Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាល ម៉ារ៉ាតុងភ្នំពេញ ដើម្បីចូលរួមអបអរសាទរ ព្រះរាជ ពិធីបុណ្យចម្រើន ព្រះជន្មសម្តេចម៉ែ និងស្វែងរកថវិកា ជួយផ្នែកសប្បុរសធម៌ ដោយមានចំនួនអ្នកចុះឈ្មោះចូលរួម ជាង៣៦០០នាក់ ទិវានេះនឹងប្រារព្ធឡើង នាថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅមុខព្រះបរមរាជវាំង។ នេះបើតាមការបញ្ជាក់ របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) ក្នុងឱកាសសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤

    May 16, 2024
  • ព័ត៌មានជាតិ

    ក្រុងតាខ្មៅ៖ យោងតាមការចុះផ្សាយរបស់​ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន ជំរុញរាជរដ្ឋាភិបាលអាណត្ដិទី៧ ឆាប់បើកការដ្ឋានសាងសង់ឱ្យបានឆាប់ នៅព្រែកជីកហ្វូនតេជោ ដែលជាមធ្យោបាយសម្រាប់ដឹកជញ្ជូនតាមផ្លូវទឹក ហើយកុំរងចាំអ្វីតទៅទៀត។ ការលើកឡើងរបស់សម្ដេចតេជោ ធ្វើឡើងក្នុងពេលដែលសម្ដេចថ្លែងសារពិសេស ស្ដីពីព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ។ សម្ដេចតេជោបានមានប្រសាសន៍ថា «គម្រោងព្រែកជីកហ្វូណនតេជោ ខ្ញុំសូមផ្ដល់មតិទៅរាជរដ្ឋាភិបាល កុំយប់យន់សុបិនច្រើន បើកការដ្ឋានបានឆាប់គឺធ្វើទៅ កុំរងចាំអ្វីទៀត នាំតែមានសាធារណមតិ ពីមួយថ្ងៃទៅមួយថ្ងៃ ចាប់ផ្ដើមកើនសារជាថ្មី។ សូមជំរុញបើកការដ្ឋានឱ្យបានឆាប់ គ្មានត្រូវរង់ចាំអ្វីតទៅទៀតនោះទេ។ យើងត្រូវគិតទៅដល់សេដ្ឋកិច្ចរបស់យើង យើងត្រូវគិតទៅដល់ឯករាជ្យជាតិរបស់យើង។» សម្ដេចតេជោ ហ៊ុន សែន

    May 16, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីរសៀល​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ​២០២៤បានដឹកនាំ​កិច្ចប្រជុំពិភាក្សាពាក់ព័ន្ធករណីសំណង់ស្ថិតនៅជុំវិញបរិវេណ​តំបន់អភិរក្សបេតិកភណ្ឌ​ប្រវត្តិ​សាស្រ្តនៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ កិច្ចប្រជុំនេះបានធ្វើឡើង ខណៈដែលនៅថ្ងៃទី២០ ខែឧសភា ខាងមុខ គឺជាទិវានៃចងចាំ ចំពោះរបបប្រល័យពូជសាសន៍ប៉ុលពត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់​បានបង្ហាញពីចក្ខុវិស័យថា​យើងត្រូវកំណត់ឱ្យបានជាក់លាក់នូវសំណង់​ស្ថិតនៅជុំវិញ​បរិវេណតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្រ្តនៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនេះ។ត្រូវគិតគូរពិចារណាវែង​ឆ្ងាយ​ពីព្រោះការសម្រេចចិត្តនាពេលនេះ នឹងក្លាយជាលំនាំសម្រាប់ករណីផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្ថែមថារាល់សំណង់ជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជ​សាសន៍ទួលស្លែងត្រូវអនុវត្តទៅតាមប្លង់គោលស្របតាមបទដ្ឋាន និងបទបញ្ញត្តិត្រឹមត្រូវ។ លើសពីនេះ គឺត្រូវធ្វើការយ៉ាងស្អិតរមួត ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំប្លង់គោលទូទាំងប្រទេស ព្រមទាំងរៀបចំការងារស្ថាបត្យកម្មសំណង់​ឱ្យកាន់​តែល្អ​ប្រសើរ​ឡើង ដើម្បីការពារតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងតំបន់​អភិរក្សដទៃ​ទៀតនៅទូទាំងប្រទេស។ ជាការកត់សម្គាល់បច្ចុប្បន្ននៅជុំវិញសារមន្ទីរប្រវត្តិសាស្រ្តនេះជាលំនៅឋាន ប្រជាពលរដ្ឋ។ស្មារតីនៃការចងចាំពិភពលោករបស់​អង្គការ​យូណេស្កូ

