Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល​៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រដ្ឋបាលជលផល សូមកោតសរសើរ ចំពោះលោក ម៉ុត សាវឿន ដែលបានលែងត្រីរាជ ១ក្បាល ទម្ងន់១១៥គីឡូក្រាម ប្រវែង២,២ម៉ែត្រ ចូលក្នុងទន្លេសាបវិញ ក្នុងឃុំកំពង់ហ្លួងស្រុកពញាឮ ខេត្តកណ្តាល បន្ទាប់ពីនេសាទបាននាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ សកម្មភាពនេះ គឺជាគំរូដ៏ល្អនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជ។ រដ្ឋបាលជលផល សូមអំពាវនាវដល់បងប្អូនអ្នកនេសាទយើង មេត្តាចូលរួមថែរក្សានិងការពារប្រភេទត្រីដែលជិតផុតពូជ ដោយលែងចូលក្នុងដែនទឹកធម្មជាតិវិញ នៅពេលនេសាទបាន

    December 15, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្ដល់ថវិកាសប្បុរសចំនួន ១៥២,០០០,០០០រៀល ដែលបានមកពីការរៀបចំព្រឹត្តិការណ៌រាត្រីសមោសរ សប្បុរសធម៌ ជូនដល់មន្ទីរពេទ្យគន្ទបុប្ផា។ តាមរយៈការបង្ហោះរបស់ Dr. Beat Richner បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «នារាត្រី ថ្ងៃពុធ ១ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរពេទ្យគន្ទបុប្ផា

    December 15, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីណែនាំ ដល់បេក្ខជនចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ត្រូវគោរព និងអនុវត្តតាមការណែនាំ និងប្លង់មណ្ឌលប្រឡងដូចបានភ្ជាប់ជូនខាងក្រោម៖ បេក្ខជនចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ត្រូវគោរព និងអនុវត្តតាមការណែនាំដូចតទៅ៖ – ត្រូវចូលមកមណ្ឌលប្រឡង ដោយយកភ្ជាប់ជាមួយនូវសលាកបត្រឯកត្តជន អត្តសញ្ញាណប័ណ្ណ ឬ ឆាយា(ព្រះសង្ឃ) ឬ លិខិតសម្គាល់ខ្លួន (ឬលិខិតបញ្ជាក់ផ្លូវការ) ព្រមទាំងប៊ិចខៀវ និងបន្ទាត់ សម្រាប់ប្រើប្រាស់ពេលប្រឡង – ហាមយកជាប់ជាមួយនូវឯកសារ និងឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ (ទូរស័ព្ទ នាឡិកាឆ្លាតវៃ…..)។ គណៈកម្មការរៀបចំ

    December 15, 2023
  • ព័ត៌មានជាតិ

    ស្រុកព្រៃនប់៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៦:៣០នាទី នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីលួចខ្សែ-ក លួចកាបូប និងលូកហោប៉ៅ បង្កដោយជនសង្សយ័០១ក្រុម ក្នុងពិធីនិមន្តមកទេសនា និងប្រោសព្រំសេរីមង្គលរបស់ព្រះធម្មវនវាសី ចន្ទ មុនី និងបក្សពួកច្រើននាក់ទៀត (គេចខ្លួនបាត់)ដែលរួមមាន៖ ១.ឈ្មោះ ពេជ្រ លីលី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិព្រែកឡុង

    December 15, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលជលផល បានចេញសេក្ដីប្រកាស ហាមឃាត់ការនេសាទដែលប្រើឧបករណ៍ ធ្វើឱ្យរាំងស្ទះដល់ការធ្វើចរាចរណ៍របស់ត្រី នៅក្នុងរដូវត្រីបន្លាស់ទីចេញពីបឹងទន្លេសាប ទៅទន្លេមេគង្គលើ។ រដ្ឋបាលជលផល សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា តាមលក្ខណៈជីវសាស្ត្រ ប្រភេទត្រីមួយចំនួនធ្វើចរាចរយ៉ាងគំហុកចេញពីបឹងទន្លេសាប តាមដងទន្លេសាបទៅតំបន់ទន្លេ មេគង្គលើ ដើម្បីស្វែងរកចំណី ទីជម្រក និងបន្តពូជ ចាប់ពីខ្នើត ខែមិគសិរ ត្រូវនឹងខែធ្នូ ខណៈពេលដែលទឹកបឹងទន្លេ សាបហូរចេញក្នុងល្បឿនលឿន។ យោងតាមស្ថានភាពដូចបានជម្រាបជូនខាងលើ រដ្ឋបាលជលផលសូមស្នើបងប្អូនប្រជាពលរដ្ឋ កុំធ្វើនេសាទ ដោយប្រើឧបករណ៍ដែលរាំងស្ទះដល់ការធ្វើចរាចររបស់ត្រី និងសូមអំពាវនាវដល់បងប្អូនប្រជានេសាទ និងអ្នកពាក់ព័ន្ធ ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាព ដើម្បីធានានិរន្តរភាពនៃធនធានជលផល ៕ ប្រភព៖ រដ្ឋបាលជលផល Fisheries

    December 14, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមចោរឆក់វ័យក្មេង ០៤នាក់ (ស្រីម្នាក់) ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល រាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដោយជាប់ពាក់ព័ន្ធករណី លួចនិងឆក់យកទ្រព្យសម្បត្តិពីប្រជាពលរដ្ឋយ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ជនសង្ស័យទាំង០៤នាក់រួមមាន៖ ១.ឈ្មោះ កែវ គីមហាក់ ភេទប្រុស អាយុ ១៦ឆ្នាំ ២.ឈ្មោះ ឃឿន ជីវ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ ៣.ឈ្មោះ រឿន រត្ន័ ភេទប្រុស

