Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចប្រគល់ភារកិច្ចជូនឯកឧត្តម គី តិច ដើម្បីដោះស្រាយការងារជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះនៅក្នុងគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានខ្លឹមសារយ៉ាងដូច្នេះថា៖ «ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋដែលរងគ្រោះក្នុងករណីគម្រោងរបស់អតីតឧកញ៉ា ឡេងចាន់ណា ដែលបានស្នើសុំកិច្ចអន្តរាគមន៍ពីខ្ញុំ, ខ្ញុំបានសម្រេចប្រគល់ភារកិច្ចជូនឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋនៅក្នុងសំណុំរឿងទាំងឡាយដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ។ ខ្ញុំសូមយកឱកាសនេះ ដើម្បីបញ្ជាក់អំពីចំណាត់ការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល

    May 15, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា នារសៀលថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញសាកសួរសុខទុក្ខ លោកព្រឹទ្ធាចារ្យកោសល្យវោហា គង់ ណៃ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យបានថ្លែងនូវអំណរគុណចំពោះក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ថែទាំប្រកបដោយក្រុមសីលធម៌វិជ្ជាជីវៈ និងព្យាបាលលោកព្រឹទ្ធាចារ្យ ធ្វើឲ្យស្ថានភាពជំងឺកាន់តែមានភាពធូរស្រាលជាងពេលមុន។ លោកជំទាវបានបន្តទៀតថា លោកព្រឹទ្ធាចារ្យកោសល្យវោហា គង់ ណៃ គឺជាសិល្បករចាប៉ីដងវែងដ៏ឆ្នើមម្នាក់ ជាមរតកមនុស្សរស់ដ៏មានតម្លៃរបស់កម្ពុជាដែលចាំបាច់យើងត្រូវតែយកចិត្តទុកដាក់ថែទាំ និងគាំពារ

    May 13, 2024
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានបង្ហាញទិដ្ឋភាពពីសម្រស់ខ្លោងជ័យរបស់ខ្លោងទ្វារក្រុងអង្គរ ក្រោមដំណក់ទឹកភ្លៀងដំបូងនារដូវវស្សាក្នុងដើមឆ្នាំ២០២៤។ តើបងប្អូនទាំងអស់គ្នានឹករលឹក រងចាំភ្លៀងធ្លាក់យូរប៉ុណ្ណា និងចង់មកទស្សនាប្រាសាទក្រោមដំណក់ភ្លៀង ដែលមានសម្រស់ស្រស់ស្អាតម្យ៉ាង ខុសពីពេលធម្មតាយ៉ាងណាដែរ? អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើដំណើរ និងទស្សនាដោយមានការប្រុងប្រយ័ត្ន ព្រមទាំងគោរពទៅតាមក្រមប្រតិបត្តិអង្គរ ដើម្បីជៀសវាងគ្រោះថ្នាក់ និងរក្សាសណ្តាប់ធ្នាប់ល្អនៅក្នុងរមណីយដ្ឋានអង្គរ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

    May 13, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពត បានឱ្យដឹងថា ភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី បានបង្ហាញចំណាប់អារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង នៅពេលបានមកឃើញរូបសេះសមុទ្របាញ់ទឹកដ៏ល្បីល្បាញរបស់ខេត្តកំពតដោយផ្ទាល់ និងថារូបសំណាក់សេះសមុទ្របាញ់ទឹកនេះ ជាសមិទ្ធផលទេសចរណ៍ថ្មីដែលមានលក្ខណៈពិសេសប្លែក និងទាក់ទាញ ហើយវាមិនមែនជាការចម្លងតាមរូបសំណាក “មឺរឡាយអិន” របស់ប្រទេសសិង្ហបុរីទេ។ សេះសមុទ្រសមុទ្របាញ់ទឹកកំពុងធ្វើឱ្យកំពតក្លាយជាខេត្តគោលដៅទេសចរណ៍ ស្ថិតក្នុងកញ្ចប់ខ្សែទស្សនកិច្ចទេសចរណ៍បរទេស។ លោក ឡេះស្លី ជាភ្ញៀវទេសចរមកពីប្រទេសសឹង្ហបុរី បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា “គាត់ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះបានដឹងថា កម្ពុជាមិនមែនមានតែភ្នំពេញ ឬសៀមរាបទេ ឥឡូវមានខេត្តកំពតដែលមានរូបសំណាកសេះសមុទ្រដ៏គួរឱ្យទាក់ទាញ នឹងគួរឱ្យចង់មកកម្សាន្ត”។ លោកបានបញ្ជាក់ថា រូបសំណាក មឺរឡាយអិន (Merlion) ជានិមិត្តរូបរបស់ប្រទេសសិង្ហបុរី ដែលមានភាពល្បីល្បាញជាយូរមកហើយ ភ្ញៀវទេសចរពេលទៅដល់សិង្ហបុរី តែងតែទៅមើលរូបសំណាក

