Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែករំលែកពេញបណ្ដាញសង្គម ក្រោយបែកធ្លាយវីដេអូមួយ ដែលត្រូវបានគេស្គាល់ថា លោក ដែន សូនី តារាល្បីអនឡាញ បានប្រើហិង្សាលើស្រ្តីម្នាក់ដល់ក្នុងបន្ទប់ជួល០១កន្លែង ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បង្កឱ្យមានការរិះគន់ពីមហាជន ខណៈដែលមហាជនមួយចំនួន បានស្នើសុំចូលរួមទប់ស្កាត់អំពើហិង្សាលើស្រ្តីភេទបែបនេះតទៀត។ បើយោងតាមប្រភពពីគណនីហ្វេសប៊ុកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយឃើញតាមបណ្តាញព័ត៌មានសង្គម បង្ហោះករណីបុរសម្នាក់ (លោកដែន សូនី) បានប្រើអំពើហិង្សា ទៅលើស្រ្តីម្នាក់នៅក្នុងបន្ទប់ជួល០១កន្លែង។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាវេលាម៉ោង ៧និង៣០នាទី នៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤

    April 4, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពត បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឧប្បដ្ឋានសាលាក្នុងវត្តយសសុវណ្ណអូរជុំព្រៃទន្លេ ក្នុងស្រុកបន្ទាយមាស ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបន្តចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវឆ្នេរខ្សាច់កម្សាន្តប្របមាត់ព្រែកកំពង់បាយចាប់ពីស្ពានឥន្ទធនូ (ស្ពានចាស់) រហូតដល់ស្ពានកំពង់បាយ(ស្ពានថ្មី) និងរូបសំណាកសេះសមុទ្រមុខសាលាខេត្តចាស់។ ក្នុងដំណើចុះពិនិត្យវឌ្ឍនភាពនេះ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ដើម្បីពង្រីកវិសាលភាពនៃទីតាំងកម្សាន្តក្នុងក្រុងកំពត រដ្ឋបាលខេត្តនឹងរៀបចំបើកឱ្យភ្ញៀវទេសចរចូលលេងកម្សាន្តឆ្នេរកម្សាន្តចាប់ពីស្ពានចាស់ រហូតដល់ស្ពានថ្មី ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ បើទោះបីជាឆ្នេរនេះមិនទាន់រៀបចំបានរួចរាល់ក៏ដោយ។ ឯកឧត្តមបានបន្តថា ឆ្នេរកម្សាន្តមួយនេះគឺជាបេះដូងនៃខេត្តកំពត ហើយក្រោយស្ថាបនារួចរាល់នឹងមានសោភ័ណភាពស្អាត អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងច្រើន ដោយសារតែទីតាំងនេះអាចបង្កលក្ខណៈឱ្យភ្ញៀវទេសចរអាចងូតទឹកលេងបាន។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់អង្គភាពជំនាញ មន្ទីរជំនាញពាក់ព័ន្ធ

    April 4, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានជាប់ជាអាកាសយានដ្ឋានមួយ ក្នុងចំណោមអាកាសយានដ្ឋាន ចំនួន ២០ ដែលមានការតភ្ជាប់បណ្តាញ Wi-Fi ល្អជាងគេបំផុត នៅទូទាំងពិភពលោក ក្នុងឆ្នាំ២០២៤នេះ។ យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនអាកាសចរណ៍ Skytrax បានឱ្យដឹងថា អាកាសយានដ្ឋានសៀមរាបអង្គរ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលចំណាត់ថ្នាក់ទី១៩ ជាមួយនឹងពិន្ទុ ៣,៥០ នៃពិន្ទុសរុប ៥,០០ ដោយឈរនៅលេខរៀងបន្ទាប់ពីអាកាសយានដ្ឋាន Vancouver របស់ប្រទេសកាណាដា ប៉ុន្តែបាននាំមុខអាកាសយានដ្ឋាន Glasglow Prestwick របស់ចក្រភពអង់គ្លេស។

    April 2, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដោយមិនបង់ប្រាក់។ ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការគណៈរដ្ឋមន្ត្រី (វិមានសន្តិភាព) កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២

    April 2, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកផ្តល់ប្រាក់បៀវត្សជូនមន្រ្តីរាជការស៊ីវិលសម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២៤។ ក្រសួងមុខងារសាធារណៈ សូមជម្រាបជូនថា នៅក្នុងខែមេសា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានរៀបចំដំឡើងប្រាក់បំណាច់មុខងារ និងផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិជូនមន្ត្រីរាជការ។ គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ត្រូវរៀបចំការបើកផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំដំណាលគ្នាជាមួយនឹងការបើក ប្រាក់បៀវត្សសរុបប្រចាំខែមេសាតែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ និងត្រូវរៀបចំបើកផ្តល់ប្រាក់បៀវត្សលើកទី១ សម្រាប់ខែឧសភា ឆ្នាំ២០២៤ ឱ្យបានក្នុងសប្តាហ៍ទី១ និង លើកទី២ឱ្យបានក្នុងសប្តាហ៍ទី៣នៃខែ ជូនមន្ត្រីរាជការរបស់ខ្លួន។ ដោយឡែកការបើកផ្តល់បៀវត្សសម្រាប់ខែ មិថុនា ឆ្នាំ២០២៤

