- Khmernote Media
- ព័ត៌មានជាតិ
ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី ឡាយ ប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ទៅសហការជាមួយការិយាល័យនគរបាលការពារបេតិកភណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងក្រុមការងារជំនាញនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៃស្រុកសំរោងសរុបចំនួន ២៣នាក់ ចុះទៅពិនិត្យចេតិយ និងវត្ថុបុរាណ ដែលស្ថិតនៅទីតាំង០១កន្លែង នៅក្នុងស្រុកសំរោង ខេត្តតាកែវ។ ក្រុមការងារបានពិនិត្យរកឃើញនូវវត្ថុបុរាណចំនួន ៨មុខផ្សេងៗ រួមមាន៖ ពូថៅថ្មចំនួន ០៣បំណែក,អង្រែចំនួន ០១, កុឡាភាជន៍ចំនួន ០៣ បំណែក និងបល្ល័ង្គធ្វើពីស្ពាន់ចំនួន ០១
December 6, 2023 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបង បាននិងកំពុងត្រៀមរៀបចំកម្មវិធី ពិព័រណ៍ម្ហូបអាហារជាថ្មីម្តងទៀត និងកម្មវិធីឆ្លងឆ្នាំសកល ឆ្នាំ២០២៣ឈានចូលឆ្នាំ២០២៤ ក្នុងរយៈពេល ០៣ថ្ងៃពេញ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ បើតាមការលើកឡើងពីប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ុច អ៊ុភីនីហ្សារ៉ា បានអះអាងថាការ រៀបចំកម្មវិធីពិព័រណ៍ម្ហូបអាហារ ដើម្បីជាការអបអរសាទរចំពោះទីក្រុងបាត់ដំបង ដែលត្រូវបានចុះបញ្ជីជាបណ្ដាញ ទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UCCN) ផ្នែកម្ហូបអាហារ កាលពីពេលថ្មីៗកន្លងទៅនេះ ។ នៅក្នុងកម្មវិធីពិព័រណ៍ម្ហូបអាហារ ក៏នឹងមានការរៀបចំព្រឹត្តិការណ៍សំខាន់ៗ ដូចជា
December 6, 2023 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម គួច ចំរើន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ប្រជានេសាទណា ដែលធ្វើការនេសាទបំផ្លិចបំផ្លាញធនធានធម្មជាតិខ្លួនឯង ដូចជាខ្យងសជាដើម ត្រូវអនុវត្តវិធានការច្បាប់ដោយគ្មានការលើកលែង។ នេះជាការលើកឡើងរបស់ឯកឧត្តម គួច ចំរើន ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជានេសាទ មកពីក្រុង ស្រុក នៃខេត្តព្រះសីហនុរសៀលថ្ងៃអង្គារ ៨រោច ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមជាអធិបតីពីឯកឧត្តម ពុំ សេដ្ឋា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលជលផល
December 6, 2023 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សារមន្ទីរខេត្តបាត់ដំបងនឹងចាប់ផ្ដើមលក់សំបុត្រ សម្រាប់ ភ្ញៀវទេសចរបរទេសចូលទស្សនា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ខាងមុខនេះតទៅ ហើយចំពោះ ភ្ញៀវទេសចរជាជនជាតិខ្មែរមិនតម្រូវឱ្យមានការបង់ប្រាក់ឡើយ។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តបាត់ដំបងបានឱ្យដឹងថា តម្លៃសំបុត្រចូលទស្សនាសារមន្ទីរខេត្តបាត់ដំបង សម្រាប់ភ្ញៀវជនជាតិខ្មែរ មិនមានការគិតថ្លៃ នោះទេ ។ ភ្ញៀវទេសចរបរទេស អាយុក្រោម ១០ឆ្នាំខាងមន្ទីរក៏មិនគិតថ្លៃសំបុត្រដូចគ្នា ប៉ុន្តែជនបរទេសដែលមានអាយុចាប់ពី១១ឆ្នាំឡើងទៅ តម្លៃសំបុត្រគឺ ១២.០០០រៀល ក្នុង១នាក់ ( មានសុពលភាព១ថ្ងៃ )
December 6, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា ពិធីរំលឹកគុណអង្គរ នឹងរៀបចំឡើងរយៈពេល១០ថ្ងៃ ដោយចាប់ពីថ្ងៃទី០៧ ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២៣ ដែលមានប្រារព្ធកម្មវិធីសាសនា ស្ដង់ពិព័រណ៌ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី។ ពិធីនឹងចាប់ផ្តើមបើកជាផ្លូវការ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ដោយមានពិធីបួងសួងព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅបរិវេណមុខប្រាសាទអង្គរវត្ត នឹងប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត លោកជំទាវបណ្ឌិតសភាចារ្យ ភឿង
December 5, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងស្តុកសាច់សត្វបង្កកមួយកន្លែងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រុមការងារបានរកឃើញសាច់បង្កក គ្មានឯកសារច្បាប់ ក្នុងនោះមាន គ្រឿងក្នុងមាន់ សាច់មាន់ សាច់ជ្រូក និងក្របី សរុប ២៤ ៤២៤កេះ, ស្មើនឹង
