- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់តាមបណ្តាញសង្គមតេឡេក្រាម នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ ថាកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម នៅគ្រប់ឃុំ-សង្កាត់ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីដំបូង កាលពីថ្ងៃទី២៤ សីហា ២០២៣ បាន និងកំពុងអនុវត្តយ៉ាងស្វាហាប់ និងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ
December 18, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ក្បួនក្រុមម៉ូតូធំចំនួន ៥០០គ្រឿង មានជាង៥០ក្រុម មកពីប្រទេសថៃ ឡាវ និងប្រទេសកម្ពុជា ធ្វើដំណើរមកកាន់ខេត្តសៀមរាប ក្នុងដំណើរទេសចរណ៍ផង និងដើម្បីកៀរគរថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផង។ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា អញ្ជើញមកទទួលស្វាគមន៍ក្បួនក្រុមម៉ូតូធំនេះ នៅភោជនីយដ្ឋានវិមានមង្គល
December 18, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ យោងតាមសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជាលេខ ១៨៧ ស.ស.រ ស្ដីពី ការដាក់ឱ្យអនុវត្តសាកល្បងការផ្ដល់សេវាបណ្ណព្រំដែនកម្ពុជា-ថៃ នៅរដ្ឋបាលក្រុង ស្រុកនៃខេត្តជាប់ព្រំដែនជាមួយព្រះរាជាណាចក្រថៃ។ រាជរដ្ឋាភិបាល សម្រេចដាក់ឱ្យអនុវត្តសាកល្បងការផ្តល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃ នៅរដ្ឋបាលក្រុង ស្រុក នៃខេត្តជាប់ព្រំដែនជាមួយព្រះរាជាណាចក្រថៃសម្រាប់រយៈពេល ០៦ខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៤។ ក្នុងរយៈពេលអនុវត្តសាកល្បងនេះ អភិបាលក្រុង ស្រុកនៃខេត្តជាប់ព្រំដែនជាមួយព្រះរាជាណាចក្រថៃត្រូវបានធ្វើប្រតិភូកម្មអំណាចឱ្យ ក្នុងការពិនិត្យ សម្រេច និងចុះហត្ថលេខាលើប័ណ្ណព្រំដែន កម្ពុជា-ថៃជូនប្រជាពលរដ្ឋខ្មែរដែលមានលំនៅឋានអចិន្ត្រៃយ៍នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងការអនុវត្តសាកល្បងនេះនឹងត្រូវបន្តដោយស្វ័យប្រវត្តិ ប្រសិនបើពុំមានការសម្រេចផ្សេង ណាមួយពីរាជរដ្ឋាភិបាលកម្ពុជា ៕ សូមអានសេចក្ដីសម្រេចលម្អិត
December 18, 2023 - ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ ខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ លោក សយ ស៑ាងហុង នាយផ្នែករដ្ឋបាលជលផលត្បូងឃ្មុំ និងមន្ត្រីខណ្ឌ បានចូលរួមជាមួយក្រុមការងារវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប (IFreDI) នៃរដ្ឋបាលជលផល នាយរងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ យោធាភូមិភាគ២ ប្រជាពលរដ្ឋ និងក្រុមការងារអច្ឆរិយៈភាពនៃទន្លេមេគង្គ (Wonder of the Mekong) បានចូលរួមលែងត្រីរាជញីមួយក្បាលមានទំងន់ ១៦៣គីឡូក្រាម ប្រវែងដងខ្លួន ២.២៥ម៉ែត្រ ដែលចាប់បានដោយអ្នកនេសាទ ឈ្មោះ ស៊េន យ៉ាក់កូប រស់នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ
December 16, 2023 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន បានដឹកនាំកម្លាំងធ្វើការឃាត់រថយន្តជាច្រើនគ្រឿងដែលកំពុងធ្វើចរាចរណ៍ ក្នុងក្រុងបាត់ដំបង ដោយការដឹកទំនិញសំពីងសំពោង បង្កឱ្យមានការរិះគន់ពីមហាជននៅក្នុងក្រុងបាត់ដំបង។ នៅពេលនេះរថយន្ត និងម្ចាស់ត្រូវបាននាំយកមកកាន់ស្នងការដ្ឋានដើម្បីសាកសួរធ្វើកិច្ចសន្យាជាលាយល័ក្ខអក្សរនិងធ្វើការផាកពិន័យតាមផ្លូវច្បាប់ ហើយឱ្យរុះរើទំនិញសំពីងសំពោងនេះចេញ មុនពេលអនុញ្ញាតឱ្យត្រឡប់ទៅវិញ ហើយក្នុងករណីម្ចាស់រថយន្តនេះនៅតែប្រព្រឹត្តិល្មើសជាថ្មីទៀតនោះ សមត្ថកិច្ចនឹងធ្វើការផាកពិន័យទ្វេរដង ស្របតាមច្បាប់។ សូមជម្រាបជូនថា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គឺមន្រ្តីនគរបាលចរាចរណ៍បានយកចិត្តទុកដាក់ អនុវត្តជាប់ជាប្រចាំតែយូរៗម្តងករណីល្មើសច្បាប់ដែលបង្កដោយអ្នកបើកបររថយន្តដឹកទំនិញសំពីងសំពោង នេះតែងឆ្លៀតប្រព្រឹត្តិល្មើស ដែលមួយចំនួនបានចូលមកឬឆ្លងកាត់ក្រុងបាត់ដំបងនៅពេលយប់ ឬពេលទៀបភ្លឺ ដែលជាពេលវេលាមិនមានការត្រួតពិនិត្យ
December 16, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណខ្មែរ ចំនួន១៤រូប ពីសារមន្ទីរ Metropolitan Museum (MET) នៅទីក្រុងញូវយ៉ក។ បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនឆ្នាំ រវាងការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក (SDNY), ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ(HSI) និងក្រុមការងារកម្ពុជា ជាមួយនឹងសារមន្ទីរ MET, វត្ថុបុរាណខ្មែរចំនួន ១៤រូប នៃសមុច្ច័យរបស់សារមន្ទីរ MET នឹងត្រូវប្រគល់ត្រឡប់មកកម្ពុជាវិញ។ តាមរយៈកិច្ចសហការ និងការចែករំលែកព័ត៌មានរវាងក្រុមការងារកម្ពុជា និងសមត្ថកិច្ចសហរដ្ឋ អាមេរិក សារមន្ទីរ MET បានផ្ដល់ការសន្យាជាផ្លូវការមួយ
December 16, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធអគារធនាគារវីងថៅវើ។ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នឹងរៀបចំពិធីសម្ភោធអគារធនាគារវីងថៅវើ ស្ថិតនៅសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ
December 16, 2023 - ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានចេញសេចក្ដីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ពាក់ព័ន្ធការផ្សព្វផ្សាយរបស់គណនី Facebook ឈ្មោះ Serey Vattanak ដែលគ្រប់គ្រងដោយឈ្មោះ វ៉ែន ស៊ាងឡៃ រស់នៅភូមិជីពាំង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមជម្រាបជូនសាធារណជន ពាក់ព័ន្ធគណនីឈ្មោះ Serey Vattanak គ្រប់គ្រងដោយ ឈ្មោះ វ៉ែន ស៊ាងឡៃ ភេទស្រី កើតថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០៦ បច្ចុប្បន្នមានទីលំនៅ
December 16, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១២៖៣០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ នៅចំណុចមុខផ្ទះលេខ៧០ ផ្លូវ១១៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ ស្រេង វណ្ណារ៉ា ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១០១z ផ្លូវសន្ធារស់ ភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មុខរបរ ជាងភ្លើង (មានសារធាតុញៀន) ។ ២-ឈ្មោះ យូ
December 15, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានឱ្យដឹងថា ខាងមន្ទីរពេទ្យ នឹងផ្ដល់ជូនការពិនិត្យព្យាបាលជំងឺសើស្បែក និងកាមរោគ ដោយឥតគិតថ្លៃជូនពលរដ្ឋ រយៈពេលពីថ្ងៃគឺនៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែធ្នូនេះ។ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានចេញសេចក្ដីជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា ផ្នែកជំងឺសើស្បែក និងកាមរោគ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាលជំងឺសើស្បែក និងកាមរោគ ដោយឥតបង់ប្រាក់ រយៈពេល
December 15, 2023












