- Khmernote Media
- ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមទាំងប្រតិភូអមដំណើរ បានអញ្ជើញបំពេញទស្សនកិច្ចពិនិត្យវឌ្ឍនភាពច្រកទ្វារអន្តរជាតិស្ទឹងបត់ និងពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តបន្ទាយមានជ័យ និងបណ្តាក្រុមហ៊ុនវិនិយោគមួយចំនួននៅក្នុងតំបន់នោះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅនេះ។ ក្នុងដំណើរទស្សនកិច្ចនេះ មានការចូលរួមពីឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មន្ត្រីជំនាញ អ្នកទទួលបន្ទុកសាងសង់គម្រោង ព្រមទាំងមានការចូលរួមពីអ្នកតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រចាំកម្ពុជាផងដែរ។ ក្នុងបណ្តាញគេហទំព័រសង្គមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំឡើងស្របតាមស្មារតីនៃអង្គប្រជុំលើកទី២៧ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន កាលពីថ្ងៃទី១៥ ខែកុម្ភៈ
February 27, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាកាសធាតុក្តៅហួតហែងក្នុងខែមករា ពន្លឺព្រះអាទិត្យចាំងឆ្លុះដល់ដី ទាំងមនុស្សទាំងសត្វចតុប្បាទ មិនអាចស្វែងរកម្លប់ជ្រកបាន ព្រោះតែពុំមានរុក្ខជាតិណាផ្សេងដុះក្រៅពីស្មៅ នៅលើទីវាលដ៏ធំល្វឹងល្វើង នៃ «តំបន់អភិរក្សសត្វខ្សឹបស្ទោង» ឡើយ។ ក្រុមការងារអង្គការសមាគមន៍អភរិក្សសត្វព្រៃកម្ពុជា (WCS) ដឹកនាំដោយ លោក ស៊ុ ភារុណ ប្រធានកម្មវិធីប្រចាំតំបន់បឹងទន្លេសាប និងលោក ផុន ក្រឹម អ្នកសម្របសម្រួលគម្រោងអភិរក្សសត្វខ្សឹប បាននាំទៅមើលនៅលើវាលស្មៅតំបន់អភិរក្សសត្វខ្សឹបស្ទោង ដើម្បីស្វែងរកទីជម្រក និងផ្តិតយករូបភាពសត្វខ្សឹប ដែលជាបក្សីកម្រ និងជិតផុតពូជ។ តំបន់អភិរក្សសត្វខ្សឹបស្ទោង គឺជាផ្នែកមួយ នៃតំបន់ការពារទេសភាពទំនាបបឹងទន្លេសាបខាងជើង ដែលត្រូវបានដាក់ជាតំបន់ការពារដោយក្រសួងបរិស្ថាន ក្នុងឆ្នាំ២០១៦
February 27, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារាចរណែនាំ ស្តីពី ការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។ ដោយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងមួយព្រះជន្មរបស់សម្តេច សម្ដេចមានគុណបំណាច់យ៉ាងធំធេងចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសសម្តេចបានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា ហើយសម្តេចយាងចូលទិវង្គត នៅវត្តឧណ្ណាលោម នាថ្ងៃចន្ទ ២រោច ខែមាឃ
February 27, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីបំភ្លឺ គណនី Facebook ឈ្មោះ Pa Pi Cambodia បានបង្ហោះសារ មានខ្លឹមសារថា៖ «ចុមពូលេងចឹងម៉ង Z1000 កំលាំង 1000cc រោទ៍ចឹងម៉ង? ម៉េចចឹងពូ? វិជ្ជាជីវៈ មករោទ៍ កំលាំង ម៉ូតូ ចឹងម៉ង? ពូៗខាងកំពង់ឆ្នាំងកាន់តែកាច ទំលាប់ពូជិះម៉ូតូ រោល៍កប់ៗតាមផ្លូវចឹងមែន? និងអ្នកសារព័ត៌មានក្នុងស្រុក ដែលបាន Live រូបភាពវីដេអូរ ក្នុងបណ្តាញសង្គម
February 27, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងព្រះរាជពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលទិវង្គតនៅថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង
February 27, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រកួតប្រជែងរូបថតសមរាត្រីអង្គរអច្ឆរិយៈ នៅប្រាសាទអង្គរវត្ត ដែលរំពឹងនឹងកើតមានចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាបខាងមុខនេះ។ ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាបថា “ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត – Equinox Angkor ឆ្នាំ២០២៤ ដែលត្រូវបានគេ ស្គាល់ថាជាបាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ត្រូវបានគេរំពឹងថានឹងកើតមាននៅចន្លោះ ថ្ងៃទី២០ ដល់ ២២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៥:០០នាទី ដល់ម៉ោង ៧:០០នាទីព្រឹក។
February 27, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ខណ្ឌទួលគោក បានធ្វើការឃាត់រថយន្ត និង PassApp ដែលបំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេសចំនួន ០២គ្រឿងនៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង បានធ្វើការឃាត់រថយន្ត និង PassApp បំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេស ហើយសមត្ថកិច្ចបានឱ្យម្ចាស់រថយន្ត និង
February 27, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ FU ZHONG HUA ភេទប្រុស ដែលបើករថយន្ដ LUMBORGHINI ពណ៌ទឹកក្រូច ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យអ្នកបើកម៉ូតូ បាត់បង់ជីវិត ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ)។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០១៖០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក LUMBORGHINI ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ
February 27, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានប្រកាសថា ក្រុមហ៊ុនតូយ៉ូតា ទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើយានយន្តម៉ាក 𝐋𝐞𝐱𝐮𝐬 នៅប្រទេសកម្ពុជា។ តាមរយៈខ្លឹមសារបង្ហោះរបស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានចេញសេចក្តីជូនដំណឹង ដល់ សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី និងអតិថិជនទាំងអស់ឱ្យបានជ្រាបថា ក្រសួងពាណិជ្ជកម្មបានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើយានយន្ត និងគ្រឿងបន្លាស់ម៉ាក (“𝐋𝐞𝐱𝐮𝐬 𝐋𝐌𝟑𝟓𝟎𝐡”,
February 27, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្នលើការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កក។ យោងតាមសេចក្ដីប្រកាសជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានកិត្តិយសសូមរំលឹក លោក លោកស្រី ជាធុរជនពាក់ព័ន្ធជ្រាបថា រាជរដ្ឋាភិបាល បានសម្រេចផ្អាកជាបណ្ដោះអាសន្នសម្រាប់រយៈពេល ០៦(ប្រាំមួយ) ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នូវការនាំចូលមុខទំនិញគ្រឿងក្នុងនិងបំណែកសាច់បង្កក ៕ ប្រភព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា General Department
February 24, 2024












