- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថានៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ រាជធានីភ្នំពេញ បានធ្វើការចុះល្បាតប្រចាំថ្ងៃ និងពួនស្ទាក់ក្នុងភូមិសាស្រ្ត ពីម៉ោង១៨និង០០នាទីយប់ ដល់ម៉ោង០៦និង០០នាទីព្រលឹម ដូចធម្មតា រហូតដល់ម៉ោង ២១និង១០នាទី ត្រង់ចំណុចស្តុបឫស្សីសាញ់ ក៏បានប្រទះឃើញ យុវជនចំនួន ០៥នាក់ ជិះម៉ូតូ ០៣គ្រឿង ជាមុខសញ្ញាចាស់ សង្ស័យពាក់ព័ន្ធករណីធាក់ប្លន់យកម៉ូតូប្រជាពលរដ្ឋតាមដងផ្លូវ។ ខណៈនោះកម្លាំងល្បាត ក៏បានហៅឱ្យក្រុមទាំងនោះអែបខាងផ្លូវ ដើម្បីត្រួតពិនិត្យនិងសួរនាំ ស្រាប់តែពួកគេទាំង ០៣ម៉ូតូ មិនព្រមឈប់ ហើយព្យាយាមបន្ថែមល្បឿនរត់គេច ឃើញដូចនេះក្រុមល្បាត បានប្រដេញតាមរហូតដល់ចំណុចមុខឃ្លាំងអេតចាយជិតស្តុបបាគូ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ
November 7, 2023 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង២៣:៥០នាទី យប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងបើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងយីហោ SKY KTV នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត សង្ស័យមានករណីលក់ចែកចាយ និងប្រើប្រាស់ថ្នាំញៀន។ ដោយមានការសម្របសម្រួលនីតិវិធីពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ជាលទ្ធផលនគរបាលយើង បានឃាត់ខ្លួនជនសង្ស័យចំនួន១០៧នាក់ ស្រី ៤០នាក់ ក្នុងនោះជនបរទេសចំនួន៤២នាក់ ស្រី០៧នាក់
November 7, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រោយពីបញ្ចប់ការងារជួសជុល និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ ក្នុងមួយថ្ងៃៗ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនរយនាក់ដើរឆ្លងកាត់ស្ពានហាលខាងលិចដើម្បីចូលទៅទស្សនាប្រាសាទអង្គរវត្ត បានពោលពាក្យកោតសរសើរចំពោះអាជ្ញាធរជាតិអប្សរា ដែលបានខិតខំប្រឹងប្រែងជួសជុល និងអភិរក្សស្ពានហាលនេះបានល្អប្រសើរឡើងវិញ។ បន្ថែមលើនេះ ភ្ញៀវទេសចរក៏បង្ហាញពីមោទកភាពនៃកេរដំណែលដូនតាខ្មែរមួយនេះដែរ។ លោកតា កាយ កាន អាយុ៧៨ឆ្នាំ មកពីខេត្តកំពង់ធំ បានបង្ហាញអារម្មណ៍រីករាយក្រោយរូបគាត់បានដើរឆ្លងកាត់ស្ពានហាលសារជាថ្មី ដោយគាត់រៀបរាប់ថាគាត់ធ្លាប់ឆ្លងកាត់ស្ពានហាលនេះតាំងពីឆ្នាំ២០០៥ ដែលកាលណោះ ស្ពានមានស្ថានភាពបាក់បែក និងស្រុតដោយកន្លែងពិបាកធ្វើដំណើរ។ ប៉ុន្តែពេលនេះ គាត់បានដើរលើស្ពានបុរាណម្តងទៀត ឃើញថា មានភាពរឹងមាំឡើងវិញ ព្រមទាំងធ្វើឱ្យភ្ញៀវដែលមកលេងអង្គរងាយស្រួលធ្វើដំណើរជាងមុនផង។ ចំណែកពលរដ្ឋម្នាក់ទៀតរស់នៅខេត្តកណ្តាល អ៊ំស្រី
November 6, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ក្រសួងយុត្តិធម៌ នឹងមានរៀបចំកិច្ចប្រជុំពិនិត្យរបស់គណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដើម្បីពិនិត្យលើសំណើរសុំបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ឱកាសនៃពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ។ សូមបញ្ជាក់ផងដែរថា គណៈកម្មការជាតិ បានទទួលសំណើរពីគណៈកម្មការរាជធានី-ខេត្ត (ពន្ធនាគាររាជធានី-ខេត្ត ចំនួន ២៣) និងពីគណៈកម្មការក្រសួងមហាផ្ទៃ (មណ្ឌលអប់រំកែប្រែទាំង០៤) ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនៃពិធីបុណ្យទាំងពីរនេះ សរុបចំនួន ៩០២នាក់
