Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍នៅក្នុងវេទិកាសារព័ត៌មានលើកទី៣ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នេះថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា ដែលនឹងផ្តល់ផលប្រយោជន៍យូរអង្វែងដល់កូនខ្មែរគ្រប់ជំនាន់ និងធានាបាននូវឯករាជ្យភាពនយោបាយដឹកជញ្ជូនរបស់កម្ពុជាដោយមិនចាប់បាច់ពឹងលើប្រទេសដទៃ។ ឯកឧត្តម ប៉ែន បូណា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំចង់រំលេចសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៅក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន​ សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនោះគឺជាគម្រោង ព្រែកជីកហ្វូណនតេជោ។

    May 24, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែឧសភា​ ឆ្នាំ២០២៤ អគ្គស្នងការដ្ឋាននគរបាលជាតិ មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងអំឡុងពេលចុងក្រោយនេះ សង្កេតឃើញថា សកម្មភាពក្មេងទំនើងបានកើតមានឡើងជា ញឹកញាប់ និងមានចរិតកាចសាហាវគួរឱ្យព្រួយបារម្ភ ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ បង្កឱ្យមានការភ័យខ្លាច និងជះឥទ្ធិពលដល់បរិយាកាសសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងរំខានដល់ការរស់នៅរបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ដើម្បីដោះស្រាយបញ្ហាខាងលើនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយ ចាត់គ្រប់វិធានការជំនាញ និងវិធានការច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើង ឱ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់បំផុត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុសាសន៍ និងបទបញ្ជារបស់ សម្តេចមហាបវរធិបតី

    May 24, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កញ្ញាបណ្ឌិត ស៊ូវណ្ណា បានបញ្ជាក់ថា សត្វខ្លាធំ ដែលគ្រោងនាំមកកាន់កម្ពុជាក្នុងជំហានទី១ នេះ គឺមានឈ្មោលចំនួន១ ក្បាល និងញីចំនួន៣ក្បាល ហើយបើកម្ពុជាទទួលជោគជ័យ ក្នុងការថែទាំ និងអភិរក្សខ្លាធំចំនួន៤ក្បាល ដែលនឹងមកដល់ គឺរដ្ឋាភិបាលប្រទេសមួយនេះ នឹងបង្កើនការផ្ដល់ជូនដល់១១ក្បាលបន្ថែម។ សត្វខ្លាធំទាំង៤ក្បាល នឹងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ ដែលត្រូវបានការពារ និងចាត់ទុកថា មានសុវត្ថិភាពបំផុត ក្នុងការស្តារសត្វខ្លាធំនៅកម្ពុជាឡើងវិញ។ នេះបើយោងតាមការផ្សាយក្នុងបណ្តាញសង្គមហ្វេសប៊ុកក្រសួងបរិស្ថាន។ សត្វខ្លាធំដែលគ្រោងលែង ក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ នឹងផ្តល់ការគាំទ្រការត្បាតរបស់ឧទ្យានុរក្ស ការផ្តល់ជំនួយបច្ចេកទេសដូចជាការបំពាក់វិទ្យុទាក់ទង លើកសត្វខ្លា

    May 24, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់លើព្រះរាជាណាចក្រកម្ពុជាប្រទេសថៃ ភាគកណ្ដាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៥°C ។ ខ្យល់បក់មកពីទិស អាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប ប៉ៃលិន បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ ស្វាយរៀង ព្រៃវែង

    May 24, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពត បានឱ្យដឹងថា អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីទាំងអស់ ដែលនឹងត្រូវធ្វើការវាស់វែងនាពេលខាងមុខ ត្រូវចូលរួមសហការជាមួយមន្ត្រីក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តឱ្យបានល្អ ដើម្បីពន្លឿននៃការចុះវាស់វែង។ ឯកឧត្តម ម៉ៅ ធនិន ថ្លែងបែបនេះ ទៅកាន់ប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដី ក្នុងពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងឃុំថ្មី និងឃុំព្រៃថ្នង ស្រុកទឹកឈូ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងបរិវេណវត្តពោធិ៍ ស្ថិតក្នុងឃុំថ្មី ស្រុកទឹកឈូ។ ក្នុងនោះឯកឧត្តមអភិបាលខេត្ត បានស្នើដល់ពលរដ្ឋទាំងអស់ត្រូវអនុវត្តន៍បីចំណុចសំខាន់ៗ ដែលជួយធ្វើឱ្យការចុះបញ្ជីដីធ្លីនេះបានលឿនដោយ៖

