Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រភពពីអង្គការ USAID មរតកបៃតង បានឱ្យដឹង នៅថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ថា ដើម្បីចូលរួមអបអរសាទរទិវាសត្វព្រៃពិភពលោក៣មីនា ឆ្នាំ២០២៤ ក្នុងការចូលរួមប្រារព្ធទិវាសត្វព្រៃពិភពលោកឆ្នាំនេះ ក្រោមប្រធានបទ «ការតភ្ជាប់មនុស្ស និងភពផែនដី» ការប្រើប្រាស់ភាពច្នៃប្រឌិតបែបឌីជីថល ក្នុងការអភិរក្សសត្វព្រៃនោះ USAID មរតកបៃតង មានសេចក្តីរីករាយក្នុងការចែករំលែកវីដេអូ អំពីសកម្មភាពសត្វព្រៃជាច្រើនប្រភេទ ថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិរបស់យើង ដែលបានដាក់នៅក្នុងតំបន់ការពារនៃជួរភ្នំក្រវាញ ។ ដើម្បីជួយការពារសត្វព្រៃ

    March 4, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរប្រឆាំងគ្រឿងញៀន បានចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធគណនី TikTok ឈ្មោះ MRR RAM និងគណនី Facebook ឈ្មោះ Boy Thee ដែលបង្ហោះវីដេអូមិនពិតករណីដុតគ្រឿងញៀន និងទុកពេល២៤ម៉ោង ឱ្យលុបវីដេអូចេញពី TikTok និង Facebook ឱ្យអស់ និងធ្វើការកែតម្រូវខ្លឹមសារពាក្យពេចន៍របស់ខ្លួនឡើងវិញ។ មន្ទីរប្រឆាំងគ្រឿងញៀន សូមបំភ្លឺចំពោះការចុះផ្សាយលើគណនីTikTok ឈ្មោះ MRR RAM និងហ្វេសប៊ុកឈ្មោះ Boy Thee ដែលបានផ្សព្វផ្សាយ

    March 2, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺចំពោះ ករណីជនបរទេសម្នាក់បង្ហោះសារតាមបណ្តាញសង្គម ដែលមានអាខោនឈ្មោះ Franco du Toit ថាសមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង នៅខណ្ឌបឹងកេងកង កាលពីយប់អធ្រាត្រថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ បានធ្វើការរុញច្រានគាត់ទៅនឹងចិញ្ចើមផ្លូវហើយទាញកគាត់ចង់យកដាក់ពន្ធនាគារ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ថា៖ រាល់ការសរសេរសារបង្ហោះរបស់ជនបរទេសខាងលើចោទប្រកាន់មកលើសមកិច្ចអនុវត្តច្បាប់នៅលើកំណាត់ផ្លូវម៉ៅសេទុង ខណ្ឌបឹងកេងកង នោះ គឺសមត្ថកិច្ចសូមធ្វើការបដិសេធទាំងស្រុង មិនដូចការលើកឡើងរបស់ជនបរទេសនេះទេ។ នៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរង

    March 2, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុលើកទី២ សម្រាប់រដូវប្រាំងពីខែមីនា ដល់ដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៤។​ ក្រសួងធនធានទឹក បានឱ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដាន វិភាគ និងព្យាករណ៍ពីស្ថានភាពអាកាសធាតុរួចមក​ ក្រសួងសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបអំពីស្ថានភាពអាកាសធាតុនៅក្នុងរដូវប្រាំង និងដើមរដូវវស្សាចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៤ ដូចខាងក្រោម៖ ១-បាតុភូតសកល យោងតាមការតាមដានទៅលើការពិនិត្យសង្កេត និងព្យាករស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពលើផ្ទៃសមុទ្រប៉ាស៊ីហ្វិក ក្បែរអេក្វាទ័របង្ហាញឱ្យឃើញថា៖ ចាប់ពីខែមីនាដល់ខែមេសា ឆ្នាំ២០២៤ អត្រានៃបាតុភូតអែលនីណូ (El Nino) ខ្ពស់ជាង ៧០%

    March 2, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រះសង្ឃ ៤០០អង្គ នឹងនិមន្តគោចរបិណ្ឌបាត ក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់ប្រាំពីរថ្ងៃ ដើម្បីឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។ គណៈគ្រប់គ្រងវត្តឧណ្ណាលោម គណៈកម្មការ និងអនុគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្សសម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនថា នៅថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមីនា

