- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ: យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មានភ្ញៀវទេសចរជាតិ អន្តរជាតិ ប្រមាណ ៣០ម៉ឺននាក់ មកលេងកម្សាន្ដសង្ក្រាន្ត នៅរមណីយដ្ឋានវត្តភ្នំ នៅថ្ងៃចុងបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិ អន្តរជាតិ ប្រមាណ ៣០ម៉ឺននាក់ មកលេងកម្សាន្ដសង្ក្រាន្ត នៅរមណីដ្ឋានវត្តភ្នំ។ នេះបើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ រយៈពេលបីថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាទៅលេងកម្សាន្ដយ៉ាងសប្បាយ រីករាយ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្ដិភាព នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ក្នុងកម្មវិធីសង្ក្រាន្ដវត្តភ្នំ
April 17, 2024 - ព័ត៌មានជាតិ
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង២១៖៣០នាទី នៅប៉ុស្តិ៍រដ្ឋបាលដំរីផុង បានទទួលបណ្តឹងពីឈ្មោះ វណ្ណ ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ បានរាយការណ៍ថា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៧៖៥០នាទី ខ្លួនជិះម៉ូតូចំនួនពីរគ្រឿងមានគ្នាចំនួន៤នាក់ ធ្វើដំណើរត្រលប់មកផ្ទះ។ លុះមកដល់ចំណុចមណ្ឌលសុខភាពដំរីផុង ស្រាប់តែមានក្រុមក្មេងស្ទាវចំនួន០៦នាក់ ជិះម៉ូតូ០៣គ្រឿង យកដំថ្មដេញគប់ពួកខ្លួន រហូតដល់ចំណុចអូរស្វារ ភូមិប្រហួត ឃុំដំរីផុងស្រុកឆ្លូង ខេត្តក្រចេះ ក្រុមក្មេងស្ទាវខាងលើបានគប់មកលើពួកខ្លួន
April 12, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានមានព្រះរាជឱង្កាថា ពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យមួយដែលមាន អត្ថន័យដ៏ធំធេង ក្នុងការបណ្តុះស្មារតីសាមគ្គីភាពជាតិ ថែរក្សា ការពារ ស្រឡាញ់ទំនៀមទម្លាប់ ប្រពៃណី និងដើម្បីលើកកម្ពស់អរិយធម៌ជាតិខ្មែរយើង។ នេះបើយោងតាមព្រះរាជសារ របស់ព្រះអង្គ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ចេញផ្សាយថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។ នៅក្នុងព្រះរាជសារ ព្រះករុណាព្រះមហាក្សត្របានគូសបញ្ជាក់ថា
April 12, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរជាបណ្តោះអាសន្ន និងការរៀបចំទីតាំងចំណតយានយន្ត គ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ “សៀមរាបសង្ក្រាន្ត” នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណសួនព្រះរាជដំណាក់ និងនៅសងខាងដងស្ទឹងសៀមរាប ចាប់ពីស្ពានអតីតមន្ទីរ ទេសចរណ៍ខេត្ត ដល់ស្ពានវត្តដំណាក់។ ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration
April 12, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ម្សិលមិញនេះ ហេតុការណ៍យ៉ាងសោកសង្រេងចំពោះម្ចាស់ប្រេន Lakamo ដែលត្រូវបានចោរម្នាក់ ចូលទៅប្លន់ដល់ក្នុងផ្ទះ គំរាមទារលុយចំនួន ២០ម៉ឺនដុល្លារ នៅខណ្ឌជ្រោយចង្វារ បានបាញ់ជនរងគ្រោះជាប្តីចំក្បាលបណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗ និងម្នាក់ទៀតដែលជាកញ្ញា សុខ លីន តារា TikTok និងជាBA បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត។ ក្នុងហេតុការណ៍ខាងលើនេះ មានអ្នកសារព័ត៌មានជាច្រើនបានធ្វើការចុះផ្សាយយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គម ក្នុងនោះមានអ្នកសារព័ត៌មានជាច្រើនបានចោទសួរទៅ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ការមិនផ្ដល់ចម្លើយជូនអ្នកសារព័ត៌មាន ព្រោះជាករណីកំពុងធ្វើការស៊ើបអង្កេត ត្រូវរក្សាការសម្ងាត់។ បើយោងតាមប្រភពពីគណនីហ្វេសប៊ុកផេករបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
April 12, 2024 - ព័ត៌មានជាតិ
