- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង និងដំឡើងមុខតំណែងថ្នាក់ដឹកនំា ៣រូប នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ មាត្រា១៖ ផ្ទេរ និងតែងតាំងមុខតំណែង ឯកឧត្តម សាម៉ន បណ្ឌិត្យ ពីរដ្ឋលេខាធិការនៃក្រសួងព័ត៌មាន មកជា រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ មាត្រា២៖ ដំឡើង និងតែងតាំងមុខតំណែង ឯកឧត្តម ហុង បញ្ញារិទ្ធ ពីអនុរដ្ឋលេខាធិការ មកជារដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
May 7, 2024 - ព័ត៌មានជាតិ
ខេត្តកំពត៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីខេត្តកំពតបានកសាងរូបសំណាកសេះសមុទ្របាញ់ទឹករួចរាល់ ភ្ញៀវទេសចរជាតិ-អន្តរជាតិបាននាំគ្នាចូលមកទស្សនា កម្សាន្តដូចទឹកបាក់ទំនប់ ពិសេសភ្ញៀវទេសចរមកពីបណ្តាខេត្តឆ្ងាយៗ ដែលគេចង់ស្គាល់ ចង់ឃើញផ្ទាល់ភ្នែកនូវរូបសេះសមុទ្របាញ់ទឹក ដែលកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជននោះ។ កាលពីថ្ងៃអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ ថ្វីដ្បិតអាកាសធាតុក្តៅហែង គេសង្កេតឃើញក្រុមភ្ញៀវទេសចរនៅតែបន្តធ្វើដំណើរមកពីខេត្តឆ្ងាយៗ ពិសេសមកពីរាជធានីភ្នំពេញបានធ្វើដំណើរមកកាន់ខេត្តកំពត ដើម្បីទស្សនា ផ្តិតយករូបភាព នៅតាមបណ្តារមណីយដ្ឋាននានា ពិសេសមកទស្សនារូបសេះសមុទ្របាញ់ទឹក ដែលស្ថិតត្រង់ចំណុចមុខសាលាខេត្តកំពត។ ក្នុងដំណើរឆ្ពោះទៅគោលដៅទេសចរណ៍ជាច្រើន ដូចជាភ្នំបូកគោ តំបន់ទេសចរណ៍ណាតាយ៉ា រមណីយដ្ឋានទឹកឈូ ឬសហគមន៍ត្រពាំងសង្កែ និងតាមបណ្តាតំបន់ទេសចរណ៍ជាច្រើនទៀត ប៉ុន្តែអំឡុងពេលនេះ មហាជនបែរជាសំរុកទៅលំហែ ផ្តិតយករូបភាពដ៏ស្រស់ត្រកាលគ្មានពីរ
May 6, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង ២០នាក់ ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឪពុក។ តាមរយៈការបង្ហោះក្នុងបណ្ដាញសង្គមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «ខ្ញុំបានឃើញសាររបស់ក្មួយ ជាសំណាង រស្មីសត្យា ជាកូនបង្កើតរបស់វរសេនីយ៍ទោ ជា សំណាង ជាយោធិនដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ដោយក្មួយបានស្នើសុំក្របខ័ណ្ឌ ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទដើម្បីបានបន្តវេន្តពីឪពុក។ ខ្ញុំឯកភាពតាមសំណើរបស់ក្មួយប្រុស រស្មីសត្យា។ » សម្តេចធិបតី ហ៊ុន ម៉ាណែត
May 6, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ក្រុមកីឡាជឺជីតស៊ូកម្ពុជា បានបញ្ចប់បេសកកម្មក្នុងការប្រកួតជ្រើសរើសជើងឯកអាស៊ី លើកទី៨ (2024 Ju Jitsu Asian Championship) នៅទីក្រុង Abu Dhabi ប្រទេសរ៉ាប់រួម ដោយដណ្ដើមបានមេដាយ ៥គ្រឿងជូនជាតិមាតុភូមិ បន្ទាប់ពីឆ្លងកាត់ការប្រកួតរយៈពេល កាលពីថ្ងៃទី០៣-០៥ ខែឧសភាកន្លងទៅនេះ។ ព្រឹត្តិការណ៍កម្រិតទ្វីបប្រចាំឆ្នាំនេះ គឺមានអត្តពលិកប្រមាណ ១,៥០០នាក់ មកពី ៣១ប្រទេសបានចុះឈ្មោះចូលរួម ក្នុងនោះក៏មានប្រតិភូកីឡាជឺជីតកម្ពុជា ៨រូបចូលរួមផងដែរ ដែលដឹកនាំដោយលោក Jasper Martijn