    December 14, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារចុះត្រួតពិនិត្យទីតាំងកែច្នៃនិងចែកចាយខ្ញីហាន់ ១ទីតាំងស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងគោលបំណងការពារសុខភាពប្រជាពលរដ្ឋស្របតាមតួនាទីនិងភារកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. ក្រែងម្ចាស់ទីតាំងមានដាក់លាយសារធាតុគីមីហាមឃាត់ណាមួយក្នុងខ្ញីទាំងនោះ។ យោងតាមលទ្ធផលដែលទទួលបានពីក្រុមមន្ត្រីជំនាញ បានរកឃើញ ខ្ញីដុំមិនទាន់ហាន់ចំនួន ៩៤០គីឡូក្រាម ខ្ញីហាន់រួច ដែលមានលាយសារធាតុ Sodium Hydrosulfite ចំនួន ២០គីឡូក្រាម និងមើមខ្ញីត្រាំចំនួន ៦០គីឡូក្រាម រួមទាំងសារធាតុ Sodium

    December 14, 2023
  • ព័ត៌មានជាតិ

    ខេត្តកោះកុង៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានឱ្យដឹងថា លោកស្រី ឈី វ៉ា អភិបាលរងខេត្ត តំណាងលោកជំទាវ មិថុនា ភូថង បានជួបសំណេះសំណាលជាមួយលោកគ្រូ អាណាព្យាបាលសិស្ស និងក្មួយៗដែលទទួលបាននិទ្ទេសA ចំនួន៣នាក់។ ក្នុងការជួបសំណេះសំណាលនោះផងដែរ លោកស្រី ឈី វ៉ា បានផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន ៤លានរៀល ជូនសិស្សនិទ្ទេសAម្នាក់ៗ ដែលជាប្រាក់ឧបត្ថម្ភផ្ទាល់ដោយលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងម៉ូតូម្នាក់០១គ្រឿង

    December 14, 2023
  • ព័ត៌មានជាតិ

    ខេត្តមណ្ឌលគីរី៖ យោងតាមការចុះផ្សាយរបស់ អង្គការWWF បានឱ្យដឹងថា កំឡុងពេលល្បាត ក្រុមការងារអនុវត្តច្បាប់ប្រទះឃើញសត្វឆ្កែព្រៃពីរក្បាល ដែលជាសត្វជិតផុតពូជ នៅដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគីរី នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ សត្វឆ្កែព្រៃ (Cuon alpinus) ត្រូវចាត់ចូលជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ក្នុងបញ្ជីក្រហមរបស់អង្គការIUCN ដែលនៅសេសសល់ប្រមាណ២ពាន់ក្បាលជាងប៉ុណ្ណោះក្នុងពិភពលោក។ ឆ្កែព្រៃ គឺជាអម្បូរសត្វដែលសហការគ្នាជាក្រុមៗនៅពេលដែលពួកវាត្រូវប្រមាញ់ចំណី ហើយលក្ខណៈពិសេសនៃឆ្កែព្រៃគឺពួកវាអាចប្រមាញ់សត្វដែលមានមាឌធំជាងខ្លួនវារហូតដល់ទៅ១០ដងឯណោះ។ ការរស់រាននៃសត្វដ៏កម្រនេះប្រឈមដោយបញ្ហាអន្ទាក់ ការបាត់បង់ទីជម្រក ជាពិសេសពួកវាទទួលរងគ្រោះដោយសារជំងឺឆ្លងពីសត្វឆ្កែស្រុក។ អង្គការWWFសូមថ្លែងអំណរគុណដល់ក្រុមការងារអនុវត្តច្បាប់ មានមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាននិងមន្ទីរបរិស្ថានខេត្ត ភ្នាក់ងារល្បាតសហគមន៍ និងមន្រ្តីអនុវត្តច្បាប់របស់អង្គការWWF ដែលខិតខំប្រឹងប្រែល្បាតដោះអន្ទាក់ បញ្ឈប់បទល្មើស និងការពារដែនជម្រកដើម្បីរក្សាធនធានសត្វព្រៃកម្ពុជាឱ្យគង់វង្ស ៕ ប្រភព៖ WWF-Cambodia

    December 14, 2023
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់អ្នកសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា រថយន្តហាយឡែនឌ័រមួយគ្រឿង ត្រូវបានឆាបឆេះជាអគ្គិភ័យ ពេលកំពុងបើកបរលើផ្លូវល្បឿនលឿនចន្លោះគីឡូម៉ែត្រលេខ១៥(ភ្នំពេញ,ព្រះសីហនុ) កាលពីម៉ោងជិត១០កន្លះព្រឹកថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០២៣នេះ បណ្ដាលឱ្យរងការខូចខាតទាំងស្រុង។ សូមបញ្ជាក់ថាក្រោយកើតហេតុ សមត្ថកិច្ចនិងក្រុមការងារផ្លូវល្បឿនលឿនបានជួយអន្តរាគមន៍ពន្លត់ដែរ ប៉ុន្តែដោយសារស្ថានភាពភ្លើងឆេះខ្លាំងមិនអាចជួយបាន។ ទោះជាយ៉ាងនេះក្តី ក្រៅពីខូចខាតរថយន្តនិងសម្ភារក្នុងរថយន្ត មិនមានមនុស្សរងគ្រោះថ្នាក់នោះទេ៕ ប្រភព៖ លោក Huy Bunleng News

    December 13, 2023