Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា មន្ទីរបរិស្ថានខេត្តសៀមរាប បានបណ្តុះកូនឈើចម្រុះជាង១៦ម៉ឺនដើម សម្រាប់ទុកចែកជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ ស្របតាមការជំរុញការដាំដើមឈើឱ្យបាន១លានដើម ក្នុងមួយឆ្នាំរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ លោក ស៊ុន គង់ ជាប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានឱ្យដឹងថា គិតមកដល់ពេលនេះ កូនឈើចម្រុះដែលត្រូវបានបណ្តុះឡើងមានសរុប១៦៥.០០០ដើម។ «យើងបានខិតខំបណ្តុះកូនឈើចម្រុះ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ វិស័យឯកជន ដោយមិនគិតថ្លៃសម្រាប់យកទៅដាំនៅក្នុងមូលដ្ឋានរៀងៗខ្លួន»។ បើតាមការឱ្យដឹងរបស់លោក គង់ វរុំ ប្រធានការិយាល័យឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន បានបញ្ជាក់ថា ថ្នាលបណ្តុះកូនឈើនៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែន អាចបណ្តុះកូនឈើបាន៥ម៉ឺនដើម ក្នុងមួយឆ្នាំ គ្រាដែលថ្នាលទាំងមូល

    April 18, 2024
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមលិខិតរបស់ សាលាដំបូងខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីវឌ្ឍនភាពចំណាត់ការសំណុំរឿងក្រុមហ៊ុនប្រ៊ីលានរបស់ ឡេង ចាន់ណា ដោយសាលាដំបូងខេត្តសៀមរាប សម្រេចបង្កកគណនីធនាគារចំនួន១៨៣ និងទ្រព្យសម្បត្តិមួយចំនួន, សម្រេចឃុំខ្លួនជនត្រូវចោទចំនួន ៥រូបរួមមានទាំង ឡេង ចាន់ណា។ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឱ្យដឹងថា ពាក់ព័ន្ធនឹងសំណុំរឿងខាងលើនេះ សាលាដំបូងខេត្តសៀមរាប បានអនុវត្ត កិច្ចនីតិវិធីជាច្រើន មានដូចខាងក្រោម៖ ១. បានសម្រេចបង្កកគណនីធនាគារ ចំនួន ១៨៣គណនី និងទ្រព្យសម្បត្តិមួយចំនួន។ ២. បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ៥ នាក់, បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទ ចំនួន ២នាក់ និងបានចេញដីកាបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទចំនួន

    April 18, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម៖ នៅថ្ងៃទី១៧​ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម រយៈពេល ៤ថ្ងៃ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្តសរុបជាង ៥លាន ៣សែននាក់។ បើយោងតាមរបាយការណ៍របស់លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម បានឱ្យដឹងនៅថ្ងៃទី១៧ ខែមេសានេះថា ក្នុងព្រឹត្តិការណ៍សង្ក្រាន្ត រយៈពេល ៤ថ្ងៃ ខេត្តកំពង់ចាម បានទទួលភ្ញៀវទេសចរ មកចូលរួមលេងកម្សាន្ត នៅតាមកន្លែងកម្សាន្ត រមណីយដ្ឋាននានា និងស្នាក់នៅ

    April 18, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។​ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ តំបន់ភាគពាយ័ព្យ និងអាគ្នេយ៍អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០%។ ២.តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី

