Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៤៥នាក់ ស្រី០៦នាក់ ពាក់ព័ន្ធករណី លួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។ ក្នុងនោះបានធ្វើការឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចំនួន ៦នាក់ បានទទួលពីអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន ២៨នាក់ ស្រី០៦នាក់

    May 17, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ បានឱ្យដឹងថា អ្នកនាំពាក្យ នៃស្នងការរាជធានីភ្នំពេញ ធ្វើបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន និងបង្ហាញមុខជាក្រុមក្មេងទំនើងចំនួន ១៤នាក់ មកពីក្រុមលីអូហោះ(LH) ក្រុមស៊ីខេកាហ្វេកុង និងក្រុមឈូកវ៉ា១(CV១) ចំនួន០៤ករណី មុនបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។ ដោយអនុវត្តតាមបញ្ជាដឹកនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង

    May 17, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ យោងតាមប្រភពពីគណនីតេឡេក្រាមរបស់​ ឯកសារមន្ត្រីសាធារណៈ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងដំឡើងបៀវត្សចំនួន ៤ម៉ឺនរៀល ដើម្បីរក្សាលំនឹង និងលើកកម្ពស់ជីវភាពជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយគិតចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៥។ សម្រាប់ការដំឡើងបៀវត្សជូនមន្ត្រីរាជការ ក្នុងឆ្នាំ២០២៥៖ –ប្រាក់បំណាច់មុខងារ ត្រូវគ្រោងដំឡើងចំនួន ៤ម៉ឺនរៀល ដើម្បីរក្សាលំនឹង និងលើកកម្ពស់ជីវភាពជូនមន្ត្រី រាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយគិតចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៥។ –សន្ទស្សន៍បៀវត្សមូលដ្ឋាន ត្រូវរក្សាស្មើនឹងកម្រិតឆ្នាំ២០២៤ ដដែល (តម្លៃសន្ទស្សន៍ក្នុង ១ឯកតា ស្មើនឹង

    May 17, 2024
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១០និង០៥នាទី មានករណីគប់កញ្ចក់ប៉ុស្តិ៍យាមរបស់នគរបាល បណ្តាលឱ្យបែកនៅចំណុចកែងមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ដូចពាក្យចាស់លោកពោលថា រពិសដៃផ្ទៃឆ្អែត ប៉ុន្តែបុរសម្នាក់នេះរពិសដៃខុសក្បួនចូលគុក។ ជនដែលប្រព្រឹត្ត្របានធ្វើសកម្មភាពរួចបានគេចខ្លួនទីបំផុតនៅតែជាប់អន្ទាក់របស់សមត្ថកិច្ច។ នគរបាលបានឲ្យដឹងថា៖ ក្រោយពីកើតមានករណីគប់កញ្ចក់ប៉ុស្តិ៍យាមប្រចាំការពេលយប់របស់កម្លាំងនគរបាល នៅចំណុចកែងមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ។ លោកឧត្តមសេនីយ៍សេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បញ្ជាឱ្យកម្លាំងនគរបាលជំនាញ ចុះស្រាវជ្រាវសាកសួរជុំវិញព័ត៌មាននេះ និងសាក្សីនៅម្តុំកន្លែងកើតហេតុនិងថតរូបជនប្រព្រឹត្តបានហើយ បង្ហាញដល់សមត្ថកិច្ច ដោយគាត់និយាយប្រាប់សមត្ថកិច្ចថា មានមនុស្សប្រុស០១នាក់ អាយុប្រហែល ២៥ឆ្នាំ បានយកដុំថ្មគប់កញ្ចក់ទីស្នាក់ការរបស់នគរបាលផ្នែកខាងឆ្វេង ហើយក៏បានដើរចេញទៅផ្លូវសៀមរាមហៅម៉ូតូឌុបជិះទៅខាងផ្លូវសៀមរាប

    May 17, 2024
  • ព័ត៌មានជាតិ

    ខេត្តប៉ៃលិន៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា រដ្ឋបាលខេត្តប៉ៃលិន សម្រេចបានដាក់ឱ្យដំណើរការរថយន្តក្រុង សម្រាប់ធ្វើការដឹកជញ្ជូនសិស្ស និស្សិត ទៅបន្តការសិក្សានៅខេត្តបាត់ដំបង ជារៀងរាល់ចុងសប្តាហ៍ ដោយឥតគិតថ្លៃ។ ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាក ការចំណាយ និងកាត់បន្ថយហានិភ័យផ្សេងៗដែលអាចកើតមានឡើង ចំពោះសិស្សានុសិស្សដែលត្រូវធ្វើដំណើរទៅមក ដោយទោចក្រយាន ក្នុងគោលបំណងបន្តការសិក្សានៅតាមវិទ្យាល័យ ឬសាកលវិទ្យាល័យនានាក្នុងខេត្ត បាត់ដំបង រដ្ឋបាលខេត្តប៉ៃលិនបាននឹងរៀបចំដាក់ឱ្យដំណើរការរថយន្តក្រុងសម្រាប់ធ្វើការដឹកជញ្ជូនសិស្ស និស្សិតជារៀងរាល់សប្តាហ៍ដោយឥតគិតថ្លៃ តាមទីតាំង និងពេលវេលា ដូចខាងក្រោម៖ ថ្ងៃសុក្រ៖ ចេញដំណើរពីខេត្តប៉ៃលិន ទៅខេត្តបាត់ដំបង នៅវេលាម៉ោង ៥៖៣០ នាទីល្ងាច ចំណត់រថយន្ត

