Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មន្ត្រីនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម្នាក់ ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ត្រូវបានកោះហៅឱ្យចូលខ្លួនមកបង់ផាកពិន័យចំនួន ៦ម៉ឺនរៀល បន្ទាប់ពីត្រូវប្រជាពលរដ្ឋចាប់បាន បង្ហោះលើបណ្តាញសង្គម។ តាមរយៈការបង្ហោះរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មន្ត្រីនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម្នាក់ ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព បន្ទាប់ពីមានការបង្ហោះព័ត៌មានតាមបណ្តាញសង្គម មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅដើម្បីចូលខ្លួនមកផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក អត់ពាក់មួកសុវត្ថិភាព ចំនួន ៦០,០០០រៀល និងធ្វើកិច្ចសន្យាឱ្យធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាព៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    May 25, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា តំបន់រ៉ាមសារបឹងទន្លេឆ្មា នៅតែបន្ដដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ជាទីជម្រក និងទីតាំងរកចំណីសម្រាប់សត្វស្លាបទឹកជាច្រើនប្រភេទ។ ថ្មីៗនេះ ក្រុមមន្រ្ដីឧទ្យានុរក្សបានប្រទះឃើញ និងកត់ត្រានូវវត្ដមានហ្វូងសត្វត្រដក់ធំ និងសត្វស្លាបទឹកជាច្រើនក្បាលកំពុងរកចំណីក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មា ដែលមួយចំនួនធំ ជាប្រភេទកំពុងរងគ្រោះជាសកល។ ជាការកត់សម្គាល់គឺហ្វូងសត្វត្រដក់ធំមានជាច្រើនក្រុម ហើយមានចំនួនយ៉ាងតិច ២០ក្បាល។ បើតាមការឱ្យដឹងពីអង្គការ NatureLife នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា NatureLife បានគាំទ្រដល់ឧទ្យានុរក្សតំបន់រ៉ាមសារនេះ ធ្វើការល្បាតតាមដានជីវចម្រុះ ចាប់តាំងពីឆ្នាំ២០២០មក ចំនួនត្រដក់ធំ ដែលធ្លាប់កត់ត្រា បានកន្លងមកច្រើនបំផុតមានប្រមាណជា១០ក្បាលប៉ុណ្ណោះ។ ក្នុងឆ្នាំនេះប្រឈមនឹងការ ប្រែប្រួលអាកាសធាតុ ក្រុមការងារយើងសង្កេតឃើញកំណើនវត្ដមានហ្វូងសត្វ ចូលមករក ចំណីក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មា

    May 25, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ មានក្រុមជនសង្ស័យចំនួន ០៣នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាកហុងដាប៊ីត ស្លាកលេខកណ្តាល 1AH-5621 នៅចំណុច ជិតហាងម៉ីម៉ីសាឡន ច្រកចូលផ្សារបន្លែ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រោយពេលទទួលពាក្យបណ្ដឹង កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ បានចុះស្រាវជ្រាវជាបន្តបន្ទាប់។ រហូតដល់វេលាម៉ោងប្រមាណ ១៧និង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញអាវុធហត្ថខណ្ឌច្បារអំពៅ បានឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មាន ធីលិន ភេទប្រុស ជនជាតិ

    May 25, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា មន្ត្រីរាជការ អាចស្នើសុំធ្វើប័ណ្ណ ប.ស.ស. ជូនប្តី ឬប្រពន្ធ និងកូន ក្នុងបន្ទុកគ្រួសារមន្រ្តីរាជការ ដោយមិនបង់ថ្លៃសេវា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ដូចជាប្តី ឬប្រពន្ធ និងកូន ក៏អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បានដែរ ដោយចំណាយត្រឹមតែ ១៥ ៦០០រៀលប៉ុណ្ណោះ ក្នុង១ខែ

    May 25, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់លើព្រះរាជាណាចក្រកម្ពុជាប្រទេសថៃ ភាគកណ្ដាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិស ទក្សិណ និងទិសនិរតី មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប ប៉ៃលិន បាត់ដំបង ពោធិ៍សាត់ កំពង់ធំ និងស្វាយរៀងអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និង

