Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ គ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ពីបទរំលោភអំណាច តាមបញ្ញត្តិមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹងករណីរត់ការយកមនុស្សចូលក្របខណ្ឌគ្រូបង្រៀន និងតាមក្រសួងស្ថាប័នមួយចំនួនទៀត។ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សុក កែវបណ្ឌិត បាន​ឱ្យដឹងថា កាលអំឡុងឆ្នាំ២០២៣ ដល់ដើមខែឧសភា ឆ្នាំ២០២៤ មាន បុគ្គល០៣នាក់ ដែលមាន៖ ១.ឈ្មោះ នង រុន ភេទប្រុស អាយុ៣៨ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យសុខ អាន

    May 10, 2024
  • ព័ត៌មានជាតិ

    ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា លោកឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានមានប្រសាសន៍ថា មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានការសោកស្តាយជាពន់ពេកចំពោះការបាត់បង់សត្វដំរីព្រៃញី១ក្បាលដែល មានរបួសធ្ងន់ធ្ងរនៅចំណុចអូរក្រាក់ នៃដែនជម្រកសត្វព្រៃភ្នំព្រេច នៅវេលាម៉ោង៥និង៣៨នាទីព្រឹក។ លោកអនុប្រធានមន្ទីរ បានបញ្ជាក់ថា ខាងជំនាញសហការជាមួយអង្គការWWF បានប្រឹងប្រែងព្យាយាមប្រឹងប្រែងជួយសង្គ្រោះសត្វដំរីញី១ក្បាលនោះ អស់លទ្ធភាពហើយ។ លោកប្រាប់ថា សត្វដំរីនោះទំនងជាប់ ផុងយូរនៅក្នុងល្បាប់អូរក្រាក់ ទម្រាំមានប្រជាពលរដ្ឋប្រទះ ឃើញដូច្នេះយើងលំបាកនឹងស្ដារសុខភាពដំរីនោះឡើងវិញខ្លាំងណាស់។ លោកបញ្ជាក់ថា យើងបានប្រឹង ប្រែងខ្លាំងណាស់ដើម្បីជួយសង្គ្រោះសត្វដំរីនេះ។ គួររំលឹកថា ក្រុមការងារនៃដែនជម្រកសត្វព្រៃភ្នំព្រេចបានប្រទះឃើញសត្វដំរីព្រៃញី១ក្បាល បានជាប់ក្នុងល្បាប់ភក់ចំណុចអូរក្រាក់កាលពីថ្ងៃទី ៣០

    May 10, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ លើជនជាតិចិនម្នាក់ ដែលបានបើករថយន្ត LAMBORGHINI HURACAN STO បុកមនុស្សម្នាក់បាត់បង់ជីវិត នៅលើមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយត្រូវអនុវត្តក្នុងពន្ធនាគាររយៈពេល ០៦ខែ ទោសនៅសល់ពីនេះ ឱ្យព្យួរការអនុវត្តធម្មតា។ យោងតាមលិខិតរបស់ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីបានធ្វើកិច្ចពិភាក្សាដេញដោល លើជនជាប់ចោទ ភាគីពាក់ព័ន្ឋ និងបានពិនិត្យភស្តុតាង អង្គហេតុ និងអង្គច្បាប់ ចៅក្រមជំនុំជម្រះបានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌលេខ ១៨១៥ «ភ» នៅថ្ងៃទី០៩

    May 10, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពត បានឱ្យដឹងថា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត រួមជាមួយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកនៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន ក្នុងភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលតែងតែយកចិត្តទុកដាក់នូវរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបញ្ហាប្រឈមខ្វះទឹក ដោយបានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយមចុះអន្តរាគមន៍តាមគ្រប់មធ្យោបាយដើម្បីដោះស្រាយបញ្ហាទឹក សម្រាប់បម្រើឱ្យការងារស្រោចស្រព

    May 9, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ទទួលបានចំណាត់ថ្នាក់លេខ១ ពីការប្រឡងគណិតវិទ្យានៅអាស៊ី Singapore & Asian Schools Math Olympiad (SASMO) ឆ្នាំ ២០២៤ សម្រាប់សិស្សថ្នាក់ទី១។ កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ជាកូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ សម្តេចធិបតី

