- Khmernote Media
- ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចទម្លាក់ថវិកាជាង ១៧០ លានដុល្លារមកមណ្ឌលសុខភាពនៅទូទាំងប្រទេស ដើម្បីពង្រឹងសមត្ថភាពការព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារបម្រើសេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើបនៅមន្ទីរ ពេទ្យបង្អែក ខេត្តសៀមរាប ដែលមានតម្លៃជិត២០លានដុល្លារ ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រពង្រឹងមណ្ឌលសុខភាពនៅគ្រប់ទីកន្លែង តាមរយៈការបង្កើនថវិកា, ធ្វើទំនើបកម្មនៅតាមមណ្ឌលសុខភាព, បង្កើនបុគ្គលទទួលព្យាបាលជំងឺនៅតាមមណ្ឌលសុខភាព ដោយមានគ្រូពេទ្យប្រចាំការ ទទួលអ្នកជំងឺ ២៤ ម៉ោងលើ ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្ដាហ៍។
April 20, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ Angkor Centre for Conservation of Biodiversity (ACCB) ក្នុងឆ្នាំនេះ ការខិតខំប្រឹងប្រែង និងការតស៊ូពីក្រុមការងារ ដែលមានការតាំងចិត្តខ្ពស់ដោយទទួលបានផល ហើយបានបង្ហាញពីជោគ ជ័យនៃកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កាត់ពូជអណ្តើកសង្កល់ ឬអណ្តើកក្របីក្បាលលឿង ដែលជាប្រភេទជិតផុតពូជ កំពុងរងគ្រោះថ្នាក់ខ្លាំង។ នេះបើតាមការឱ្យដឹងពី Angkor Centre for Conservation of Biodiversity នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។ ជាលើកដំបូងដែលមិនធ្លាប់មាននៅក្នុងមជ្ឈមណ្ឌល មិនមែនញីមួយក្បាល ឬពីរក្បាលនោះទេ
April 20, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមពាក់កណ្តាលខែមេសា ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» សម្រេចបានជាង ៧,៥% បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវការ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ សូមជម្រាបជូនថាបច្ចុប្បន្ននេះ ការងារសាងសង់ដែលសម្រេចបានរួមមាន៖ សសរគ្រឹះចំនួន ២៤ដើម នៃជើងតាងទី៩ បានចាក់បេតុងរួចរាល់១០០% និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង
April 20, 2024 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នគរបាលទាំងអស់ត្រូវបង្ការ បង្ក្រាប រាល់បទល្មើស ពិសេសបទល្មើសព្រហ្ម និងក្មេងទំនើង ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្តាប់សង្គមជូនពលរដ្ឋទូទាំងខេត្ត។ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៨:០០នាទី លោកវរសេនីយ៍ឯក ជា ស្លូញអធិការនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានធ្វើការអប់រំ ដល់យុវជនដែលជាម្ចាស់ម៉ូតូ ចំនួន១៣គ្រឿង បានបំពាក់ខុសលក្ខណៈបច្ចេកទេស ឲ្យយល់ដឹងអំពីច្បាប់។ នគរបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកស្វាយចេកបានឲ្យដឹងថា ម៉ូតូទាំង១៣គ្រឿងនេះ មានបំពាក់ស៊ីម៉ាំងលឺខ្លាំងចំនួន០៨គ្រឿង
April 20, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះមិនត្រឹមត្រូវ ដែលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងប៉ះពាល់ដល់ការប្រមូលចំណូលថវិកាជាតិ។ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមគោរពច្បាប់ទាំងអស់គ្នា និងមិនត្រូវចរាចរ យានជំនិះ ដោយប្រើប្រាស់ឯកសារ ឬវត្ថុក្លែង ប្រើប្រាស់ផ្លាកលេខច្នៃប្រឌិត ឬតុបតែងបន្ថែម ដែលធ្វើឱ្យ បាត់លក្ខណៈសម្គាល់ ជាពិសេសច្នៃប្រឌិតផ្លាកលេខពីស័ង្កសី ឬលោហធាតុផ្សេងៗ យកទៅបំពាក់លើ យានជំនិះរបស់ខ្លួន ដែលផ្ទុយនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយក្រសួងនឹងសហការជាមួយក្រសួងមហាផ្ទៃ ព្រមទាំង អាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះពិនិត្យតាមដងផ្លូវ
