- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីណែនាំ ស្តីពីការអនុវត្តជាបណ្តោះអាសន្នសម្រាប់រថយន្តសណ្តោងសឺមីរ៉ឺម៉ក ដែលមានភ្លៅ៦(ប្រាំមួយ) ឡើង អាចដឹកជញ្ជូនរហូតដល់ទម្ងន់ ៤៥តោន។ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការណែនាំ និងដាក់ចេញនូវយន្តការមួយចំនួនសម្រាប់អនុវត្ត ដូចខាងក្រោម៖ ១- អនុញ្ញាតឱ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ឬម្ចាស់រថយន្តធុនធ្ងន់ដែលមានរថយន្តសណ្តោង សឺមីរ៉ឺម៉ក ចាប់ពីភ្លៅ៦ (ប្រាំមួយ)ឡើងទៅ អាចដឹកជញ្ជូនលើបណ្តាញផ្លូវជាតិ១ (មួយ)លេខ និងផ្លូវជាតិ២ (ពីរ) លេខ រហូតដល់ ទម្ងន់៤៥តោន ចាប់ពីថ្ងៃចេញសេចក្តីណែនាំនេះតទៅ រហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មី។ ២-
February 29, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៦៖០០នាទីរសៀលនេះ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំដង្ហែក្បួន ដើម្បីអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៣ ដែលខេត្តសៀមរាប ទទួលបានជ័យលាភី ចំនួន ៤អង្គភាព។ ជាមួយនឹងដង្ហែក្បួនអបអរសាទរជ័យលាភីខាងលើ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត រដ្ឋបាលក្រុង មន្ទីរ-អង្គភាពពាក់ព័ន្ធ សាមីអង្គភាពជ័យលាភី ស.ស.យ.កខេត្ត កាយរិទ្ធិ កាកបាទក្រហមផងដែរ នៅ ដោយចាប់ផ្ដើមចេញដំណើរពីសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តសៀមរាប នៅតាមតម្រាយផ្លូវ ដូចមានក្នុងផែនទី។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមអបអរសាទរ ដើម្បីលើកទឹកចិត្ត
February 29, 2024 - ព័ត៌មានជាតិ
ខេត្តក្រចេះ៖ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កូនផ្សោតទើបនឹងកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិង អង្គការ WWF នៅវេលាម៉ោង១០៖២៥នាទី នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅអន្លង់ព្រះសង្ឃ ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ជាប់នឹងអន្លង់ផ្សោតកាំពី។ កូនផ្សោតនេះស្ថិតនៅក្នុងហ្វូងសត្វផ្សោតចំនួន៦ក្បាលផ្សេងទៀត។ នេះគឺជាកូនផ្សោតទី៣ ដែលបានកើតនៅដើមឆ្នាំ២០២៤នេះ។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណដល់មន្ដ្រីឆ្មាំទន្លេទាំងអស់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ ប្រសិនបើបងប្អូនប្រជានេសាទបានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ
February 29, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៩៖៣៣នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ ចុះល្បាតតាមផ្លូវលេខ ៥១កែងផ្លូវលេខ២២២ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន០១គ្រឿងមានគ្នា ចំនួន០២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីជនបរទេស ដែលកំពុងដើរបានសម្រេច។ ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វើការប្រដេញ និងឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់ នៅចំណុចផ្លូវសម្តេចតេជោហ៊ុនសែន
February 28, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្រសួងទេសចរណ៍ រួមសហការជាមួយនឹងរដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន នឹងរៀបចំពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ៧កើត-៨កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងរួមចំណែកជម្រុញកំណើន ភ្ញៀវទេសចរ និងបង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្ត