    April 2, 2024
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សយរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី០១ ខែមេសាម្សិលមិញនេះ​ នៅបរិវេណសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប បានរៀបចំពិធីក្រុងពលីបួងសួងសុំសេចក្តីសុខ ដើម្បីក្រុមការងាររៀបចំព្រឹត្តិការណសៀមរាបសង្ក្រាន្តក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបចូលរួមផងដែរ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤ នឹងរៀបចំរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយស្ទឹងសៀមរាបពីចំណុចស្ពានអតីតមន្ទីរទេសចរណ៍រហូតដល់ស្ពានវត្តដំណាក់។ នៅក្នុងព្រឹត្តិការណ៍នេះ

    April 2, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេ មេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និង ទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ តំបន់ភាគពាយ័ព្យអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០%។ ២.តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៧°C។

    April 2, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា ការប្រើប្រាស់បណ្តាញសង្គមនៅក្នុងយុគសម័យឌីជីថលអាចជួយសម្រួលដល់ការទំនាក់ទំនង ការផ្តល់សេវាកម្ម ឬការផ្ញើឯកសារផ្សេងៗ ដែលជាផ្នែកមួយនៃឌីជីថលភាវូបនីយកម្ម។ ប៉ុន្តែ ទន្ទឹមនឹងអត្ថប្រយោជន៍នៃការប្រើប្រាស់បណ្តាញសង្គម ក៏បង្កឱ្យមានហានិភ័យ និងបទល្មើសបច្ចេកវិទ្យានានាផងដែរ ក្នុងនោះមានការយករូបភាពដែលមានអត្តសញ្ញាណបុគ្គលរបស់អ្នកប្រើប្រាស់ទៅប្រព្រឹត្តបទល្មើសផ្សេងៗ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ គួរបញ្ជាក់ថា ហានិភ័យដែលអាចកើតឡើង នៅពេលដែលអ្នកចែករំលែក (Share/Sent ) ព័ត៌មាន ឬអត្តសញ្ញាណផ្ទាល់ខ្លួននៅលើបណ្តាញសង្គម រួមមាន៖ ១. ការលួចយកអត្តសញ្ញាណ ៖ ការបង្ហាញរូបភាពអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន, អាសយដ្ឋានអ៊ីម៊ែលផ្ទាល់ខ្លួន, លេខទូរស័ព្ទ អាចឱ្យជនឧក្រិដ្ឋ ឬ Hacker ងាយស្រួលក្នុងការស្វែងទិន្នន័យអ្នកបានយ៉ាងរហ័សនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម

    April 1, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមេសា​ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសណែនាំឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពលេងប៉ាតម្សៅ គប់ទឹក បាញ់ទឹក របស់ក្មេងសិស្សសាលាមួយចំនួន បង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ដែលនាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពសាធារណៈ និងនាំឱ្យរងការរិះគន់ពីប្រជាពលរដ្ឋ និងសេចក្ដីថ្លៃថ្នូរ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយថ្មីនេះៗសង្កេតឃើញថា នៅវិទ្យាល័យវិទ្យាល័យជា ស៊ីម សាមគ្គី ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ និង៣១ ខែមីនា ឆ្នា២០២៤ បានរៀបចំសង្រ្កានឆ្នាំថ្មី ដែលមានសិស្សនៅវិទ្យាល័យ ជា ស៊ីម សាមគ្គី និងសិស្សតាមបណ្តាសាលាមួយចំនួនទៀតបានចូលរួមលេងសប្បាយរីករាយនៅក្នុងសាលា ហើយក៏នាំគ្នាមកលេងប៉ាតម្សៅ គប់ទឹក

    April 1, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងថា ការបំពាក់កៅអីមានបង្អែកថ្មី ដែលស្របតាមស្តង់ដាគោលការណ៍ FIFA និង AFC នៅពហុកីឡដ្ឋានជាតិ រួចរាល់ជាស្ថាពរ ហើយទីតាំងនេះ អាចផ្ទុកទស្សនិកជន ចូលរួមទស្សនាសរុបចំនួន ៣០,០០០នាក់។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានថ្លែងអំណរគុណ ដល់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ដែលបានផ្តល់ជំនួយ ជាកញ្ចប់ថវិកា ដើម្បីឱ្យគម្រោងនៃការតម្លើងកៅអីមានបង្អែកថ្មីនេះសម្រេចបាន។ ពហុកីឡដ្ឋានជាតិ ត្រៀមទទួលស្វាគមន៍ការប្រកួតអន្តរជាតិ ជាមួយស្តង់ដារបស់ FIFA និង AFC សម្រាប់គ្រប់កន្លែងអង្គុយក្នុងពហុកីឡដ្ឋានទាំងអស់ ៕ ប្រភព៖

    April 1, 2024