Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រសួងធនធានទឹក បានឱ្យដឹងថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនមានឥទ្ធិពលខ្សោយមកលើព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែវិច្ឆិកា៖ – បណ្តាខេត្តនៅទិសខាងជើង និងទិសឦសាន អាចពុំមានភ្លៀងធ្លាក់ ឬមានភ្លៀងធ្លាក់នៅក្នុងកម្រិតតិចតួច ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០%។ – រីឯនៅរាជធានីភ្នំពេញ បណ្តាខេត្តនៅទិសខាងត្បូង និងទិសខាងកើតជាប់នឹងប្រទេសវៀតណាម

    November 3, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បានចេញសេចក្តីជូនដំណឹង ស្តីពីការអុជកាំជ្រួចអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ០៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣។ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សូមជម្រាបជូនថា ក្នុងឱកាសរៀបចំខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខនេះ គណៈកម្មា ធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងមានការចាត់តាំងអុជកាំជ្រួច នៅមុខព្រះបរមរាជវាំង តាមកាលបរិច្ឆេទ ដូចខាងក្រោម៖ -ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩:០០ នាទីយប់។ -ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣

    November 3, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកស្អែក ថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ​២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម​ សីហមុនី ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា យាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” ។ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន ​ដែលសាកលវិទ្យាល័យនេះ

    November 3, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួង បានចាប់ផ្ដើមដឹកជញ្ជូនប្រធានវិញ្ញាសាទៅកាន់បណ្ដារាជធានី-ខេត្ត ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ខាងមុខ។ ក្រសួងអប់រំ បានបង្ហាញពីសកម្មភាពដឹកជញ្ជូនប្រធានវិញ្ញាសាទៅកាន់បណ្ដារាជធានី-ខេត្ត ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត បានមកទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣។ គណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីធានាបាននូវដំណើរការប្រឡង គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព

    November 3, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌមានជ័យ ជិត២០នាក់បានស្នើសុំឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយពីទុក្ខកង្វល់របស់ពួគគាត់ មានទាំងការសុំធ្វើប្លង់កម្មសិទ្ធិដីធ្លី សុំដាក់លូ ធ្វើផ្លូវ ការសុំរឹតបន្តឹង អ្នករើសអេតចាយ ពេលយប់ ដោះស្រាយការលិចលង់ភូមិដ្ឋាន ការសុំបើកក្លឹបប្រដាល់ ជាមួយនិងការសុំសំអាតបន្ទប់អនាម័យនៅតាមសា លារៀនរដ្ឋជាដើម។ ការលើកឡើងជាសំណើ និងសំណូមពរ ខាងលើនេះបានធ្វើឡើង នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា រាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌមានជ័យ នាព្រឹកថ្ងៃព្រហស្បតិ៏៤រោច ខែ អស្សុជ ឆ្នាំថោះបញ្ចស័កព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០២ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមវត្តមាន

    November 2, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ មហាជនពិតជាធ្លាប់ស្គាល់រួចមកហើយ ចំពោះបេក្ខនារីអាយុច្រើនជាងគេគឺ អ្នកមីង ហែម ស៊ីណាត អាយុ៥៧ឆ្នាំ នៅខេត្តបន្ទាយមានជ័យ ដោយអ្នកមីងបានបរាជ័យម្តងហើយកាលពីប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) កាលពីឆ្នាំ២០២២ តែពេលនេះ អ្នកមីងមិនបង់បោះចោលក្ដីស្រមៃ មកប្រឡងម្តងទៀតនៅ​ថ្ងៃ​ទី០៦ ខែវិច្ឆិកា​នេះ ដោយ​មាន​លេង​រៀង​ទី ៤៨៩ ស្ថិត​នៅ​មណ្ឌល​អនុ​វិទ្យាល័យ​ទឹកថ្លា នាខេត្តបន្ទាយមានជ័យ​។ សូមបញ្ជាក់ថា អ្នកមីងឈ្មោះ ហែម ស៊ីណាត អាយុ៥៧ឆ្នាំ ជាបេក្ខនារី អាយុច្រើនជាងគេ ដែលបានប្រឡងធ្លាក់ សម្រាប់ការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) កាលពីឆ្នាំ២០២២ ដែលមានទីលំនៅ នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក

    November 2, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា ព្រះវនវាសី ចន្ទមុនី បានបរិច្ចាគថវិកាចំនួន ៨លានរៀល ដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ប្រចាំខេត្តសៀមរាប។​ តាមរយៈការបង្ហោះរបស់ Dr. Beat Richner បានសរសេររាប់រៀបយ៉ាងដូច្នេះថា៖ « នាថ្ងៃច័ន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ យើងខ្ញុំព្រះករុណា ជាថ្នាក់ដឹកនាំមន្ទីរពេទ្យជ័យវរ្ម័នទី៧

    November 2, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាសឱ្យអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលកំពុងដំណើរការផ្សាយដោយគ្មានអាជ្ញាបណ្ណ ត្រូវមកសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មពីក្រសួងព័ត៌មាន ដោយទុករយៈពេល ៣ខែ។ សេចក្តីដូចបានប្រកាសខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តមជ្រាបថា រាជរដ្ឋាភិបាលឯកភាពជាគោលការណ៍ជូនក្រសួងព័ត៌មានដូចខាងក្រោម៖ ១. ណែនាំឱ្យម្ចាស់អង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលកំពុងដំណើរការផ្សាយដោយគ្មាន អាជ្ញាបណ្ណ ត្រូវមកសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មពីក្រសួងព័ត៌មានដោយទុករយៈពេល៣(បី)ខែ។ ផុតរយៈពេលកំណត់ បុគ្គលណាដែលធ្វើអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយដោយគ្មានច្បាប់អនុញ្ញាត ត្រូវប្រឈមចំពោះមុខច្បាប់។ ២.អង្គភាពប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវគោរព និងអនុវត្តតាមច្បាប់ស្តីពីរបបសារព័ត៌មាន និង ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីពង្រឹងគុណភាពនៃការផ្សព្វផ្សាយ។ ករណីម្ចាស់អង្គភាពប្រព័ន្ធ ផ្សព្វផ្សាយណាបំពានវិជ្ជាជីវៈ មិនព្រមអនុវត្តតាមការណែនាំ ក្រសួងព័ត៌មានត្រូវដកហូតអាជ្ញាបណ្ណ បញ្ឈប់ការធ្វើអាជីវកម្មជាស្ថាពរ។ ៣.លុបអាជ្ញាបណ្ណអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ

    November 2, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរារៀបចំរបាសុវត្ថិភាព នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្តដើម្បីធានាបាននូវសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឆ្លងចូលទស្សនាប្រាសាទអង្គរវត្ត ក្រោយពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំ២០២៣ ខាងមុខនេះ។ លោក ឡុង កុសល អគ្គនាយករងនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា រចនាសម្ព័ន្ធរបស់ស្ពានហាល ត្រូវបានជួសជុលរួចរាល់ទាំងស្រុង នឹងបើកឱ្យភ្ញៀវជាតិ និងអន្តរជាតិ បានឆ្លងចូលទៅទស្សនាប្រាសាទអង្គរវត្តឡើងវិញនាពេលខាងមុខ។ លោកបន្តថា ដើម្បីគិតគូរខ្ពស់អំពីសុវត្ថិភាពរបស់ភ្ញៀវ ដែលបានផ្តោតការចាប់អារម្មណ៍ទៅលើតែសម្រស់របស់ស្ពាន ដែលទើបជួសជុលរួចរាល់ និងប្រាង្គប្រាសាទអង្គរវត្តដ៏ទាក់ទាញនោះ ភ្ញៀវអាចនឹងភ្លេចខ្លួនដើរហួសតួស្ពាន បណ្តាលឱ្យធ្លាក់ទឹក បង្កជាគ្រោះថ្នាក់ទៅវិញ ហេតុដូច្នេះអាជ្ញាធរជាតិអប្សរាកំពុងរៀបចំដាក់របា សុវត្ថិភាព នៅសងខាងនៃតួស្ពានហាល មានលក្ខណៈជាបង្កប់

    November 2, 2023
  • ព័ត៌មានជាតិ

    ខេត្តកោះកុង៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានឱ្យដឹងថា មុខសញ្ញាសង្ស័យ ដែលយកដំបងជ្រុងវាយសំពងក្បាលកូនឈ្លូសកំពុងហែលទឹកទៅរកដីគោក បណ្តាលឱ្យស្លាប់បាត់បង់ជីវិត នៅឆ្នេរកុកហាវ ស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។ -ជនសង្ស័យឈ្មោះ តាន់ អូខុង ហៅក្រៅ អូខុង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ -ស្រុកកំណើត ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ -មុខរបរ

    November 2, 2023