- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានចេញសេចក្ដីជូនដំណឹងស្តីពី ការបញ្ឈប់ការចតយានយន្តគ្រប់ប្រភេទ នៅក្រោមស្ពានជ្រោយចង្វារ «ស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងស្ពានមិត្តភាពកម្ពុជា-ចិន» ដើម្បីសោភណ្ឌភាព និងសណ្តាប់ធ្នាប់របៀបរៀបរយ។ រដ្ឋបាលសង្កាត់ជ្រោយចង្វារ សូមជម្រាបជូនដល់ បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តគ្រប់ប្រភេទដែលចតនៅក្រោមស្ពានមិត្តភាព កម្ពុជា-ជប៉ុន ស្ពានមិត្តភាព កម្ពុជា-ចិន ស្ថិតក្នុងភូមិដើមគ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មេត្តាជ្រាបថា៖ អនុវត្តន៍តាមស្មារតីកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សាខណ្ឌ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានណែនាំអោយរដ្ឋបាលសង្កាត់ជ្រោយចង្វារ ចុះរៀបចំសណ្តាប់ធ្នាប់នៅក្រោមស្ពាន មិត្តភាព កម្ពុជា-ជប៉ុន និងស្ពានមិត្តភាព កម្ពុជា-ចិន។ ក្នុងន័យនេះរដ្ឋបាល សង្កាត់សូមធ្វើការណែនាំដល់ម្ចាស់យានយន្តគ្រប់ប្រភេទទាំងអស់ត្រូវបញ្ឈប់ការចត
March 7, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីព្រមាន ផលិតកម្ម ថោន អេនធើធេនមេន ចំពោះ ការផលិតបទចម្រៀងក្រោមចំណងជើងថា «Team ទឹកត្នោតជូរ» ច្រៀងដោយ លោក ម៉ៅ ហាជី និពន្ធទំនុក ច្រៀងដោយ លោក ថុន ស៊ីថែន និងនិពន្ធបទភ្លេងដោយ លោក ថុន ផានិត ដែលបានបង្ហោះផ្សព្វផ្សាយលើប្រព័ន្ធ YouTube នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ ក្រសួងវប្បធម៌
March 7, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា ករណីអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ ៣ខ្នង និងឆេះរាលដាលដល់ផ្ទះ ២ខ្នងទៀតរងការខូចខាត ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៤និង១០នាទីល្ងាច ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចសមាគមន៍មិត្តភាព ផ្លូវលេខ២២៧ ភូមិ៩ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ
March 7, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោកវរសេនីយ៍ទោ មឿន ដារ៉ារិទ្ធ នាយរងការិយាល័យ បានដឹកនាំកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ២នាក់ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២០៖៣៥នាទី ត្រង់ចំណុចមុខវត្ដស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (លួចកង់បីឥណ្ឌា)។
March 7, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបណ្ដេញមន្ត្រីនគរបាល ៨នាក់ទៀត នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា សម្រេចអនុវត្តវិន័យចំពោះមន្ត្រីនគរបាលចំនួន ៨រូប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមរូបភាព ដកហូត មុខតំណែង ឋានន្តរស័ក្តិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ ដូចមានឈ្មោះខាងក្រោម៖ ១ លោកវរសេនីយ៍ទោ ជិន វ៉េងលាង អត្តលេខ ៦១៧៣៥
March 7, 2024 - សិល្បៈ
រាជធានីភ្នំពេញ៖ ថ្មីៗនេះតារាចម្រៀង ម៉ៅ ហាជី ដែលត្រូវបានមហាជនស្គាល់ថា ជាតារាចម្រៀងដែលមានទឹកដមសំឡេងធ្ងន់ បានបង្ហាញបទចម្រៀងថ្មីមួយបទ យកទំនុកភ្លេងតាមបទ «ដែនដីខ្មែរប្រែថា សុវណ្ណភូមិ » របស់ព្រះរាជនិពន្ធដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក remix ខូចទម្រង់ដើម កំពុងរងការរិះគន់យ៉ាងចាស់ដៃពីមហាជន។ ក្នុងនោះក៏ឃើញមានគណនីហ្វេសប៊ុកមួយឈ្មោះ អាចារ្យធំ នគររាជ បានបង្ហាញអារម្មណ៍មិនពេញចិត្តជាខ្លាំង និងបានលើកឡើងយ៉ាងដូច្នេះថា៖ «ព្រះរាជនិពន្ធដោយសម្ដេចព្រះមហាសង្ឃរាជ ជួន-ណាត “ដែនដីខ្មែរប្រែថា សុវណ្ណភូមិ…” មិនមែនដែនដីខ្មែរប្រែថាគ្រឿងស្រវឹងប្រមឹកទេ។ បទជាតិមួយទាំងមូលដែលត្រូវតម្កល់ដោយការគោរព និងបណ្ដុះគំនិតជាតិនិយម បែរជាថ្លើមធំហ៊ានប្រមាថ។ » អាចារ្យធំ នគររាជ
