- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុវត្តការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនថា យោងតាមច្បាប់ស្តីពីការងារ និងប្រកាសលេខ ០១៤/២៤ ក.ប/ប្រ.ក.អ.ធ.ក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២៤ សូម លោក លោកស្រី ជាម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាក ដោយមានប្រាក់ឈ្នួលនាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤
April 8, 2024 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជនសង្ស័យ ០១នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវ និង ឃាត់ខ្លួន ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពទិញគណនីធនគារ ដើម្បី ឆបោកប្រាក់ ក្រោមរូបភាពកម្ចីអនឡាញ។ លោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ដោយអនុវត្តន៍បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការណែនាំពីលោកឧត្តមសេនីយ៍ត្រី គង់ វិនឌី ស្នងការរងផែនការងារសន្តិសុខ និងការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត
April 8, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កាលពីឆ្នាំមុន នៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ Angkor Centre for Conservation of Biodiversity (ACCB) ពួកយើងមានភ័ព្វសំណាងល្អក្នុងការ បង្កាត់ពូជសត្វ ត្រយងចង្កំក ស ដែលជាប្រភេទជិតផុតពូជបានដោយជោគជ័យជាលើកដំបូង ក្រោមការ ថែទាំដោយមនុស្ស។ នេះបើតាមការឱ្យដឹងពី ACCB នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤។ ឆ្នាំនេះ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ Angkor Centre for Conservation of Biodiversity (ACCB)
April 8, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ដោយបានការអនុញ្ញាតជាគោលការណ៍ពីរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ ស្ដីពីការប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកសំរោងទង និងសមាគមរទេះសាឡីគោលឿន បានប្រារព្ធពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៤ ស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ កម្មវិធីពិធីនេះ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុន ជា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាលរងនៃគណៈអភិបាលខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងមានការចូលរួមពី
April 8, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២៤ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រើប្រាស់ថាមពលអគ្គិសនីនៅចុងរដូវប្រាំង ដែលមានអាកាសធាតុក្តៅហួតហែងខ្លាំង។ អគ្គិសនីកម្ពុជា បានឱ្យដឹងថា អាកាសធាតុក្នុងរដូវប្រាំង ឆ្នាំ២០២៤នេះ ស្ថិតក្នុងបាតុភូត អែលនីញ៉ូ (El Nino) ដែលចាប់ពីដើមខែមេសានេះ សីតុណ្ហភាពកើន កំដៅជាខ្លាំង បណ្តាលឱ្យការប្រើប្រាស់អគ្គិសនី ចេញពីប្រព័ន្ធផ្គត់ផ្គង់របស់អគ្គិសនីកម្ពុជា កើនឡើងប្រមាណជា ៣០% បើប្រៀបធៀបជាមួយឆ្នាំមុន។ ដើម្បីដោះស្រាយបំពេញបង្គ្រប់តម្រូវការ ប្រើប្រាស់ថាមពលអគ្គិសនី ដែលកើនឡើងយ៉ាងគំហុកនេះ អគ្គិសនីកម្ពុជា ចាំបាច់ត្រូវផលិតអគ្គិសនី ចេញពីរោងចក្រប្រើប្រេងឥន្ធនៈ ដែលចំណាយថ្លៃដើមខ្ពស់ខ្លាំង។ ដូច្នេះ ដើម្បីជួយចូលរួមសន្សំសំចៃ
April 8, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមេសាឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ តំបន់ភាគពាយ័ព្យអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥%។ ២.តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៩°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។
April 8, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹង ស្ដីពីការរៀបចំ«កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤» រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ។ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស ២០២៤ ផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងរក្សានូវទំនៀមទំលាប់ប្រពៃណីដ៏ល្អផូរផង់ របស់ជាតិ ដោយមានការសហការរៀបចំពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំ “កំពង់ស្ពឺសង្ក្រាន្ត ឆ្នាំ២០២៤” រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដោយមានការរៀបចំលេងល្បែងប្រជាប្រិយនៅភូមិល្បែងប្រជាប្រិយ
April 6, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា រដ្ឋបាលខេត្តសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាបនឹងរៀបចំសៀមរាបសង្ក្រានឆ្នាំថ្មីរយៈពេលបួនថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ ជាមួយនឹងការរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន ក្រុមការងារបាននឹងកំពុងរៀបចំ តុបតែង លម្អភ្លើង និងរៀបចំកន្លែងកម្សាន្តជាច្រើនក្នុងក្រុងសៀមរាប ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្ត។ នៅក្នុងព្រឹត្តិការណ៍នេះ នឹងមានកម្មវិធី កម្សាន្តសប្បាយជាច្រើន រួមមាន៖ ការលេងល្បែងប្រជាប្រិយខ្មែរ ការជិះទូកលេងតាមដងស្ទឹង ការវាយកូន ហ្គោលសៀមរាបសង្ក្រាន្ត ការពិព័រណ៍ម្ហូបអាហារ ការទស្សនាផ្សារបណ្តែតទឹក និងការប្រគំតន្ត្រីនាពេលរាត្រី ៕ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem
April 6, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេ មេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤៖ ១.តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតីមានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតីមានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ ៣.តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសនិរតីមានល្បឿន
April 6, 2024 - ព័ត៌មានជាតិសហព័ន្ធទោចក្រយាន គ្រោងរៀបចំព្រឹត្តិការណ៍កីឡាជិះកង់ ដើម្បីកៀរគរសម្ភារថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សហព័ន្ធកីឡាទោចក្រយានកម្ពុជាគ្រោងនឹងរៀបចំកម្មវិធីជិះកង់សប្បុរសធម៌មួយ ដោយជិះកង់ពីរាជធានីភ្នំពេញទៅខេត្តសៀមរាប ដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងដើម្បីអបអរទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២៤ រួមទាំងគោលដៅជួយផ្សព្វផ្សាយឆ្នាំទស្សនាអង្គរផងដែរ។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជាបានឱ្យដឹងថា នេះជាការរៀបចំលើកដំបូង ក្នុងគោលបំណងចម្បងដើម្បីកៀរគរជាសម្ភារ និងថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប និងបំផុសចលនាដល់ក្រុមកីឡាករ កីឡាការិនីជិះកង់ទៅកាន់ខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយឆ្នាំទស្សនាអង្គរផងដែរ។ កម្មវិធីប្រណាំងកង់នេះនឹងត្រូវចេញដំណើរពីរាជធានីភ្នំពេញដល់ខេត្តសៀមរាប ដែលមានចម្ងាយផ្លូវ ៣១០គីឡូម៉ែត្រ
April 5, 2024












