- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២២:៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលបឹងកេងកងទី១ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលរដ្ឋបាលខណ្ឌបឹងកេងកង ធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ពីបទហិង្សាដោយចេតនា (ប្រេីកាំបិតបុ័ងតោ កាប់ បង្ករបួសស្នាម) នៅចំណុច ផ្លូវព្រះមុន្នីវង្ស កែងផ្លូវ ៣៩២ ភូមិ៩
December 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។ ក្រសួងធនធានទឹក បានឱ្យដឹងថា ទ្រនុងនៃសម្ពាធខ្ពស់ពីប្រទេសចិនមានឥទ្ធិពលខ្សោយមកលើតំបន់ខ្ពង់រាបភាគឦសាន ខណៈផ្នែកដទៃទៀតរងឥទ្ធិពលពីជ្រលងសម្ពាធទាបខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣៖ ១-តំបន់វាលទំនាប៖ ⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប៖ ⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី។ ៣-តំបន់មាត់សមុទ្រ៖ ⁃ សីតុណ្ហភាពអប្បបរមាពី២៥-២៧°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី ⁃
December 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់, សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដង្កោ, សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកបារាយ ខេត្តកំពង់ធំ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៦នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសប្លន់យកម៉ូតូ (ប្រើជើងធាក់ ផ្តួល ម៉ូតូ
December 9, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មន្រ្តីនគរបាលចរាចរណ៍ចំនួន ០៣នាក់ ដែលហៅឃាត់រថយន្ត០១គ្រឿង ល្មើសសញ្ញាចរាចរណ៍នៅគោលដៅ(ក្តាន់ពីរ) ត្រូវបានកោះហៅមកសាកសួរបំភ្លឺ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គមជុំវិញមន្រ្តីនគរបាលចរាចរណ៍បានឃាត់រថយន្ត០១គ្រឿង ចោទថាល្មើសសញ្ញាចរាចរណ៍បង្កឱ្យមានការប្រកែកគ្នារវាងអ្នកបើកបររថយន្ត និងមន្រ្តីនគរបាលចរាចរណ៍ឈរជើងនៅគោលដៅភ្លើងសញ្ញាចរាចរណ៍ (ក្តាន់ពីរ) កាលពីរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នាំឱ្យអ្នកលេងបណ្តាញសង្គមស៊ែរព័ត៌មាននោះចែករំលែកតៗគ្នាបង្កឱ្យមានការភ្ញាក់ផ្អើល។ បន្ទាប់ពីឃើញឃ្លីបវីដេអូនេះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក
December 9, 2023 - ព័ត៌មានជាតិ
ខេត្ដកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការចង្អុលបង្ហាញពីព្រះរាជអាជ្ញារង សេង ហៀង បានឃាត់ខ្លួន ជនសង្ស័យម្នាក់ មានឈ្មោះ ណន សក្ដិ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ នៅខេត្ដកំពង់ស្ពឺ ពាក់ព័ន្ធករណីផលិត និងចែកចាយវីដេអូដែលមានសកម្មភាពចាប់ក្មេង ដោយមិនបានបញ្ជាក់ថានេះគឺជាការសម្ដែង ធ្វើឲ្យសាធារណៈជនមានការភ័ន្ដច្រលំយ៉ាងខ្លាំងលើការធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលអាចបង្កចលាចលក្នុងសង្គម។ បច្ចុប្បន្ននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។ នាយកដ្ឋានសូមក្រើនរំលឹកដល់សាធារណជនទាំងអស់ត្រូវពិនិត្យ និងវិនិច្ឆ័យឲ្យបានច្បាស់មុនផលិត ឬផ្សព្វផ្សាយព័ត៌មានមិនច្បាស់លាស់ ឬព័ត៌មានក្លែងក្លាយដែលអាចធ្វើឲ្យសាមីខ្លួនបំពានលើច្បាប់ ៕ ប្រភព៖
December 9, 2023 - ព័ត៌មានជាតិ
ខេត្តកោះកុង៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមគណនីហ្វេប៊ុកផ្ទាល់របស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានប្រកាសផ្ដល់ថវិកាលើកទឹកចិត្តចំនួន ៤លានរៀល ជូនដល់សិស្សជាប់និទ្ទេស A ចំនួន ៣នាក់ និងម៉ូតូម្នាក់ ០១គ្រឿង ដែលជាអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់។ តាមរយៈការបង្ហោះរបស់ លោកជំទាវ មិថុនា ភូថង បានមានខ្លឹមបញ្ជាក់យ៉ាងដូច្នេះថា៖ «រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនសិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តកោះកុង ដែលទទួលបាននិទ្ទេស
December 9, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៣ នេះ សាលារៀនជំនាន់ថ្មីមានចំនួន ១៣កន្លែង (សាលាបឋមសិក្សា ៤ កន្លែង និងសាលាមធ្យមសិក្សា ៩ កន្លែង) មានទីតាំងនៅរាជធានីភ្នំពេញ, ខេត្តកណ្តាល, កំពង់ចាម, កំពង់ស្ពឺ, ស្វាយរៀង និងខេត្តព្រៃវែង។ ចំនួនសិស្សបានកើនឡើងពី ៤៣៤ នាក់ នៅឆ្នាំ ២០១៦ ដល់ ៩ ៨៥៨ នាក់ នៅឆ្នាំ ២០២៣។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន
December 9, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ រវាងស្រីស្អាត ជា ណាកា និងអ្នកបើកម៉ូតូអាគុយ។ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ៦៨៨៨ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ មហាវិថីសហព័ន្ធរុស្សី កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ រវាងរថយន្ត១គ្រឿងម៉ាក Ford Mustang ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2BW-0080 បើកបរដោយឈ្មោះ ជា ថាណាកា ហៅ
December 8, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការកោះហៅស្រ្តីម្នាក់ឈ្មោះ យឺម សុភ័ក្រ ភេទស្រី មុខរបរ លក់កូនសត្វ នៅខាងមុខព្រះបរមរាជវាំង យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដើម្បីសាកសួរ ជុំវិញស្រ្តីរូបនេះបានធ្វើសកម្មភាពចាប់សត្វព្រាបនៅខាងមុខព្រះរមរាជវាំងគោលបំណងលក់ដូរ។ ស្ត្រីខាងលើបានសារភាពថាខ្លួនពិតជាបានចាប់ព្រាបលក់ឱ្យភ្ញៀវ ដែលមកលេងកម្សាន្តនៅមុខព្រះបរមរាជវាំង ក្នុងព្រាប០១ បានតម្លៃ១០០០០រៀល ដើម្បីឱ្យភ្ញៀវយកលែងបានសិរីសួស្តី។ បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា ឱ្យបញ្ឈប់សកម្មភាពនេះ និងបានអនុញ្ញាតគាត់ឱ្យត្រឡប់ទៅផ្ទះវិញ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
December 8, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ឡាច ណុច អតីតបេក្ខជននៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ដែលជាបេក្ខជនមួយរូប មានប្រជាប្រិយភាពផងដែរនោះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ បន្ទាប់ពីបានធ្វើសកម្មភាពឆក់ខ្សែ-ក នៅចំណុចផ្លូវលេខ១៩៩ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពី កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីវេលាម៉ោង ២០និង១៥ នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ មានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់ខ្សែ-ក) មួយកើតឡើង នៅចំណុចផ្លូវលេខ១៩៩ កែង៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ខណៈដែលជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យជិះមកជិត ហើយធ្វើសកម្មភាពឆក់យកខ្សែ-ក
December 8, 2023