March 7, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ដែលបានធ្លាក់ពីលើផ្ទះចូលប្រហោងជញ្ជាំងផ្ទះ ជាប់អស់ជាច្រើនម៉ោង ពេលនេះត្រូវបានក្រុមសង្គ្រោះ គ្រោះមហន្តរាយ៧១១ របស់កងពលតូចលេខ៧០ ជួយសង្គ្រោះបានហើយ នៅវេលាម៉ោង ១០យប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ម្សិលមិញនេះ។ កងប្រតិបត្តិការរុកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានចេញជួយសង្គ្រោះក្មេងស្រីម្នាក់ឈ្មោះ សុខ នីតា អាយុ១៣ឆ្នាំ ធ្លាក់ពីលើផ្ទះជាន់ទី២ ចូលជាប់ប្រឡោះជញ្ជាំង។ ដែលមានទីតាំងកើតហេតុនៅផ្លូវលេខ៣៥១ ផ្ទះលេខ២៦ ក្រុមទី៧ ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្មេងស្រីរងគ្រោះខាងលើត្រូវបានកងប្រតិបត្តិការរុកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានជួយសង្គ្រោះបានដោយជោគជ័យនិងបានដឹកបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាដោយសុវត្ថិភាព។
March 7, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា ជ្រលងសម្ពាធទាបមានឥទ្ធិពលលើឈូងសមុទ្រថៃ និងភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូងនិងមកលើប្រទេសកម្ពុជា ខណៈដែលខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ ⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្របដណ្តប់លើផ្ទៃដី២០% និងមានខ្យល់បក់មកពីទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប៖ ⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្របដណ្តប់លើផ្ទៃដី១៥%
March 7, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ អង្គការ WWF បានឱ្យដឹងថា ទន្លេមេគង្គជាប់ចំណាត់ថ្នាក់លេខ៣ ជាទីជម្រកដល់សត្វជាង ១ ១៤៨ប្រភេទ និង ជាទន្លេដែលមានជីវចម្រុះច្រើនបំផុតនៅទូទាំងពិភពលោក ហើយទន្លេនេះជួយដល់ការផ្លាស់ទីប្រចាំឆ្នាំដល់ត្រីប្រហែល ៥ពាន់លានក្បាល។ អង្គការ WWF ចេញរបាយការណ៍សង្ខេបមួយ បានបង្ហាញថា ដំណើរដ៏អស្ចារ្យនេះបានដើរតួនាទី យ៉ាងសំខាន់ក្នុងការវាស់ស្ទង់សុខភាពអាងទន្លេមេគង្គ ដែលទ្រទ្រង់ជីវភាពរស់នៅរបស់ ប្រជាជនជាង ៤០លាននាក់ និងគាំទ្រដល់ ការនេសាទទឹកសាបដ៏ធំបំផុតរបស់ពិភពលោក។ ក៏ប៉ុន្ដែរបាយការណ៍នេះ ក៏បង្ហាញពីស្ថានភាពក៏គួរឱ្យបារម្ភដែរ។ សព្វថ្ងៃនេះ ត្រីទន្លេ មេគង្គមួយក្នុងចំណោម៥ប្រភេទ
March 6, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា សំណង់មហាកុដិ នៅវត្តគិរីសាលវ័ន ហៅវត្ត«ថ្មី» នឹងត្រូវកែសម្រួលឡើងវិញ ដោយយកតាមរចនាបថខ្មែរ តាមបែបប្រពៃណីព្រះពុទ្ធសាសនា។ ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការវត្ត ទទួលស្គាល់ថាពិតជាមានការធ្វេសប្រហែសគិតគូរមិនបានដិតដល់ពិតមែន ពាក់ព័ន្ធនឹងរចនាបថនេះ។ បន្ទាប់ពីទទួលបានព័ត៌មាន ពីករណីសំណង់ «មហាកុដិ» នៅវត្តគិរីសាលវ័ន ហៅវត្តថ្មី ស្ថិតនៅភូមិទួលត្រាច ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលកសាងសង់ខុសរចនាបថខ្មែរ ក្រោយព័ត៌មាន និងរូបភាពកុដិនេះត្រូវបានចែកចាយព្រោងព្រាតតាមបណ្តាញសង្គម។ ភ្លាមៗនោះ មន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម
March 5, 2024