    April 18, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល០៤ថ្ងៃ ត្រូវបានបញ្ចប់ទៅវិញដោយរលូននោះ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋបានវិលត្រឡប់ពីតាមបណ្តាខេត្តនានាចូលមកកាន់រាជធានីភ្នំពេញវិញហើយ ដើម្បីប្រកបមុខរបរ និងកិច្ចការងារ។ ជាក់ស្តែង មានបងប្អូនពលរដ្ឋជាច្រើន បានធ្វើដំណើរតាមរយៈរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល ពីស្រុកកំណើតរបស់ពួកគាត់ត្រឡប់មកវិញជាបន្តបន្ទាប់ តាមផ្លូវជាតិសំខាន់ៗទាំងអស់ដែលតភ្ជាប់ចូលមកកាន់រាជធានីភ្នំពេញវិញ។ ប្រជាពលរដ្ឋបានសម្តែងក្តីរីករាយ ចំពោះការធ្វើដំណើរតាមរយៈរថយន្តក្រុងសាធារណៈ ដោយមិនមានការចំណាយប្រាក់កាសសូម្បីតែមួយសេននោះឡើយ ហើយពួកគាត់ក៏ទទួលអារម្មណ៍កក់ក្តៅ ចំពោះការបើកបររបស់តៃកុងរថយន្ត ការស្វាគមន៍ ពិសេសរថយន្តមានលក្ខណៈធំទូលាយងាយស្រួលអង្គុយ និងមានម៉ាស៊ីនត្រជាក់ល្អ ប្រកបដោយផាកសុខភាព និងសោភ័ណភាព សម្រាប់ពលរដ្ឋជិះធ្វើដំណើរផងដែរ។ ប្រជាពលរដ្ឋបានបន្តលើកឡើងបន្តថា នេះគឺជាការយកចិត្តទុកដាក់បំផុតពីសំណាក់រាជរដ្ឋាភិបាល ដែលតែងតែធ្វើការផ្តល់រថយន្តក្រុងជិះឥតគិតថ្លៃ ក្នុងឱកាសរដូវកាលបុណ្យទានធំៗមករហូត។ ក្នុងនោះដែរ អ្នកបើកបររថយន្តក្រុងសាធារណៈ

    April 17, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គិតចាប់ពីថ្ងៃទី១៣, ១៤, ១៥, ១៦ ខែមេសា ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរមកលេងកំសាន្ត ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្ត និងនៅតាមរមណីយដ្ឋានសហគមន៍មានចំនួនសរុបប្រមាណ ២,១០៣,៩១៥នាក់ ក្នុងនោះរួមមាន៖ ភ្ញៀវទេសចរជាតិ មាន ២,១០២,២៤៧ នាក់ និងភ្ញៀវទេសចរអន្តជាតិមាន ១,៦៦៨ នាក់។ ភ្ញៀវទេសចរផ្ទៃក្នុងដែលមកលេងកំសាន្ត ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ ក្នុងរយៈពេល៤ថ្ងៃមានចំនួនសរុបប្រមាណ ២,០៤២,០៨៥នាក់ បើធៀបរយៈពេល៣ថ្ងៃដូចគ្នាឆ្នាំ២០២៣ សរុប ៤៨២,០៩០នាក់ កើនឡើង

    April 17, 2024
  • ព័ត៌មានជាតិ

    រាជធានិភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា និងសហគ្រាសហ្វីស៊ីង ខេត អេកូឡូជីខល អេនធើប្រាយ ខូ អ៊ិល ធី ឌី សហការជាមួយក្រសួងបរិស្ថាន បានចងក្រងនូវរបាយការណ៍សិក្សាស្រាវជ្រាវជាលើកដំបូង ស្តីពីជីវៈចម្រុះនៅតំបន់ព្រៃកោងកាង នៃប្រទេសកម្ពុជា ដែលការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ប្រភេទខុសគ្នា រស់នៅក្នុងតំបន់ព្រៃកោងកាង នៃប្រទេសកម្ពុជា ។ នេះបើតាមការឱ្យដឹងពីអង្គការ Fauna & Flora – Cambodia Programme ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ។

    April 17, 2024
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ក្នុងឱកាសបុណ្យបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ក្នុងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរសរុបចំនួន ២៨៣.៨១៧ នាក់ មកទស្សនាក្នុងខេត្តសៀមរាប ក្នុងនោះរួមមាន៖ ភ្ញៀវទេសចរបរទេសមានចំនួន ៣.៨១៧ នាក់, ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ១២៥.០០០ នាក់ និងបងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ ១៥៥,០០០ នាក់។ សម្រាប់រយៈពេល ០៤ ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានភ្ញៀវទេសចរ

    April 17, 2024
  • ព័ត៌មានជាតិ

    ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឱ្យដឹងនៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នេះថា ក្នុងរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤នេះ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរមក ទស្សនាកម្សាន្ដចំនួន១៣៤,២៩១នាក់ កើនឡើង ១៧.៥៥%។ លោកប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរទាំងនោះ គឺភ្ញៀវជាតិមានចំនួន៤៨,៩៧៤ នាក់

    April 17, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម ២,៥ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពី ទិសបស្ចិមនិងទិសនិរតី មានល្បឿនមធ្យម៣,៥ម៉ែត្រ/វិនាទី។តំបន់ភាគពាយ័ព្យ និងឦសានអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ

    April 17, 2024