November 6, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា ព្រះធម្មវនវាសី ចន្ទ មុនី បានប្រទានថវិកាបរិច្ចាគចំនួន ដប់លានរៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីឧបត្ថម្ភទ្រទ្រង់ដល់ដំណើរការនៃការជួយសង្គ្រោះដល់កុមារកម្ពុជា។ តាមរយៈខ្លឹមសារសំណេររបស់ Dr. Beat Richner បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «នាថ្ងៃអាទិត្យ ៧រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ យើងខ្ញុំព្រះករុណា ជាថ្នាក់ដឹកនាំ និងជាបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យគន្ធបុប្ផា
November 6, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរក្នុងអំឡុងពេលប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិនឹងរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅនៅ វិមានឯករាជ្យ និងនៅសួនចន្ទឆាយ៉ា មុខព្រះបរមរាជវាំង នាថ្ងៃទី០៨ ថ្ងៃទី០៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ដើម្បីឱ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
November 6, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រសួងធនធានទឹក បានឱ្យដឹងថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនលាតសន្ធឹងមកលើភាគខាងជើង និងភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយខ្យល់មូសុងឦសានខ្សោយ។ ទន្ទឹមនឹងនេះ មានចរន្ដខ្យល់ក្ដៅហើយសើមពីសមុទ្រចិនខាងត្បូងនឹងបក់ពីទិសខាងកើត និងទិសអាគ្នេយ៍មកលើប្រទេសកម្ពុជា។ ដោយឡែក នៅថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធខ្ពស់ក្នុងកម្រិតមធ្យមមួយទៀតពីប្រទេសចិន ដែលលាតសន្ធឹងដល់ភាគខាងជើង និងភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះ នៅថ្ងៃទី៦ ខែវិច្ឆិកា ២០២៣ នឹងធ្វើឱ្យធាតុអាកាស៖ ១-តំបន់វាលទំនាប៖ ⁃
November 6, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍បញ្ជាក់ថា បេក្ខជនប្រឡងបាក់ឌុប ឬសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងធ្លាក់ដោយស្វ័យប្រវត្តិបើរកឃើញលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិក និងសំណៅឯកសារផ្សេងៗ នៅក្នុងបន្ទប់ប្រឡង។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍បែបនេះ ក្នុងការអញ្ជើញផ្តល់កិត្តិយសបើកហឹបវិញ្ញាសានៅតាមបន្ទប់ប្រឡងសម្រាប់ព្រឹកថ្ងៃទី១ នៃដំណើការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយមានការចូលរួមត្រួតពិនិត្យ ពីអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធនានាដើម្បីពិនិត្យភាពបិទជិត មានបិទស្កុត
November 6, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា នៅយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឆ្មក់ចូលបង្ក្រាបទីតាំងក្លឹបកំសាន្ត ដែលបានប្រើប្រាស់សារធាតុញៀន បញ្ចូលក្នុងប៉េងប៉ោង (Happy balloon ប៉េងប៉ោងបញ្ចូលឧស្ម័នណាយទ្រីសអុកសៃ Nitrous oxide) ២កន្លែង ដោយឃាត់មនុស្សចំនួន ២៤៧នាក់ (ស្រី៨៥នាក់) ដកហូតបំពង់ផ្ទុកសារធាតុ Nitrous oxide ចំនួន១៣បំពង់ និងប៉េងប៉ោង ព្រមទាំងឧបករណ៍មួយចំនួនធំ។ ដោយអនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការទទួលផែនប្រឆាំងគ្រឿងញៀន
November 4, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា ប្រាសាទអង្គរ ជាសក្ខីភាពនៃការរីកចម្រើនដល់កំពូលនៃវប្បធម៌អរិយធម៌សិល្បៈក្នុងសតវត្សទី១២ នៃគ្រិស្តសករាជដែលសកលលោកចាត់ទុកថាជាអច្ឆរិយវត្ថុផង ជាតំណាងនៃការច្នៃប្រឌិតដល់កំពូលនៃមនុស្សជាតិផង។ ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលដូច្នេះនៅក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិចនៃប្រាសាទអង្គរ នៃរមណីយដ្ឋានអង្គរ ខេត្តសៀមរាប ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕ ប្រភព៖ ក្រសួងព័ត៌មាន
November 4, 2023












