- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះល្បាតពួនស្ទាក់ ដើម្បីបង្ការបង្ក្រាបបទល្មើស ឆក់ ប្លន់ លួច ក្មេងទំនើង នានា ក្នុងមូលដ្ឋានស្របពេលនោះក៏ប្រទះឃើញលោក សង្ឃក្លែងក្លាយចំនួន ១១នាក់ និងអ្នកបើកបររថយន្ត០១នាក់ ដែលបន្លំខ្លួនជាព្រះសង្ឃនិមន្តបិណ្ឌបាតតាមផ្ទះប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ។ ខណៈនោះលោក អធិការ បានបញ្ជាអោយនាំខ្លួនយកមកសួរនាំព្រមទាំងដកហូតវត្ថុតាំងរួមមាន៖ រថយន្តចំនួន ០១គ្រឿង, បាតសម្រាប់ដាក់បាយចំនួន០៤គ្រឿង, ម្សៅសក្រាមថ្លាសង្ស័យជាសារធាតុញៀនចំនួន១ បំពង់ទុយយោ, ស្បង់ជីវមួយចំនួន
May 20, 2024 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រទេសសមាជិកទាំងអស់បោះឆ្នោតគាំទ្រជាឯកឆន្ទ ក្លាយជាសមាជិកពេញសិទ្ធ (សមាជិកទី១៤១) របស់ក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិ (CISM) ក្នុងឱកាសមហាសន្និបាតនិងសន្និបាតលើកទី៧៩ (the 79th CISM General Assembly & Congress) នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុង Dar es Salaam ប្រទេសតង់ហ្សានី។ សូមបញ្ជាក់ថា នៅថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសតង់ហ្សានី ឧត្តមសេនីយ៍ទោ ខូវ ឆាយ
May 20, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៥°C ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និង ទិសនិរតី មានល្បឿនមធ្យម ២ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ
May 20, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម ស្រាវជ្រាវសមាសភាព អ្នកលេងបណ្តាញសង្គម តិចតុក ដែលប្រើប្រាស់ភាសាវៀតណាម ចូលមកបញ្ចេញយោបល់ក្នុងលើវីដេអូរបស់សម្តេច។ ការបញ្ជាឱ្យស្រាវជ្រាវខាងលើ បានធ្វើឡើងក្រោយពីអ្នកលេងបណ្តាញសង្គមទាំងនោះ ប្រើពាក្យពេចន៍មិនសមរម្យមកលើសម្តេច។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ នារាត្រីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចតេជោ បានសរសេរថា «ខ្ញុំពិតជាមានភ្ញាក់ផ្អើលពេលបើកមើលមតិយោបល់ក្នុងតិចតុកដែលខ្ញុំបានបង្ហោះ។ មិនដឹងជនជាតិវៀតណាមចូលជេរខ្ញុំពីពេលណាមកព្រោះមើលតែ ៤វីដេអូ ដែលបានបង្ហោះឃើញរាប់សឹបនាក់ចូលមកជេរ»។ សម្ដេចបានបន្តថា៖ «កាលឆ្នាំ២០១៦ និង២០១៧
May 20, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រៅពីប្រាសាទភ្នំបាខែង នៅក្នុងរមណីយដ្ឋានអង្គរមានកន្លែងទស្សនាថ្ងៃលិចមួយចំនួនទៀត ដែលភ្ញៀវទេសចរអាចទៅទស្សនាបាន រួមមាន ខ្លោងទ្វារទន្លេអុំ ស្រះស្រង់ និងប្រាសាទប្រែរូបជាដើម។ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងទៀតថា កាលពីពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានបើកឱ្យចូលទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូបឡើងវិញ បន្ទាប់ពីបិទមួយរយៈដោយសារការងារជួសជុលមួយចំនួន។ ក្នុងន័យនេះ សាធារណជន ក៏ដូចជាភ្ញៀវទេសចរអាចចូលទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូបបាន ដែលមានទស្សនីយភាពដ៏ស្រស់ស្អាត ស្ងប់ស្ងាត់ និងប្លែកអារម្មណ៍៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា
