- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា ជ្រលងសម្ពាធទាបមានឥទ្ធិពល លើឈូងសមុទ្រថៃ និងភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូងនិងមកលើប្រទេសកម្ពុជា ខណៈដែលខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ ⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានខ្យល់បក់មកពីទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប៖ ⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានខ្យល់បក់មកពីទិសបូព៌មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។
March 11, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥។ ព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំងជាសមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ០២ព្រះអង្គ ចាត់តាំងដោយ ព្រះមហាក្សត្រ សម្រាប់នីតិកាលទី៥ ៖ ១- សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ២-
March 9, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ទន្លេមេគង្គ គឺជាទន្លេដែលវែងជាងគេនៅអាស៊ីអាគ្នេយ៍ និងវែងជាងគេទី៨ លើពិភពលោក។ អាងទន្លេមេគង្គលើ ចាប់ផ្តើមនៅក្នុងប្រទេសចិន ដោយហូរចេញពីខ្ពង់រាបទីបេ ឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា។ នៅក្នុងអាងទន្លេមេគង្គក្រោម ទន្លេដ៏ធំនេះ បានហូរឆ្លងកាត់ ភាគឦសានប្រទេសថៃ ឡាវ និងកម្ពុជា និងហូរចាក់ទៅតំបន់ដីសណ្ត ដ៏មានជីជាតិ របស់ប្រទេសវៀតណាម។ ប្រជាជនជាង ៦៨ លាននាក់រស់នៅក្នុងអាងទន្លេមេគង្គក្រោម ពួកគេភាគច្រើន បានពឹងផ្អែកលើទន្លេដ៏អស្ចារ្យនេះ លើការប្រើប្រាស់ទឹក ជាសន្តិសុខស្បៀង និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ នេះជាការបង្ហាញ របស់
March 9, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា ជ្រលងសម្ពាធទាបមានឥទ្ធិពល លើឈូងសមុទ្រថៃ និងភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូងនិងមកលើប្រទេសកម្ពុជា ខណៈដែលខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ ⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយនៅខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ គ្របដណ្តប់លើផ្ទៃដី១០% និងមានខ្យល់បក់មកពីទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប៖ ⁃
March 9, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះរថយន្ត មួយគ្រឿង យ៉ាងសន្ធោសន្ធៅ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋហៅរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០និង១០នាទីព្រឹក ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចលើស្ពានអាកាសផ្សារដីហុយ ផ្លូវសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅមុនកើតហេតុ លោកបានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលបានរាយការណ៍មកកាន់លេខ Hotline មកថា មានអគ្គិភ័យឆាបឆេះផ្ទះកំពុងឆាបឆេះរថយន្ត មួយគ្រឿងយ៉ាងសន្ធោសន្ធៅ។
March 8, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន, លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌស្រាល និងលោកវរសេនីយ៍ទោ មឿន ដារ៉ារិទ្ធ នាយរងការិយាល័យ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២៣៖១៥នាទី បានដឹកនាំកម្លាំងឃាត់ខ្លួនជនសង្ស័យ៣នាក់ ត្រង់ចំណុចភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធលួចមានស្ថានទម្ងន់ទោស