April 20, 2024 - ព័ត៌មានជាតិ
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ប្រជាពលរដ្ឋចំនួន ១១នាក់ ក្នុងនោះមានស្រី៥ រស់នៅក្នុងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ មានអាការក្អួតចង្អោរ រាករូស ធ្វើឱ្យអស់កម្លាំង សង្ស័យពុលចំណី (នំបញ្ចុក) ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកសំបូរ នៅវេលាម៉ោង ១២៖៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។ លោកវេជ្ជបណ្ឌិត ផាត់ តុលា ប្រធានមន្ទីរពេទ្យបង្អែកស្រុកសំបូរ បានឲ្យដឹងនៅព្រឹកនេះ ថាអាការពួកគាត់បានប្រសើរឡើងវិញហើយ ប៉ុន្តែទោះជាយ៉ាងណា ក៏មិនទាន់ដឹងថាជាករណីពុល ឬយ៉ាងណាពិតប្រាកដនៅឡើយទេ ដោយរង់ចាំ
April 19, 2024 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១៤៖៣០នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កម្លាំងបញ្ជាការដ្ឋានវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានសហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ ឆ្មក់ឃាត់ទប់ស្កាត់ ពលរដ្ឋខ្មែរត្រៀមឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ បានចំនួន ៣០០នាក់ យកមកអប់រំ។ ប្រតិបត្តិការនេះ ដឹកនាំបង្កាទប់ស្កាត់ ដោយលោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស និងយេនឌ័រ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ
April 19, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អធ្រាត្រម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីត។ ដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។ រាជរដ្ឋាភិបាលនឹងចាត់ចែងលើការទិញសំបុត្រយន្តហោះជូនបងប្អូន។ ពេលនេះ សំបុត្រយន្តហោះសម្រាប់បងប្អូនទាំង ២៩នាក់
April 19, 2024 - ព័ត៌មានជាតិ
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពត បានឱ្យដឹងថា ទីតាំងរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក គឺជាគោលដៅចម្បងរបស់ភ្ញៀវដែលធ្វើដំណើរឆ្ពោះមកកម្សាន្តក្នុងក្រុងកំពត។ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ទីលានរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក ស្ថិតនៅលំដាប់ទី១ ខណៈដែលបរិវេណតំបន់ត្រជាក់រង្វង់មូលទុរេន ឈរនៅលំដាប់បន្ទាប់ដែលភ្ញៀវពេញនិយម។ លោក គឹម ប៊ុនថន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថា ក្នុងចំណោមទេសចរជិត ១លាន ៤សែននាក់ដែលបានចូលមកកម្សាន្តនៅខេត្តកំពត នាពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅ ក្រុងកំពតទទួលភ្ញៀវបានជាង ១លាន ២សែននាក់។ សម្រាប់ក្រុងកំពតរយ:ពេល ៤ថ្ងៃនោះ គឺភ្ញៀវជិតឆ្ងាយនិយមចូលចិត្តទីតាំងរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក ខ្លាំងជាងគេ បន្ទាប់មកបរិវេណតំបន់ត្រជាក់រង្វង់មូលទុរេន ស្ថិតនៅលំដាប់ទី២។ លោកអនុប្រធានមន្ទីរបានបញ្ជាក់ថា វត្តមានភ្ញៀវកើនឡើងនៅទីតាំងតំបន់ត្រជាក់រង្វង់មូលទុរេន មានតែវេលារសៀលស្របពេលដែលពិធីបាញ់ទឹករាំលេងកម្សាន្តដំណើរការប៉ុណ្ណោះ។
April 18, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្មករ កម្មការិនី និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង៨ម៉ឺននាក់ បានជិះរថយន្តក្រុងឥតគិតថ្លៃទាំងនៅក្នុងរាជធានីភ្នំពេញ និងទៅស្រុកកំណើតតាមបណ្តាខេត្តនានា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ខែមេសា ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់របស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ។ លោក ម៉េត មាសភក្តី បានបន្តថា យើងបានកត់សម្គាល់ថា ចំនួនអ្នកជិះរថយន្តក្រុង
April 18, 2024