December 5, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមគណនីផេកហ្វេសប៊ុករបស់ ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូ អិលធីឌី បានស្នើទៅគណនីហ្វេសប៊ុកមួយ ដែលយកទំនិញផ្សេងមកដាក់ក្នុងប្រអប់វិចខ្ចប់របស់ក្រុមហ៊ុន AEON ចេញមកបកស្រាយរូបភាព ដែលបានផុស បន្ទាប់ពីផ្ទុះការចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៤ ខែធ្នូ ម្សិលមិញនេះ។ ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូ អិលធីឌី ថ្មីៗនេះ បានសង្កេតឃើញថា មានគណនីបុគ្គលមួយ បានបង្ហោះនៅលើគណនីផ្ទាល់ខ្លួនរបស់គាត់ ផ្សាយជាសាធារណៈដោយយកទំនិញផ្សេងមកដាក់ក្នុងប្រអប់វិចខ្ចប់របស់ក្រុមហ៊ុន ដែលមានពាណិជ្ជនាម និងពាណិជ្ជសញ្ញា អាជីវកម្មរបស់ក្រុមហ៊ុន ដែលធ្វើឲ្យមានការភ័ន្តច្រលំដល់សាធារណៈជនដទៃ និងមានការប៉ះពាល់ដល់ កិត្តិយស កេរ្តិ៍ឈ្មោះ ព្រមទាំងតម្លៃការងារបុគ្គលិករបស់ក្រុមហ៊ុនផងដែរ។
December 5, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា ក្មេងស្រីម្នាក់ អាយុ ៩ឆ្នាំ មានជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរ បណ្ដាលឱ្យអស់ជីពចរជាច្រើនដង រហូតដល់សន្លប់បាត់ស្មារតី ត្រូវបានក្រុមគ្រូពេទ្យមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ជួយសង្គ្រោះឱ្យមានជីវិតរស់ឡើងវិញ។ តាមរយៈការបង្ហោះពីគណនីហ្វេសប៊ុករបស់ Dr. Beat Richner បានបញ្ជាក់ថា ក្មេងស្រីម្នាក់នេះ អាយុ៩ឆ្នាំ ត្រូវបានព្យាបាលជំងឺគ្រុនឈាម បញ្ចូលសេរ៉ូមអស់២លីត្រ មុខមកដល់មន្ទីរពេទ្យគន្ធបុប្ផា គាត់ មានជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរស្មុគស្មាញបំផុត (EDS): អស់ជីពចរច្រើនដង (iterative and impending
December 5, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា មន្រ្តីជំនាញផ្នែកស៊ើបអង្កេត និងម្ហូបអាហាររបស់អគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើការដុតកម្ទេចចោលទំនិញជាសាច់បង្កក និងទំនិញមួយចំនួនដែលបានរកឃើញនៅតាមទីតាំងឃ្លាំងស្ដុកនិងចែកចាយក្នុងរាជធានីភ្នំពេញ។ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយបន្តអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវរដ្ឋមន្រ្តី និងក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមប្រតិភូ ពិសេសគឺដើម្បីធានាការពារសុខុមាលភាពជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ លោកអគ្គនាយករងបានដឹកនាំមន្រ្តីជំនាញផ្នែកម្ហូបអាហារប្រមូលទំនិញដែលពុំមានអនុលោមភាពក្រោយរកឃើញតាមឃ្លាំងស្កុក លក់ និងចែកចាយសាច់បង្កកចំនួន ៥ទីតាំងផ្សេងគ្នា រួមមានខណ្ឌឬស្សីកែវ ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ កន្លងមកទៅធ្វើការដុតបំផ្លាញចោលនៅទីលានចាក់សម្រាម ។ទំនិញទាំងអស់នោះរួមមានសាច់បង្កក និងទំនិញដែលជាគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលសុទ្ធសឹងតែជាទំនិញពុំមានអនុលោមភាព មានហានិភ័យចំពោះសុខភាពប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់ចុងក្រោយ (Consumer)។ គួររំលឹកផងដែរថាមន្រ្តីជំនាញម្ហូបអាហាររបស់អគ្គនាយកដ្ឋាន ក.ប.ប.
December 5, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា អគ្គិភ័យឆាបឆេះរថយន្ត មួយគ្រឿង នៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភំ្នពេញ។ ករណីអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីបុកដៃស្ពានអាកាស៥មករា បង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះរថយន្ត មួយគ្រឿង ម៉ាក TOYOTA PRIUS ពណ៌ទឹកប្រាក់ (រថយន្តដឹកភ្ញៀវទេសចរណ៍) អស់ទាំងស្រុង។ ចំពោះករណីអគ្គិភ័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញយើងធ្វើការគ្រប់គ្រងបាននៅវេលាម៉ោង១១និង៥០នាទីយប់នាថ្ងៃខែឆ្នាំដដែរ។ ដោយនៅក្នុងនោះ គ្រោះអគ្គិភ័យខាងលើនេះបានបណ្តាលឲ្យមនុស្សប្រុសចំនួន០២នាក់បានរងរបួសស្រាល
December 5, 2023