May 18, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា អ្នកជិះកង់ប្រមាណជាង ៣០០នាក់ នឹងចេញដំណើរពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប ដើម្បីរៃអង្គាសថវិកាសប្បុរសធម៌ជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាជិះកង់កម្ពុជាបានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រណាំងកង់រៃអង្គាសថវិកាសប្បុរសធម៌ជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប នឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ដោយសហព័ន្ធទទួលពាក្យពីអ្នកជិះកង់មកពីគ្រប់ខេត្ត ក្រុង ប្រមាណជាង ៣០០នាក់ប៉ុណ្ណោះ។ អគ្គលេខាធិការបាននិយាយថា អ្នកចូលរួមម្នាក់ៗត្រូវបង់ប្រាក់ ២៥ដុល្លារ ហើយសហព័ន្ធនឹងចែកអាវយឺត និងមេដាយទុកជាអនុស្សាវរីយ៍ ដើម្បីលើកទឹកចិត្តដល់គូប្រកួតទាំងអស់។
May 18, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅវេលាម៉ោង ១រសៀលថ្ងៃទី១៧ ខែឧសភាឆ្នាំ ២០២៤ ម្សិលមិញនេះ នគរបាលខណ្ឌទួល គោកបានធ្វើការបង្ហាញមុខជនសង្ស័យពីរនាក់ដែលជាមុខសញ្ញាចាស់ លួច ឆក់ ប្លន់យ៉ាងសកម្មក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ក្នុងការបង្ហាញមុខនេះ លោក វរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់នេះ ត្រូវបានកម្លាំងនគរបាលផែនព្រហ្មទណ្ឌខណ្ឌទួលគោក ដេញប្រផាប់ប្រភីងឃាត់ខ្លួនបាមភ្លាមៗតែម្ដង ក្រោយជនសង្ស័យទាំង២នាក់នេះ បានធ្វើសកម្មភាព ឆក់ខ្សែរក ប្លាទីន មានដាំត្បូងពេជ្រ បានសម្រេច រួចត្រូវបានកម្លាំងជំនាញ ឃាត់ខ្លួន។ លោកអធិការបានបញ្ជាក់ប្រាប់ថាជនសង្ស័យទាំង ០២
May 18, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រះរាជពិធីបដិបត្តិសមាធិ និងមហាបង្សុកូលឧទ្ទិសព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំព្រះរាជពិធីបដិបត្តិសមាធិ និងមហាបង្សុកូល ឧទ្ទិសព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅខាងមុខវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ
May 17, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសបុគ្គលិករដ្ឋបាលទូទៅផ្នែកភាសាបារាំង ដើម្បីបំពេញការងារនៅនាយកដ្ឋានព័ត៌មាន និងកិច្ចការអាស៊ាន និងនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ នៃក្រសួងអប់រំ យុវជន និងកីឡា។ សម្រាប់បេក្ខជនអាចផ្ញើប្រវត្តិរូបសង្ខេប (CV) តាមរយៈ ៖ អ៊ីមែល coopfr.sec@moeys.gov.kh ឬតេលេក្រាម 092 868 624 ឬដាក់ពាក្យផ្ទាល់នៅនាយកដ្ឋានព័ត៌មាន និងកិច្ចការអាស៊ាន ដែលស្ថិតក្នុងបរិវេណសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិម (អាគារលេខ ២០១ មហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកង១ ខណ្ឌចំការមន
May 17, 2024 - ព័ត៌មានជាតិ
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា រដ្ឋបាលខេត្តមានចក្ខុវិស័យ និងគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ជាច្រើនទៀតបន្ថែមទៀតទៅថ្ងៃមុខ មានដូចជា បង្កើតឱ្យមានសេវាកម្សាន្តតាមដៃព្រែកទាំង១៣ក្នុងខេត្ត ការបង្កើតផ្សារលើទឹក ពិសេសគម្រោងបង្កើតឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយបន្ថែមទៀត ដើម្បីឱ្យខេត្តកំពតក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ផែនការណ៍បង្កើតផ្សារលើទឹកនេះ គឺបន្ទាប់ពីអាជ្ញាធរខេត្តកំពតទើបបានសាងសង់រូបសំណាកសេះសមុទ្រ ដែលទើបទទួលបានការគាំទ្រ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ថ្លែងនៅក្នុងកិច្ចប្រជុំ រវាងរដ្ឋបាលខេត្ត ជាមួយវិស័យឯកជន ប្រតិបត្តិករទេសចរក្នុងខេត្តកំពត ដែលមានការចូលរួមពីសំណាក់បងប្អូនអាជីវករ សេវាករ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងអ្នកផ្តល់សេវាកម្មផ្នែកទេសចរណ៍នៅទូទាំងខេត្តកំពត កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះអភិបាលខេត្ត
May 17, 2024