    May 9, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ សូមជម្រាបជូនដំណឹងដល់សាធារណជន ពិសេសភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ មេត្តាជ្រាបថា កន្លងមកមានភ្ញៀវទេសចរដែលចូលចិត្តធ្វើដំណើរកំសាន្ត បែបលក្ខណៈផ្សងព្រេង ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញ ដែលមានតំបន់ទេសចរណ៍ដូចជា ភ្នំខ្នងផ្សារ ខ្នងស្រូវ ខ្នងវាល ជាដើម។ រដ្ឋបាលស្រុកឱរ៉ាល់ បានឱ្យដឹងថា ដើម្បីធានាបាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងការពារបាននូវបរិស្ថាន ធនធានធម្មជាតិ ព្រមទាំងបង្ការគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ រដ្ឋបាលស្រុកឱរ៉ាល់ មិនអនុញ្ញាតឲ្យភ្ញៀវទេសចរបើកបរយានយន្តគ្រប់ប្រភេទឡើងលើភ្នំខ្នងផ្សារឡើយ ព្រោះផ្លូវដែលមាននាពេលបច្ចុប្បន្ននេះ មិនមែនជាផ្លូវដែលអាចចរាចរណ៍បាន និងមិនមានស្លាកសញ្ញាចរាចរណ៍ត្រឹមត្រូវ អាចបង្កគ្រោះថ្នាក់ជាយថាហេតុ ពោលគឺជាផ្លូវសម្រាប់តែដំណើរការ ការដ្ឋានសាងសង់បង្គោលភ្លើងអគ្គិសនីតែប៉ុណ្ណោះ។

    May 9, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ចាម ស្វាយរៀង ព្រៃវែង កណ្តាល តាកែវ

    May 9, 2024
  • ព័ត៌មានជាតិ

    ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន ៤ខ្នង ជាប់ៗគ្នាត្រូវបានអគ្គិភ័យឆាបឆេះរងការខូចខាតអស់ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០ និង៤៥នាទី ព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិល្អក់ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុ ភ្លើង បានឆាបឆេះចេញពីខាងលើផ្ទះប្រជាពលរដ្ឋ ១ខ្នង ដោយសារទុស្សេខ្សែភ្លើង ឆ្លងចរន្តអគ្គិសនី ឆាបឆេះកាន់តែខ្លាំងឡើងសន្ធោសន្ធៅ រាលដាលទៅដល់ផ្ទះប្រជាពលរដ្ឋជាប់ៗគ្នា សរុបអស់ចំនួន៤ខ្នង។ ទន្ទឹមនោះ បើតាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ច បានឱ្យដឹងថា អគ្គិភ័យខាងលើ ឆេះផ្ទះអស់ចំនួន

    May 8, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងបង្ហោះម៉ូតូមកពីភ្នំពេញ ដែលចង់មកសាកផ្លូវនៅភូមិសាស្ត្រក្រុងបូកគោ ត្រូវបានស្នងការខេត្តកំពត​ ហៅមកណែនាំអប់រំបញ្ឈប់សកម្មភាពបែបនេះទៀត។ តាមរយៈការបង្ហោះរបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត បានសរសេរយ៉ាងដូច្នេះថា៖ «ដឹងហើយ លឺហើយ ឃើញហើយ តែនៅតែចង់សាក។ ក្រុមបង្ហោះម៉ូតូមកពីភ្នំពេញមកសាកផ្លូវនៅភូមិសាស្ត្រក្រុងបូកគោ ក្មួយៗនៅកំពតក្លាយជាក្មេងល្អអស់ហើយ ។ » ក្នុងនោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបន្ថែមថា៖ «Camera សុវត្ថិភាពស្នងការដ្ឋាននគរបាលខេត្តកំពតបានបំពាក់នៅតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រខេត្តកំពតជាច្រើនកន្លែង។ សូមកុំធ្វើអ្វីដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនិងធ្វើអ្វីដែលខុសច្បាប់អោយសោះ » ៕

    May 8, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងត្រៀមលក្ខណៈរៀបចំពិធីបុណ្យវិសាខបូជា ដែលនឹងប្រារព្ធរៀបចំឡើងនៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ។ កិច្ចប្រជុំនេះ ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំ សូមជម្រាបជូន អំពីការរៀបចំពិធីបុណ្យវិសាខបូជាឆ្នាំនេះ ឱ្យដំណើរការនឹងប្រព្រឹត្តទៅស្រប តាមប្រពៃណីព្រះពុទ្ធសាសនាដ៏ថ្កើនថ្កាននៃយើង។ឯកឧត្តម មានប្រសាសន៍បន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

    May 8, 2024