    May 25, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា កីឡាករ ចាន់ រតនា មើលឃើញថា ការប្រកួតកីឡាគុនចម្រុះ ឬ MMA ហាក់ទទួលបានការគាំទ្រពីស្រទាប់អ្នកទស្សនាកម្ពុជាច្រើនជាងមុន ដូច្នេះព្រឹត្តិការណ៍គុនចម្រុះជើងឯកអាស៊ី ឆ្នាំ២០២៤ អាចនឹងស្រូបទាញបានការគាំទ្រកាន់តែច្រើនថែមទៀត។ អ្នកប្រយុទ្ធកម្ពុជាដែលមានឈ្មោះបោះសម្លេងនៅស្ថាប័ន ONE លើកឡើងបែបនេះខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍គុនចម្រុះជើងឯកអាស៊ី ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។ ទាក់ទងទៅនឹងការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ដ៏ធំនេះដែរ ចាន់ រតនា អះអាងថា ទោះខកខានចូលរួមការប្រកួតគុនចម្រុះនានា ជាពិសេសស្ថាប័ន ONE Championship តាំងពីខែមីនា

    May 24, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (Angkor Centre for Conservation of Biodiversity”ACCB”) មានសេចក្តីរីករាយដោយមានកូនអណ្តើកហ្លួងដែលជិតផុតពូជនៅ លើពិភពលោក បានញាស់ថ្មីចំនួន១០ក្បាលបន្ថែមទៀត។ នេះជាការបញ្ជាក់របស់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ។ អណ្តើកហ្លួង ឬអណ្តើកសរសៃដែលត្រូវបានគេស្គាល់ថាជាអណ្តើកហ្លួង ហើយត្រូវ បានគេចាត់ទុកថាជាសត្វល្មូនតំណាងជាតិរបស់ប្រទេសកម្ពុជា ដោយព្រះរាជក្រឹត្យបានចេញ ក្នុងឆ្នាំ២០០៥។ ប្រភេទអណ្តើកហ្លួងនេះគេជឿថា ត្រូវបានផុតពូជនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែត្រូវបានរកឃើញឡើងវិញនៅក្នុងឆ្នាំ២០០០ ដោយការតាំងចិត្តរបស់ក្រុមអ្នកវិទ្យាសាស្ត្រ មួយក្រុម។ សព្វថ្ងៃនេះ ពួកវានៅតែប្រឈមនូវការគំរាមកំហែងជាច្រើនដូចជាការបូមខ្សាច់ ការបាត់បង់ទីជម្រក ហើយនឹងទាក់ចាប់ដោយឧបករណ៍នេសាទ។ នៅក្នុងមជ្ឈមណ្ឌល

    May 24, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ១២ និង១៧នាទីរំលងអធ្រាត្រ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ កំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនយុវជនចំនួន ៨នាក់ នៃក្រុមចាក់ស្លុយ ដោយដកហូតបានដាវ កាំបិត និងគ្រឿងញៀន នៅផ្លូវរថភ្លើង ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទទួលគោក រាជធានីភ្នំពេញ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកំណត់នូវមុខសញ្ញាជាបន្តបន្ទាប់ផងដែរ នៅក្នុងមូលដ្ឋានខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ និងប្តេជ្ញាយ៉ាងមុតមាំ ចាត់គ្រប់វិធានការជំនាញ និងវិធានការច្បាប់។ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើងឱ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់បំផុត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ

    May 24, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោង០៧៖៥០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចផ្លូវលំ ក្រុម១៨ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះឈើប្រក់ស័ង្កសី ចំនួន០១ខ្នង អស់ទាំងស្រុង ហើយបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះ ចំនួន០៣ខ្នង ខូតខាតប្រហែល ៥០%។ នៅម៉ោង៩៖០០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៧ឡាន ស្មើនឹង ៦៨ម៉ែត្រគូប,រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យចរាចរណ៍ផ្លូវទឹក ចំនួន ០១គ្រឿង,

    May 24, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ពិសេសឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានចុះល្បាតក្នុងភូមិសាស្ដ្រខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើងឱ្យបានម៉ឺងម៉ាត់។ ក្នុងនោះកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការអប់រំណែនាំយុវជន យុវតីមួយចំនួនផងដែរ ដើម្បីរក្សាសណ្ដាប់ធ្នាប់ ជៀសវាងការប្រព្រឹត្តសកម្មភាពផ្សេងៗនាំឲ្យផ្ទុយនឹងច្បាប់៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National

    May 24, 2024