May 6, 2024 - ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី៖ យោងតាមការចុះផ្សាយរបស់ អង្គការ WWF-កម្ពុជា បានឱ្យដឹងថា ខេត្តមណ្ឌលគិរី គឺជាខេត្តដែលមានសក្តានុពលក្នុងការប្រមូលទឹកឃ្មុំព្រៃពី ២០ ទៅ ៣០តោន ពីសមាជិកទឹកឃ្មុំព្រៃ ចំនួន៤៤៩។ ជាមួយនឹងព្រៃឈើធម្មជាតិលាតសន្ធឹងដ៏ធំនៃដែនជម្រកសត្វព្រៃភ្នំព្រិច និងដែនជម្រកសត្វព្រៃស្រែពក គ្របដណ្តប់លើផ្ទៃដី ៩២,៣៩៥.០០ ហិកតា គឺមានសក្តានុពលទៅដល់ការប្រមូលទឹកឃ្មុំព្រៃ។ ការត្រួតពិនិត្យ និងការធ្វើសារពើភ័ណ្ឌនាពេលថ្មីៗនេះបានបង្ហាញថា ព្រៃឈើទាំងនេះអាចផ្តល់ទិន្នផលទឹកឃ្មុំព្រៃពី ១១៣ ទៅ ១៥០ តោនក្នុងមួយឆ្នាំ។ ការប្រមូលទឹកឃ្មុំព្រៃប្រកបដោយនិរន្តរភាពនេះអាចរកចំណូលបានពី ២,៧ ទៅ ៣,៦ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំសម្រាប់សហគមន៍។ អង្គការ WWF-កម្ពុជា សហការជាមួយសហគ្រាសសហគមន៍
May 6, 2024 - ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងបំផុតនៅកម្ពុជា មានសមត្ថភាពផលិតកូនឈើបានជាង ១លានដើម ក្នុងមួយឆ្នាំ បានគ្រោង នឹងលេចចេញជារូបរាងហើយ នៅក្នុងខេត្តត្បូងឃ្មុំ។ ថ្នាល«បណ្តុះកូនឈើ»នេះ រៀបចំឡើងដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្ថិតនៅក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។ ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ថ្នាល«បណ្តុះកូនឈើ» ខ្នាតធំដំបូងបំផុតនៅក្នុងប្រទេសកម្ពុជានេះ អាចមានសមត្ថភាពផលិតកូនឈើបានចំនួន ១លាន ២សែនកូនក្នុង១ឆ្នាំ និង ជាថ្នាលដែលបានបំពាក់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្ត ដើរដោយថាមពលព្រះអាទិត្យ។ ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ
May 6, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ មន្រ្តីជំនាញ ក.ប.ប. ដែលជាសេនាធិការរបស់ក្រសួងពាណិជ្ជកម្ម និងជាមន្រ្តីអធិការកិច្ចផ្នែកម្ហូបអាហារ ដោយសហការជាមួយអាជ្ញាធរដែនដីពាក់ព័ន្ធបានធ្វើការដុតបំផ្លាញចោលនូវផលិតផល គ្រឿងឧបភោគ បរិភោគខូចគុណ និងសាច់បង្កកចំនួន ១៧ ៨៨០គីឡូក្រាម ស្ថិតនៅទីលានចាក់សំរាមខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ។ ផលិតផលដែលជាគ្រឿងឧបភោគ បរិភោគ និងសាច់បង្កកខូចគុណភាពទាំងនោះរួមមាន ទឹកម្ទេស ទឹកស៊ីអ៉ីវខាប់ ទឹកប៉ៅហ៊ឺ ប្រេងខ្យង ឈាមទា ជង្គង់មាន់ ត្រចៀកជ្រូក ជើងមាន់ អណ្ដាតជ្រូក ពោះវៀនជ្រូក។ល។