    March 2, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា ជ្រលងសម្ពាធទាបនៅតែបន្តមានឥទ្ធិពលលើឈូងសមុទ្រថៃ និងភាគកណ្តាល នៃអាងទន្លេមេគង្គ និងគ្របដណ្ដប់មកលើប្រទេសកម្ពុជា និងសម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូងបានថមថយឥទ្ធិពល ខណៈដែលខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ ⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមាន ពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ គ្របដណ្តប់លើផ្ទៃដី១០% និងមានខ្យល់បក់មកពីទិសអាគ្នេយ៍ មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប៖ ⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C

    March 2, 2024
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ​បានឱ្យដឹងថា នាព្រឹកនៅថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ មន្រ្តីស៊ើបអង្កេតនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប. ខេត្តបាត់ដំបង សហការជាមន្រ្តីជំនាញគយចល័តតំបន់៤ ស្ថិតនៅតំបន់អូរតាគី បានធ្វើការត្រួតពិនិត្យលើឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កកដែលបាននាំចូល ហើយមន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង ពិនិត្យរួចឃើញថាសាច់បង្កកនេះមានលក្ខណៈមិនសមស្របតាមស្តង់ដាសាច់បង្កកឡើយ។ បន្ទាប់ពីបានធ្វើការពិនិត្យរួចឃើញថាមិនមានលក្ខណៈសមស្រប មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង និងមន្រ្តីជំនាញគយចល័តតំបន់៤ បានធ្វើការដុតកម្ទេចចោលនូវឆ្អឹងជំនីជ្រូក

    March 1, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បញ្ជាឱ្យអគ្គស្នងការដ្ឋានគរបាលជាតិ ចាត់វិធានការចំពោះការប្រើប្រាស់ផ្លាកលេខនគរបាល«ន.ប» យកទៅធ្វើការកាស៊ីណូ និងជិះទៅឈប់មុខ KTV ដែលខុសពីគោលការណ៍ច្បាប់កំណត់ ដើម្បីបញ្ឈប់បញ្ហាឈឺក្បាលរឿងបន្ដនេះទៀត។ ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ដរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុ ខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ពង្រឹងការគ្រប់គ្រង និងចាត់វិធានចំពោះការប្រើប្រាស់ផ្លាកលេខនគរបាល (ន.ប) ជាលក្ខណៈឯកជនខុសពីគោលការណ៍ ច្បាប់កំណត់។

    March 1, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មន្ត្រីនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានកោះហៅមន្ត្រីនគរបាលម្នាក់ជិះម៉ូតូដឹកប្រពន្ធ អត់ពាក់មួកសុវត្ថិភាព ដើម្បីចូលខ្លួនមកផាកពិន័យតាមច្បាប់ក្នុងម្នាក់ៗ ចំនួន ៦០,០០០រៀល។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មន្ត្រីនគរបាលម្នាក់ ជិះម៉ូតូដឹកប្រពន្ធ អត់ពាក់មួកសុវត្ថិភាព មានការបង្ហោះព័ត៌មានតាមបណ្តាញសង្គម ក្នុងខណ្ឌដង្កោ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ មន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការកោះហៅដើម្បីចូលខ្លួនមកផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក អត់ពាក់មួកសុវត្ថិភាពក្នុងម្នាក់ៗ ចំនួន ៦០,០០០រៀល៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    March 1, 2024
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់បានធ្វើឱ្យខេត្តសៀមរាបទទួលបាននូវសុខសន្តិភាព និងសណ្តាប់ធ្នាប់របៀបរយបានទូទាំងខេត្ត។ កត្តានេះបានធ្វើឱ្យខេត្តទទួលបានការកោតសរសើរពីរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ ដែលបានវាយតម្លៃការអនុវត្តការងារ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ប្រចាំឆ្នាំ២០២៣ របស់ខេត្តសៀមរាបទទួលបានលទ្ធផលដូចខាងក្រោម៖ – ចំណាត់ថ្នាក់លេខ១ ទទួលបាន ៨៣ ឃុំសង្កាត់ កើន ១៦ ធៀបនឹងឆ្នាំ២០២២ – ចំណាត់ថ្នាក់លេខ២ ទទួលបាន ១៥ ឃុំ សង្កាត់

    March 1, 2024