February 28, 2024 - ព័ត៌មានជាតិត្រៀមទឹកទុក! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី នៅតាមបណ្ដាខណ្ឌទាំងនេះ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការកាត់ភ្ជាប់បំពង់មេនាំទឹកស្អាត និងបំពង់ចែកចាយទឹកស្អាត ស្ថិតនៅភូមិសាស្ត្រដូចខាងក្រោម៖ ១. ការកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតទំហំ ១១០មម នៅលើចិញ្ចើមផ្លូលេខ៥៩៨ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២០៖០០នាទីយប់ ដល់ម៉ោង ២៤៖០០នាទីយប់។ ២. ការកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតទំហំ ៥០០មម ទៅបំពង់ទំហំ ៤០០មម នៅលើចិញ្ចើមផ្លូលេខ១២០K សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
February 28, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបានជ្រាបថា ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការ ជាមួយកម្មវិធីជាតិសុខភាពភ្នែក និងក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ ជូន ការពិនិត្យ និងព្យាបាលជំងឺទឹកដក់ក្នុងភ្នែក ចាប់ពីថ្ងៃទី៤ រហូតដល់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។ អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំង ប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕ ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
February 28, 2024 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទណ្ឌ លោកវរៈសេនីយ៍ឯក ភឿន ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកការស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាព វាយកាប់ចាក់គ្នាកាលពីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំនុចផ្លូវបេតុងមួយកន្លែង ក្បែរវត្តស្រះត្រាច ក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត កាលពីកន្លងទៅ។ ជាលទ្ធផលក្រោយស្រាវជ្រាវអស់ជាច្រើនថ្ងៃ នគរបាលយើងបានឃាត់ខ្លួនជនសង្ស័យអ្នកលេងដាវសាំម៉ូរ៉ៃ ជំនាញខាងកាប់មិនរើសមុខ បានចំនួន២នាក់ រួមមាន៖
February 28, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឱ្យដឹងថា គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទគ្រាប់GP M117 មានទម្ងន់ជាង ៣៤០គីឡូក្រាម ជាសំណល់យុទ្ធភណ្ឌសង្គ្រាម ត្រូវបានរកឃើញនូវឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដែលកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ប្រចាំទិសខេត្តកំពង់ចាម-ត្បូងឃ្មុំ បានដោះបន្សាបនិងដឹកជញ្ជូនដោយសុវត្ថិភាពនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ ជាទូទៅគ្រាប់បែកទម្លាក់ពីលើអាកាសភាគច្រើនធ្លាក់ក្បាលមុជមករកដី តែខុសប្លែកអីតែគ្រាប់បែកទម្លាក់មួយនេះ ខុសគេគឺគូទធ្លាក់មកមុនបុកចូលក្នុងដីកប់ក្នុងជម្រៅជាង៥ម៉ែត្រ តែសំណាងល្អវាមិនផ្ទុះឡើយ។ សូមបញ្ជាក់ថា៖ បើផ្អែកតាមទិន្នន័យការទម្លាក់គ្រាប់បែកបានឱ្យដឹងថា មានទីតាំងរងការទម្លាក់គ្រាប់បែកមានចំនួន១១៥.២៧៣ទីតាំង មានទម្ងន់សរុបចំនួនប្រមាណជាង ៤លានតោន និងគ្រាប់បែកចង្កោមជាង ២៧លានកូនគ្រាប់ ដោយមានយន្តហោះចេញវាយប្រហារជាងកន្លះលានគ្រឿង ការទម្លាក់គ្រាប់បែកនេះគិតចាប់ពីពាក់កណ្តាលឆ្នាំ១៩៦៥ដល់១៩៧៣។ ដូចនេះនៅតំបន់ខ្លះ ប្រជាជនកម្ពុជាអាចបន្តរស់នៅជាមួយគ្រាប់បែកមិនទាន់ផ្ទុះកប់ក្នុងទឹកដីសុវណ្ណភូមិនេះ ជាច្រើនទសវត្សរ៍ទៅមុខទៀត៕ ប្រភព៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា
February 28, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ លេខាធិការដ្ឋានគណៈសង្ឃនាយក បានចេញសេចក្តីប្រគេនដំណឹងដល់ សម្តេចព្រះសង្ឃព្រះរាជាគណៈ ព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ មេត្តាជ្រាបថា៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃ ព្រះរាជាណាចក្រកម្ពុជា បានយាងចូលទិវង្គត នៅថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង ៤០
February 27, 2024