May 4, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅតំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃខេត្តមណ្ឌលគិរី (EPL) មានពូជឈើព្រៃសំខាន់ជាង ៥០ប្រភេទ ដែលផ្តល់ជាប្រភពទឹកដមដ៏សំខាន់សម្រាប់ឃ្មុំព្រៃខេត្តមណ្ឌលគិរី។ របកគំហើញនេះបង្ហាញពីជីវចម្រុះដ៏សម្បូរបែបក្នុងតំបន់ និងតួនាទីសំខាន់ដែលដើមឈើទាំងនេះដើរតួក្នុងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់។ នេះបើតាមឱ្យដឹងពីសំណាក់អង្គការWWF ដើម្បីជួយទ្រទ្រង់ដល់ប្រភេទសសត្វឃ្មុំព្រៃធ្វើសម្បុក។ អង្គការWWFបានឱ្យដឹងដែរថាចំពោះការអភិរក្សប្រភេទដើមឈើទាំងនេះ មិនត្រឹមតែការពារជម្រករបស់ឃ្មុំព្រៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារបរិស្ថានទាំងមូលផងដែរ។ តម្លៃនៃធនធានដ៏សំខាន់នេះ បញ្ជាក់ពីសក្តានុពលសម្រាប់ការអនុវត្តការប្រមូលទឹកឃ្មុំព្រៃប្រកបដោយនិរន្តរភាព និងបញ្ជាក់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងការពារធនធានធម្មជាតិរបស់យើង។ នាពេលនេះអង្គការ WWF-កម្ពុជា សហការជាមួយសហគ្រាសសហគមន៍ ដើម្បីបង្កើនប្រាក់ចំណូល និងឱកាសអាជីវកម្ម តាមរយៈការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕ ប្រភព៖ ក្រសួងព័ត៌មាន
May 4, 2024 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ឋសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៦៖២០នាទីព្រឹកនេះ មានករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿងនៅតាមបណ្ដោយផ្លូវល្បឿនលឿនត្រង់ចំនុចគីឡូម៉ែត្រលេខ៩៧ ដែលមានទិសដៅបើកបរពីភ្នំពេញឆ្ពោះទៅក្រុងព្រះសីហនុ ដែលស្ថិតនៅក្នុង ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ម្ចាស់ឡានរងគ្រោះឈ្មោះ មឿន ឆៃយុទ្ធ ភេទប្រុស ជនជាតិខ្មែរ។ + ប្រភេទរថយន្តម៉ាក TOYOTA CAMARY ពណ៌
May 4, 2024 - ព័ត៌មានជាតិ
ខេត្តកំពត៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ដោយបានការយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានចាត់រថយន្តចល័តចុះធ្វើអត្តសញ្ញាណប័ណ្ណថ្មី នៅតាមបណ្ដាសាលារៀនជូនដល់សិស្សានុសិស្ស ដែលដល់អាយុ រឺបងប្អូនប្រជាពលរដ្ឋ ដែលហួសសុពលភាព បាត់ អាចធ្វើថ្មីឡើងវិញបាន។ បើយោងតាមការបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា៖ «សកម្មភាពនៃការចុះធ្វើអត្តសញ្ញាណប័ណ្ណនៅសាលារៀនកំពតក្រុងជូនក្មួយៗ របស់រថយន្តចល័ត បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀតក៏អាចមកធ្វើបានដែរ សូមអញ្ជើញបាទ។ » ក្នុងនោះ ក៏ឃើញមានបងប្អូនជាច្រើន បានចូលទៅខមិន គាំទ្រ និងកោតសរសើរ ចំពោះការប្រើប្រាស់រថយន្តចល័ត
May 4, 2024