    May 16, 2024
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ យោងតាមការចុះផ្សាយរបស់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីលេងល្បែងស៊ីសងខុសច្បាប់(ឆ្នោតវៀតណាម) កើតឡើងស្ថិតក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងក្រុងតាខ្មៅ បានចុះដល់កន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ភេទស្រី យកមកអង្គភាពដើម្បីសាកសួរ។ វត្ថុតាងដកហូតរួមមាន៖ ទូរស័ព្ទ ០១គ្រឿង, សៀវភៅកត់កន្ទុយលេខ ០១ក្បាល, ផូយកត់កន្ទុយលេខ ០១សន្លឹក, ប៊ិច ០១ដើម, ប្រាក់រៀលមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ

    May 16, 2024
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបើកឡើងវិញការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប នៃរមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដីមន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបានជួសជុលរួចរាល់នូវទីតាំងដែលមានហានិភ័យរបស់ប្រាសាទប្រែរូប។ ក្នុងន័យដើម្បីបន្ថែមបទពិសោធន៍ថ្មីជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរា នឹងបើកឡើងវិញការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប នៃរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ អាជ្ញាធរជាតិអប្សរា សូមក្រសួងស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍

    May 16, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សយារបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជា និងសិស្សានុសិស្សជាង ៨លាននាក់ ដែលស្មើនឹងជាងពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋសរុប បានចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុង១ថ្ងៃប្រមាណជាង ៣០លានថង់ប្លាស្ទិក។ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបង្ហាញការសាទរចំពោះជោគជ័យរួមរបស់កម្ពុជានេះថា គឺជាជោគជ័យមួយដែលលើសពីការរំពឹងទុក ពីព្រោះថា ត្រឹមតែរយៈពេល ៨ខែនិង២៣ថ្ងៃប៉ុណ្ណោះ កម្ពុជាអាចកាត់បន្ថយថង់ប្លាស្ទិកបានយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយៈសាមគ្គីភាព និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ កម្មករ កម្មការនី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ ការថ្លែងឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ ធ្វើឡើងនៅក្នុងពិធីប្រកាសបើកយុទ្ធនាការ

    May 16, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បាន​ចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៥°C ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២,៥ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង

    May 16, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នក្នុងអំឡុងពេលប្រារព្ធមីទ្ទីញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ នីតិកាលទី៤ ឆ្នាំ២០២៤ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នឹងរៀបចំធ្វើមីស្ទឹងបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ នីតិកាលទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៦៖០០នាទី ដោយធ្វើការជួបជុំនៅទីស្នាក់ការមន្ទីរគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ ស្ថិតនៅដីឡូតិ៍លេខ២៧៧០ លើផ្លូវម៉ៃដា(លេខ២០០៤) ភូមិទ្រុងមាន់ សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ មានអ្នកចូលរួមចំនួន ១០.០០០នាក់ មកពីតាមបណ្តាខណ្ឌនានាក្នុងរាជធានី

    May 16, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែឧសភា​ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានបើកប្រតិបត្តិការបង្ក្រាបករណីកាប់ប្លន់ និងឈានដល់បំបែកសំបុកបញ្ចាំខុសច្បាប់ នៅខណ្ឌទួលគោក រកឃើញម៉ូតូមិនមានឯកសារ ចំនួន២៥គ្រឿង, ផ្លាកលេខ៦០ផ្លាក និងកាតគ្រីមួយចំនួនទៀត។ សូមរំលឹកថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២៤៖៥០នាទី មានករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ម៉ាក HONDA C125 ពណ៌ខ្មៅ

    May 15, 2024
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយកប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។ លោក អន សុភាព បុរាណវិទូ ដែលកំពុងធ្វើកំណាយនៅខ្លោងទ្វារជ័យបានបញ្ជាក់ថា ជាងពីរសប្ដាហ៍មកហើយ ដែលក្រុមការងារបស់លោកបាននិងកំពុងធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅខ្លោងទ្វារជ័យនេះ។ លោកបញ្ជាក់ថា ការងារនេះធ្វើឡើងក្នុងបំណងពិនិត្យមើលរចនាសម្ព័ន្ធបាតគ្រឹះ ចម្លាក់កូរសមុទ្រទឹកដោះ ដើម្បីរៀបចំបង្រ្គប់ឯកសារក្នុងគម្រោងជួសជុលចំណុចនេះឡើងវិញ។ តាមការលើកឡើងរបស់លោក អន សុភាព ជាការចៃដន្យ

    May 15, 2024