ខេត្តកែប៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកែប បានឱ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ច បានហៅអាជីវករ ២នាក់ ប្តីប្រពន្ធ មកធ្វើកិច្ចសន្យា អប់រំ ឱ្យបញ្ឈប់សកម្មភាព នាំឱ្យរំខាននិងទារលុយពីភ្ញៀវទេសចរ ដែលអង្គុយនៅទីតាមសាធារណៈតំបន់ឆ្នេរកែប ក្រុងកែប។ តាមរយៈការបង្ហោះវីដេអូរបស់ ស្នងការដ្ឋាននគរបាលខេត្តកែប បានឱ្យដឹងថា អាជីវករ ២នាក់ ប្តីប្រពន្ធ ដែលជាអាជីវករ លក់ដូរនៅតំបន់ឆ្នេរកែប មានទីលំនៅភូមិកែប ក្រុងកែប ខេត្តកែប បានទទួលស្គាល់កំហុស ពិតជាបានប្រព្រឹត្តកំហុសឆ្គង ទារយកប្រាក់ពីភ្ញៀវទេសចរចំនួន ១ម៉ឺនរៀល ដែលអង្គុយនៅទីតាមសាធារណៈរបស់រដ្ឋ កាលពីល្ងាចថ្ងៃទី១០
April 12, 2024 - ព័ត៌មានជាតិ
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានឥន្ធធនូ និងស្ពានថ្មី ដែលមានប្រវែងជាង ៦០០ម៉ែត្រ នៅមិនទាន់ស្ថាបនារួចរាល់ទាំងស្រុងនៅឡើយទេ ប៉ុន្តែក្នុងឱកាសចូលឆ្នាំថ្មីនេះ អាជ្ញាធរខេត្តនឹងបើកឱ្យទេសចរចូលលេងកម្សាន្ត ព្រមទាំងបានរៀបចំផ្លូវធ្វើដំណើរ ឈូសពង្រាបខ្សាច់ សម្អាតអនាម័យបរិស្ថាន និងតុបតែងភ្លើងពណ៌នៅតាមដើមឈើរួចរាល់ហើយ។ ភ្ញៀវទេសចរបានលើកឡើង ខេត្តកំពតនឹងកាន់តែទាក់ទាញបន្ថែមទៀត ខណៈដែលសមទ្ធិផលថ្មីៗត្រូវបានបើកឲ្យដំណើរការ។ អភិបាលក្រុងកំពត លោក លាង រឿនសុធី បានប្រាប់ឱ្យដឹងថា ក្រោមការណែនាំ និងចុះអនុវត្តផ្ទាល់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានឥន្ធធនូ និងស្ពានថ្មី បានស្ថាបនាជិតរួចរាល់ហើយ ប៉ុន្តែដើម្បីអបអរសាទរ និងទទួលស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
April 12, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលសង្កាត់ផ្សារកណ្តាលទី១ បានឱ្យដឹងថា នារាត្រីថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសាម្សិលមិញនេះ រដ្ឋបាលសង្កាត់ផ្សារកណ្តាលទី១ ដឹកនាំដោយលោក អ៊ុច សារុំ បានចាត់លោកស្រី ឌុល សុភាព ចៅសង្កាត់រងទី១ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់សហការជាមួយប៉ុស្តិ៍នគបាលរដ្ឋបាលផ្សារកណ្តាលទី១ ចុះណែនាំអប់រំដល់យុវជន នារីបំរើតាមបារបរទេស និងយុវជន យុវនារីមកពីក្រៅមូលដ្ឋាន ដែលលេងបាញ់ទឹក គប់ទឹក ប៉ាតម្សៅយ៉ាងអនាធិបតេយ្យបង្កការរំខានដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវលេខ១១៨ -១៣០-១៣ -១៣៦។ ក្នុងនោះកម្លាំងសមត្ថកិច្ច បានណែនាំអប់រំឱ្យបញ្ឈប់លេងល្បែងទាំងនេះ មិនមែនជាល្បែងប្រពៃណីជាតិខ្មែរទេ ក្រោយពីបានធ្វើការណែនាំអប់រំរួចលោកស្រីចៅសង្កាត់រងបានអនុញ្ញាតឱ្យវិលទៅលំនៅដ្ឋានវិញទាំងអស់គ្នារៀងៗខ្លួន ៕
April 11, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៥០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,២៥០រៀល ក្នុង១លីត្រ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៤០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ១០០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,១០០រៀល មានន័យថាឡើង ១៥០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of
April 11, 2024 - ព័ត៌មានជាតិ
ស្រុកគូលែន៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឱ្យដឹងថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៥៖៥០ នាទី មានករណីក្រុមក្មេងទំនើងធ្វើសកម្មភាពប្រើដំបង ដុំឥដ្ឋដេញវាយគ្នា និងអុកឡុកក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅចំណុចសាលាវិទ្យាល័យហ៊ុនសែនគូលែន ភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ យុវជនក្មេងៗនេះ បាននាំគ្នាជិះម៉ូតូ៣០ទៅ៤០គ្រឿងពីស្រុកត្បែងមានជ័យ និងក្រុងព្រះវិហារ ដើម្បីចូលរួមកម្មវិធីខាងលើនេះ ក៏ផ្ទុះអំពើហិង្សាជាមួយយុវជនមូលដ្ឋាន ត្រូវបានសមត្ថកិច្ចបង្រ្កាបបាន៣នាក់ និងជាច្រើននាក់ទៀតត្រូវបានរត់គេចខ្លួនអស់៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
April 11, 2024












