- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យដាក់ឱ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៣៥រូប។ ព្រះមហាក្សត្រ ត្រាស់បង្គាប់ដាក់ឱ្យចូលនិវត្តន៍ មានថ្នាក់នាយឧត្តមសេនីយ៍១រូប គឺនាយឧត្តមសេនីយ៍ ម៉ក ជីតូ ដោយរក្សាមុខតំណែងនយោបាយនៅដដែល។ ដោយឡែកថ្នាក់ឧត្តមសេនីយ៍ឯកចំនួន២រូប, ឧត្តមសេនីយ៍ទោចំនួន១៣រូប និងឧត្តមសេនីយ៍ត្រីចំនួន១៩រូប ៕ ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត
April 5, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែង ឧត្តមសេនីយ៍ឯក យ៉ាំ ស៊ីងម៉ៅ ពីប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖
April 5, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអភិបាល និងស្នងការរាជធានី-ខេត្ត បន្តចាត់វិធានការលើល្បែងផ្សងសំណាងដែលគ្មានអាជ្ញាប័ណ្ណ កុំឱ្យងើបឡើងវិញ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា៖ «ល្បែងផ្សងសំណាងដែលគ្មានអាជ្ញាប័ណ្ណ ថ្វីត្បិតតែយើងបានធ្វើច្រើនរួចហើយ ប៉ុន្តែបច្ចុប្បន្ននេះ ដូចមានការងើបឡើងបន្តិចម្ដងៗឡើងវិញ។ ដូច្នេះ ខ្ញុំសូមស្នើឱ្យស្នងការរាជធានី-ខេត្តទាំងអស់ មេត្តាបន្តយកចិត្តទុកដាក់ទៅលើបញ្ហានេះ។ ក្នុងនោះផងដែរ ត្រូវតែដាក់ទោសទណ្ឌអ្នកដែលប្រព្រឹត្តបទល្មើសនេះសារជាថ្មី
April 5, 2024 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានធ្វើសន្និសិទសារព័ត៌មាន ស្តីពីការរៀបចំសង្ក្រានឆ្នាំថ្មីនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៣ ខែមេសា រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ខាងមុខ។ លោកអភិបាលរងបានឱ្យដឹងថា ឆ្នាំនេះ រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយវិស័យឯកជន រៀបចំព្រឹត្តិការណ៍ធំៗចំនួន៣ និងព្រឹត្តិការណ៍អមចំនួន៣ផ្សេងទៀត នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ដែលទី១.នៅទីលានតេជោ (ពយតាមូង) ទី២.នៅពយជំទាវម៉ៅ (ដើមឈើចាំស្នេហ៍) និង ទី៣.នៅ Bay of
April 5, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ តំបន់ភាគពាយ័ព្យអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥%។ ២.តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី
April 5, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិលស្រាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សា ដោយចេតនា ប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ១០០៩ ផ្លូវលំ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ
April 5, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ តែងតាំងទីប្រឹក្សាក្រសួងយុត្តិធម៌សរុបចំនួន ១៨៨រូប។ ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជាទីប្រឹក្សាក្រសួងយុត្តិធម៌ចំនួន ១៦រូប និងតែងតាំងជាទីប្រឹក្សាក្រសួងយុត្តិធម៌ ដោយពុំទទួលប្រាក់បំណាច់មុខងារចំនួន ១៧២រូប ៕
April 4, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិអូឡាំពិក បានឱ្យដឹងថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ(KIF) គ្រោងនឹងបង្កើតឲ្យមាន Brand ដែលជាឈ្មោះ ឬយីហោផ្លូវការមួយ ដើម្បីជំរុញការផ្សព្វផ្សាយ លើកកម្ពស់ និងទាញការចាប់អារម្មណ៍ទូទាំងពិភពលោក ចំពោះ “គុនខ្មែរ” ដែលជាក្បាច់គុនបន្សល់ទុកដោយបុព្វបុរសខ្មែរ ដូចបណ្ដា Brand ព្រឹត្តិការណ៍កីឡាធំៗលើពិភពលោកដែរ ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ KIF ក្រោយកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ កាលពីថ្មីៗ។ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC
April 4, 2024 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារខេត្តបាត់ដំបង បានធ្វើការបំភ្លឺរួចហើយចំពោះករណីបុរសម្នាក់ប្រើប្រាស់គ្រឿងញៀនរហូតបាត់បង់ស្មារតីធ្វើសកម្មភាពបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃនិងដុតបំផ្លាញម៉ូតូរបស់ខ្លួនចោលនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បង្កឱ្យមានការភ្ញាក់ផ្អើល ហើយពេលបន្ទាប់សមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវ និងនាំខ្លួនអ្នកប្រព្រឹត្តិរូបនេះ យកមកសាកសួរនិងអនុវត្តទោសទៅតាមផ្លូវច្បាប់។ អ្វីដែលគួរឱ្យសោកស្តាយនោះ មានផេកហ្វេសប៊ុកឈ្មោះ Fyy Movie បានយករូបភាពវីដេអូ ដែលសមត្ថកិច្ច កំពុងធ្វើអន្តរាគមន៍ពន្លត់ភ្លើងក្នុងហេតុការណ៍នោះទៅបង្ហោះដោយសរសេរខ្លឹមសារពីខាងលើថា៖ «សាហាវណាស់ខឹងចិត្ត ប៉ូលិសផាកអត់មួក៦ម៉ឺន បង្ហូរសាំងដុតម៉ូតូដើរចេញធ្វើព្រងើយ»។ ខ្លឹមសារដែលសរសេរដោយម្ចាស់ផេកខាងលើ គឺជាចេតនាទុច្ចរិតសុទ្ធសាធ ជាការបំពុលសង្គមបង្កឱ្យមានការភាន់ច្រឡំពីសំណាក់មហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ដែលមិនបានដឹងរឿងពិត ធ្វើការវាយតម្លៃ ដោយអវិជ្ជមានមកលើមន្រ្តីនគរបាលទៅវិញ។ ពេលនេះស្នើឱ្យម្ចាស់ផេកខាងលើ ដកចេញវិញជាបន្ទាន់នូវខ្លឹមសារដែលបានសរសេរផ្ទុយពីការពិត ដែលបានកើតឡើងជាក់ស្តែង
April 4, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ បើទោះបីជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
April 4, 2024