    May 13, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ បានបញ្ជាក់ដល់បងប្អូន សាធារណៈជនទាំងអស់ថា មានជនអនាមិកបានបន្តក្លែងបន្លំដោយបង្កើត គណនីក្លែងក្លាយ (Fake Account) ដោយប្រើប្រាស់រូបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបានផ្ញើសារទៅបងប្អូនប្រជាពលរដ្ឋ ក្នុងគោលបំណងផ្សេងៗ។ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ណែនាំដល់សាធារណជន មេត្តាជ្រាប និងប្រុងប្រយ័ត្នចំពោះជនបោកប្រាស់ ដែលតែងបានបង្កើតគណនី ឬ ផេកក្លែងក្លាយជាបន្តបន្ទាប់ ដោយយកឈ្មោះ និងរូបភាពថ្នាក់ដឹកនាំ ដើម្បីផ្ញើសារ ឬធ្វើសកម្មភាពក្នុងគោលបំណងអាក្រក់ផ្សេងៗ។ ចំពោះជនដែលបានបង្កើតគណនី និង

    May 13, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ ស្វាយរៀង

    May 13, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្រ្តីម្នាក់ ដែលគ្រងឯកសណ្ឋានជានគរបាលជាតិ រងការចោទប្រកាន់ថាដើរបោកប្រាស់យកលុយកាក់ប្រជាពលរដ្ឋ មិនមែនជានគរបាលនោះទេ គឺជាជនឆបោក។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ក្រោយឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យបើកការស្រាវជ្រាវករណីស្ដ្រីម្នាក់ ក្នុងរូបភាពជាមន្ដ្រីនគរបាល ថាជាកូនចៅរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលប្រជាពលរដ្ឋអះអាងចោទប្រកាន់ថា បានចាញ់បោកលុយកាក់ទៅលើស្រ្តីនេះអស់ជាច្រើននោះ។ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤

    May 11, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៣០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,០៥០រៀល ក្នុង១លីត្រ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៤៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ១៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,១០០រៀល មានន័យថាចុះ ៥០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of

    May 11, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការរាជធានីភ្នំពេញ សូមធ្វើការបដិសេដទាំងស្រុងចំពោះស្រ្តីនគរបាលម្នាក់មានឋានន្តរសក្តិវរសេនីយ៍ទោ ដូចក្នុងរូបភាពខាងក្រោមនេះ មានឈ្មោះ ស៊ុន ស៊ីន ដែលរងការចោទប្រកាន់បានបោកប្រាស់លុយកាក់ប្រជាពលរដ្ឋ ផ្សព្វផ្សាយតាមបណ្តាញសង្គម។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមបញ្ជាក់ថា ស្រ្តីនគរបាលនេះ គឺមិនមែនកូនចៅ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធនីភ្នំពេញនោះទេ ដោយស្រ្តីនគរបាលរូបនេះ ក៏មិនបម្រើការងារក្នុងអង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះឡើយ។ ឯកឧត្តមស្នងការក៏បានបញ្ជាឲ្យសមត្ថកិច្ចជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ធ្វើការស្រាវជ្រាវជាបន្ទាន់លើករណីនេះ និងឃាត់ខ្លួនស្រ្តីរូបនោះ

    May 11, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៧៖០០នាទី មានករណីជនសង្ស័យម្នាក់ បានធ្វើសកម្មភាពគប់កញ្ចក់រថយន្ត នៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែតលេខ៤៨ -៤៩ ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចនគរបាលបានទទួលព័ត៌មាន(បណ្ដឹងផ្ទាល់តាមរយៈ hotline ) ពីជនរងគ្រោះឈ្មោះ អោម សុភក្រ្ត័ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរបរបើករថយន្ត ប្រចាំរោងចក្រ បានរៀបរាប់ថា ខ្លួនបើករថយន្ត

    May 10, 2024