    May 23, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញបញ្ជាឱ្យអភិបាលនៃ គណៈអភិបាលរាជធានី ខេត្ត និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសត្រូវមានវិធានបង្ក្រាបចំពោះក្មេងទំនើង និងអនុវត្ដន៍ឱ្យបានម៉ឺងម៉ាត់បំផុត។ ការចេញបទបញ្ជានេះ ត្រូវបានសម្តេចធិបតីបានមើលឃើញថា មាន​សកម្ម​​ភាព​​ក្មេងទំនើងធ្វើសកម្មភាពកាប់ចាក់គ្នាជាបន្តបន្ទាប់នៅក្នុងរាជធានីភ្នំពេញតាមបណ្តាញ​សង្គម​រហូត​ដល់​ធ្វើឱ្យខូចទ្រព្យសម្បត្តិភាគីម្ខាងទៀតផងដែរ។ ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥” នាព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៤ នៅសណ្ឋាគាសុខាភ្នំពេញ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសូមបញ្ជាទៅអភិបាល នៃគណៈ​អភិ​បាលរាជធានី ខេត្ត ជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរឹតបណ្តឹង និងវិធានការឱ្យម៉ឺងម៉ាត់បំផុតចំពោះ

    May 23, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាសថ្ងៃកាន់ទុក្ខជាផ្លូវការលើកទី២ រយៈពេល ១ថ្ងៃ គឺថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយាងចូលព្រះទិវង្គតនៅវត្តឧណ្ណាលោម កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧៖៤០នាទី ដោយព្រះជរាពាធ ក្នុងព្រះជន្ម ៩៣ព្រះវស្សា។ នៅក្នុងសេចក្តីទុក្ខដ៏ក្រៀមក្រំបំផុតនេះ

    May 23, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមជុំវិញករណីឧត្តមសេនីយ៍ម្នាក់នៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការយកថវិកាក្នុងមួយឃុំចំនួន១លានរៀល ពីឃុំចំនួន១០ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ស្ពឺ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ដល់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ អង្កេតស្រាវជ្រាវជាបន្ទាន់។ ទទួលបានគោលការណ៍នេះ ឯកឧត្តមអគ្គាធិការ បានចាត់ក្រុមការងារ កោះអញ្ជើញលោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃមកបំភ្លឺនៅអគ្គាធិការដ្ឋាន នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ។ ជាលទ្ធផល លោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ

    May 21, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ដើម្បីលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលស្រឡាញ់ការដាំដើឈើ និងក៏ដូចជា ចូលរួមភាពបៃតងក្នុងប្រទេសនោះ ក្រសួងបរិស្ថានគ្រោងនឹងបង្កើតប្រព័ន្ធអែប (APP) ជាកម្មវិធីទូរស័ព្ទដើម្បីឱ្យពលរដ្ឋតាមដានដើមឈើដែលខ្លួនបានដាំនៅថ្ងៃខាងមុខនេះ។ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ថា «ក្រសួងបរិស្ថាន នឹងធ្វើការអភិវឌ្ឍប្រព័ន្ធអែបទូរស័ព្ទដៃមួយទៀត។ សម្រាប់អែបនេះ គឺកាលណា បងប្អូនយើងដាំដើមឈើគាត់នឹងដាក់ឈ្មោះដើមឈើនោះ។ ក្នុងនេះ បើកាលណាដាក់ឈ្មោះដើមឈើហ្នឹងជាភាសាខ្មែរ ចេញជាភាសាអង់គ្លេស និងបើដាក់ឈ្មោះអង់គ្លេស ចេញជាខ្មែរ។ ដើមឈើហ្នឹងនៅជាប់ក្នុងអែប ឆ្នាំក្រោយឆែក មើលដើមឈើហ្នឹងធំប៉ុនណា ឆ្នាំក្រោយទៀតឆែកមើលឃើញដើមឈើហ្នឹងប៉ុនណាទៀត។ វាធំប៉ុនណាវានឹងនៅក្នុងទូរស័ព្ទហ្នឹងរហូតហើយ។ ពិសេសក្នុងទូរស័ព្ទហ្នឹងអាចជជែកពិភាក្សាថាដើមឈើហ្នឹងត្រូវថែរក្សារបៀបម៉េច

    May 21, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា កម្ពុជាបាននាំយករូបប្រាសាទអង្គរវត្តចម្លង រូបចម្លាក់ វត្ថុសិល្បៈ និងផ្កាអ័រគីដេ ដើម្បី ចូលរួមដាក់តាំងពិព័រណ៍ផ្កាអ័រគីដេនៃអង្គរវត្ត(Orchids of Angkor Wat) កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅឧទ្យានមាត់សមុទ្រ(The Gardens by the Bay)ក្នុងប្រទេសសិង្ហបុរី។ ពិធីនេះ គេឃើញមានការចូលរួមពីសំណាក់ស្ថានទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី និងឯកឧត្តម Eric Chua រដ្ឋលេខាធិការជាន់ខ្ពស់នៃក្រសួងវប្បធម៌ សហគមន៍ និងយុវជន នៃប្រទេសសិង្ហបុរី។ ស្ថានទូកម្ពុជាប្រចាំប្រទេសសិង្ហបុរី

    May 21, 2024