March 8, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា នាពេលថ្មីៗកន្លងមកនេះ មានជនខិលខូចមួយក្រុមតូច បានយាយីធ្វើឱ្យរបួសសត្វស្វាដូច ជាយកជើងទាត់និងគ្រវែងសត្វស្វាចូលក្នុងកល្យាណទឹកដើម្បីថតរូប កម្សាន្ត ក្នុងគោលដៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន នៅតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរាប។ យោងតាមច្បាប់ស្តីពីព្រៃឈើមាត្រា ៤៨ ចែងថា៖ ពពួកសត្វព្រៃគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាទ្រព្យសម្បត្តិរបស់រដ្ឋនិងជាសមាសភាគនៃធនធានព្រៃឈើរួមមាន ពួកថនិកសត្វ បក្សីសត្វ ឧរង្គសត្វ ផលជលិកសត្វ បាណកសត្វ និងសត្វ ឥតឆ្អឹងកងផ្សេងៗទៀតព្រមទាំងពងកូនរបស់វា និងមាត្រា ៩៩ចែងថា៖ ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី៣ ដែលត្រូវជាប់ពន្ធនាគារពី ០១ខែទៅ ០១ឆ្នាំ ឬត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១លានទៅ ១០លានរៀល វត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ
March 8, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «ពាក្យថាគោរពស្រឡាញ់វប្បធម៌ជាតិ ជាពាក្យ ងាយស្រួលនិយាយ ប៉ុន្តែដើម្បីឱ្យមានការគោរពស្រឡាញ់ពិត គឺត្រូវមានចំណេះដឹង និងត្រូវយល់ដឹងឱ្យបានល្អអំពីសិល្បៈ និងវប្បធម៌ជាតិ»។ នេះជាការថ្លែងរបស់សម្ដេច ក្នុងឱកាសចូលរួម ទិវាវប្បធម៌ជាតិ ៣ មីនា នៅសាលកោះពេជ្រ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា គោរពស្រឡាញ់វប្បធម៌ជាតិក៏តម្រូវឱ្យមានការចូលរួមគ្រប់រូបភាព ក្នុងការការពារ និងលើកស្ទួយវប្បធម៌ជាតិយើង។ ក្នុងន័យនេះការបណ្ដុះបណ្ដាផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង និងបង្កើនឱកាសនៃការចូលរួមឱ្យមានការទាក់ទងកាន់តែខ្លាំងដល់មហាជនទូទៅ
March 8, 2024 - ព័ត៌មានជាតិរដ្ឋបាលខេត្តកែប តម្រូវឱ្យក្រុមហ៊ុនទឹកស្អាតផ្អាកបូមទឹក ខណ:ទឹកក្នុងអាងទំនប់ភ្នំវល្លិ៍មានសភាពស្រកខ្លាំង
ខេត្តកែប៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដោយសារស្ថានភាពអាកាសធាតុក្តៅហែងក្នុងរដូវប្រាំង បានបណ្តាលឱ្យស្រះ, ត្រពាំង, អូរ, ប្រឡាយ, បឹងបួ រីងស្ងួត ហួតហែង ពិសេសទឹកក្នុងអាងមេទំនប់ភ្នំវល្លិ៍ ក្នុងស្រុកដំណាក់ចង្អើរ មានស្ថានភាពស្រកខ្លាំង។ ពាក់ព័ន្ធនឹងបញ្ហាខាងលើអំឡុងពេលថ្មីៗនេះ រដ្ឋបាលខេត្តកែប បានចេញសេចក្តីជូនដំណឹងមួយ ដោយតម្រូវឱ្យក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត នៅស្រុកដំណាក់ចង្អើរ ត្រូវផ្អាកការទាញយកទឹកពីក្នុងអាងមេទំនប់ភ្នំវល្លិ៍បណ្តោះអាសន្ន ដោយតម្រូវឱ្យក្រុមហ៊ុនទឹកស្អាត ត្រូវស្វែងរកប្រភពទឹកផ្សេងមកជំនួស ចាប់ពីពេលនេះតទៅ។ តបតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកែបនោះ ក្រុមហ៊ុនទឹកស្អាតនៅស្រុកដំណាក់ចង្អើរ បានសម្រេចកាត់ផ្តាច់ការទាញយកប្រភពទឹកពីអាងទំនប់ភ្នំវល្លិ៍ ចាប់ពីពេលនេះផងដែរ ។ ប៉ុន្តែក្រុមហ៊ុនទឹកស្អាត ក៏ពុំទាន់រកបានប្រភពទឹកថ្មីមកជំនួស
March 8, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចបណ្ដេញមន្ត្រីនគរបាល ៥៩រូបទៀត នៃបណ្ដាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចេញពីក្របខណ្ឌ ។ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចអនុវត្តវិន័យចំពោះមន្ត្រីនគរបាលចំនួន ៥៩រូប តាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យកងកម្លាំងនគរបាលជាតិ។ ខាងក្រោមនេះ ជាលិខិតប្រកាសរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖
March 7, 2024