    May 17, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានី ជុំវិញករណីចោទមន្ត្រីនគរបាលចរាចរណ៍ នៅគោលដៅស្តុបច្រមុះជ្រូកក្បាលថ្នល់ បានឃាត់ម៉ូតូ ដែលបំពាក់អំពូលភ្លើងស៊ីញ៉ូ LED ពណ៌ស ខុសលក្ខណៈបច្ចេកទេស និងផាកពិន័យចំនួន ៨០,០០០រៀល។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនថា ជុំវិញករណីចោទមន្ត្រីនគរបាលចរាចរណ៍ នៅគោលដៅស្តុបច្រមុះជ្រូកក្បាលថ្នល់ បានឃាត់ម៉ូតូ ដែលបំពាក់អំពូលភ្លើងស៊ីញ៉ូ LED ពណ៌ស ខុសលក្ខណៈបច្ចេកទេស និងផាកពិន័យចំនួន ៨០,០០០រៀល ក្រោយពីបានឃើញការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ជាពិសេសផេកហ្វេសប៊ុកឈ្មោះពណ៌ Film ឯកឧត្តម ឧត្តមសេនីយ៍ឯក

    May 17, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៤! ក្នុងពិធីដែលប្រារព្ធឡើងយ៉ាងមហោឡារិក នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងរម្លឹកដល់គុណូបការៈបុព្វបុរស រៀមច្បង យុទ្ធជន យុទ្ធនារី នគរបាលជាតិ គ្រប់ជំនាន់ដែលបានតស៊ូឆ្លងកាត់រាល់ការប្រែប្រួលដ៏ស្មុគ្រស្មាញ

    May 17, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២៣៖៥០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន ២គ្រឿង

    May 16, 2024
  • ព័ត៌មានជាតិ

    ក្រុងតាខ្មៅ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងការអញ្ជើញថ្លែងសារពិសេស ស្តីពី “ព្រែកជីកហ្វូណនតេជោ” នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅក្រុងតាខ្មៅ បានបញ្ជាក់ថា ការជីកព្រែកហ្វូណនតេជោ ជាគំនិតផ្ដួចផ្ដើមរបស់កម្ពុជាសុទ្ធសាធ មិនស្ថិតក្រោមគំនិតផ្ដួចផ្ដើចនៃគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិននោះទេ។ សម្ដេចតេជោ បញ្ជាក់បែបនេះ បន្ទាប់ពីមានសារព័ត៌មានបរទេស និងអ្នកវិភាគមួយចំនួន បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា គឺស្ថិតក្រោមគំនិតផ្ដួចផ្ដើចខ្សែក្រវាត់ និងផ្លូវរបស់ចិន។ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការលើកឡើងរបស់អ្នកកាសែតបរទេស ដែលមិនមានមូលដ្ឋានបែបនេះ ថាជារឿងឆោតល្ងង់សុទ្ធសាធ។

    May 16, 2024
  • ព័ត៌មានជាតិ

    ក្រុងតាខ្មៅ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​​ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងការអញ្ជើញថ្លែងសារពិសេស ស្តីពី “ព្រែកជីកហ្វូណនតេជោ” នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅក្រុងតាខ្មៅ បានបញ្ជាក់ថា បន្ទាប់ពីគម្រោងព្រែកជីកហ្វូណតេជោ សាងសង់រួចរាល់ទាំងស្រុង កសិករនៅភាគនិរតីនៃកម្ពុជា នឹងអាចធ្វើស្រែបានចាប់ពី២ទៅ៣ដងក្នុងមួយឆ្នាំ។ ជាមួយគ្នានោះ សម្ដេចតេជោ គូសរំលេចថា ពលរដ្ឋនៅខេត្តជាប់ព្រែកជីកហ្វូណនតេជោ អាចដាំដំណាំបានដោយមិនខ្វះទឹកប្រើប្រាស់ឡើយ។ សម្ដេចតេជោ​ បានអះអាងថា ព្រែកជីកនេះ ក៏នឹងជួយលែងឱ្យមានទឹកជំនន់ នៅក្នុងខេត្តជាប់នឹងដងព្រែក ជាពិសេសខេត្តកំពង់ស្ពឺ តាមរយៈការបង្ហូរទឹកដែលជន់លិចចូលទៅក្នុងព្រែកជីកតាមប្រព័ន្ធធារាសាស្ត្រផងដែរ៕ ប្រភព៖ ក្រសួងព័ត៌មាន

    May 16, 2024