ ការយាងមកកាន់កម្ពុជានាពេលនេះ ដើម្បីសោយព្រះក្រយានាព្រឹកថ្ងៃទី៣០ ខែមេសា ជាមួយសម្តេចតេជោ ហ៊ុន សែន ដែលជាប្អូនធម៌។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ធ្លាប់បានគូសបញ្ជាក់ថា ព្រះរាជដំណើររបស់ព្រះមហាក្សត្រប្រុយណេមកម្ពុជាពេលនេះ ពុំមានជំនួបផ្លូវការណាមួយនោះទេ គ្រាន់តែជាការសោយក្រយាពេលព្រឹកនៅថ្ងៃទី៣០ ខែមេសា ជាមួយសម្តេច ដែលព្រះអង្គរាប់អានដូចប្អូនពៅ (បងប្អូន៣នាក់គឺព្រះអង្គជាបងទី១ លោក
April 29, 2024












