- Khmernote Media
- ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា នៅក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល ផ្នែកបដិសណ្ឋាកិច្ច នៅសាកលវិទ្យាល័យ អង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី៣១ ខែតុលានេះ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ទី៣០ ខែតុលា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋខ្មែរយើងមកពីបណ្តារាជធានី ខេត្ត ក្រុង ស្រុក ប្រមាណជាង ២១ម៉ឺននាក់ ព្រមទាំងភ្ញៀវបរទេសផងនេះ បានធ្វើដំណើរចូលមកខេត្តសៀមរាប ពិសេសនៅប្រាសាទអង្គរវត្ត ដោយសារពួកគាត់មានជំនឿលើបារមីដ៏ខ្លាំងពូកែរបស់ព្រះធម្មវនវាសី ចន្ទ មុនី (
October 31, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៨និង៤០នាទីព្រឹក ដែលស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅសាលាខណ្ឌដង្កោ និងគោលដៅមុខវត្តបុទុមវត្តី ដើម្បីចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។
October 31, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ស្ដីពីការមិនប្រមូលចំណូលភាស៊ី និងការបង់ថ្លៃផ្សេងៗ ចំពោះការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទនៅរាជធានីភ្នំពេញ។ ដើម្បីពង្រឹង និងចៀសវាងជនខិលខូចមួយចំនួនឆ្លៀតឱកាសដើរប្រមូលថវិកា ក្រោមរូបភាពប្រមូលភាស៊ី ពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័ត ពីអាជីវករនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ គណៈកម្មការផ្សារ ក្រុមហ៊ុនវិនិយោគធ្វើអាជីវកម្មភាស៊ី និង អាជីវកម្មប្រមូលចំណូលអនាម័យ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដូចខាងក្រោម៖ ១- អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្ត សារាចរលេខ
October 31, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នឹងបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីក្រុមអ្នកជំនាញបានបញ្ចប់ការងារ ជួសជុលរួចរាល់ជាស្ថាពរ ក្នុងឆ្នាំ២០២៣នេះ។ លោក ឡុង កុសល អគ្គនាយករងនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថាស្ពានហាលខាងលិច ប្រាសាទអង្គរវត្ត នឹងត្រូវអនុញ្ញាតឱ្យភ្ញៀវទេសចរ បានធ្វើដំណើរចេញចូលទៅទស្សនាប្រាសាទអង្គរវត្ត ឡើងវិញ បន្ទាប់ពីរចនាសម្ព័ន្ធទាំងមូលរបស់ស្ពាន ត្រូវបានជួសជុលរួចរាល់ជាស្ថាពរ នឹងត្រៀមសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី០៤ ខែវិច្ឆិកា
October 31, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្ដី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា ក្រោយពីបានជួបជជែកគ្នាទាំងសងខាងរវាង លោកពូ ក្រឹម និង ណុប ដាណេ ករណីរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ត្រូវបានដោះស្រាយបញ្ចប់ដោយសន្តិវិធី។ តាមរយៈខ្លឹមសារសំណេររបស់ ឯកឧត្តម កែវ រ៉េមី បានសរសេររៀបរាប់ថា៖ «ក្រោយពីបានជួបជជែកគ្នាទាំងសងខាង គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទទួលបាននូវលទ្ធផលជាវិជ្ជាមាន។ ខ្លឹមសារនឹងមានការផ្សព្វផ្សាយតាមរយៈវីដេអូខ្លី។ សូមអរគុណលោកជំទាវចន ចន្ទ័លក្ខិណា ប្រធានសមាគមសិល្បករខ្មែរបានជួយអន្តរាគមន៍និងអរគុណជាអនេកជូន លោក អ៊ូ ប៊ុណ្ណារ៉ាត់ និងក្មួយ
October 31, 2023 - ព័ត៌មានជាតិ
ខេត្តកោះកុង៖ បន្ទាប់ពីផ្ទុះការចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុក នូវវីដេអូខ្លីមួយ បង្ហាញពីសកម្មភាព អមនុស្សធម៌ របស់បុរសម្នាក់ ដែលយកដំបងជ្រុងវាយសំពងក្បាលកូនឈ្លូសកំពុងហែលទឹកទៅរកដីគោក បណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែង ពេលនេះលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានប្រកាសផ្ដល់ថវិកាលើកទឹកចិត្តចំនួន បួនលានរៀល ដល់អ្នកណាដែលស្គាល់អត្តសញ្ញាណរបស់ ជនបង្កខាងលើនេះ។ តាមរយៈខ្លឹមសារសំណេររបស់ លោកជំទាវ មិថុនា ភូថង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «សូមគោរពជ្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ពាក់ព័ន្ធករណីជនដែលបានប្រព្រឹត្តអំពើមិនគប្បី ខ្វះសីលធម៌ អគតិធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមគួរឱ្យស្អប់ខ្ពើមបំផុត បានយកដំបងជ្រុងវាយសំពងក្បាលកូនឈ្លូសដែលកំពុងហែលទឹកទៅរកដីគោក បណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែង។ ពាក់ព័ន្ធករណីខាងលើ ខ្ញុំសូមលើកទឹកចិត្តជាថវិកាចំនួន ៤,០០០,០០០រៀល
October 31, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ដោយយោងតាមផេកផ្លូវការរបស់កម្មវិធីទូរទស្សន៍មួយរបស់ប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា The Amazing Race Au បានជ្រើសរើសយកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាទីតាំងថតកម្មវិធីដ៏ល្បីមួយនេះ។ ការផលិតនូវកម្មវិធីទូរទស្សន៍ខាងលើ ផលិតករបានបង្ហាញនូវស្នាមញញឹមរបស់ប្រជាជនកម្ពុជា និង វប្បធម៌ដ៏ផូរផង់ មានតម្លៃមិនអាចកាត់ថ្លៃបានមានដូចជា ក្រមា គុនល្បុក្កតោ សិប្បកម្មតម្បាញពីសរសៃដើមឈូកដ៏មានតម្លៃ ព្រមទាំងបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យ គឺតំបន់រមណីយដ្ឋានវប្បធម៌អង្គរ។ ប្រែក្លាយព្រះរាជាណាចក្រកម្ពុជាជាដែនដីទទួលស្វាគមន៍ការថតភាពយន្តនៅកម្ពុជា រួមគ្នាដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍វប្បធម៌ដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ៕ ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
October 31, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ ក្រសួងធនធានទឹក បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធខ្ពស់នៃប្រទេសចិនដែលគ្របដណ្ដប់ផ្នែកខាងជើងប្រទេសថៃ និងលាតសន្ធឹងទៅដល់សមុទ្រចិនខាងត្បូង។ ខណៈនេះ នឹងមានលំហូរខ្យល់បក់មកពីទិសខាងជើង និងទិសឦសាន ប្រសព្វគ្នាជាមួយលំហូរខ្យល់បក់ពីទិសអាគេ្នយ៍ ដែលផ្ទុកនូវសំណើមនៃសមុទ្រចិនខាងត្បូង បង្កើតបានជាពពកភ្លៀងលើប្រទេសកម្ពុជា។ ស្ថានភាពធាតុអាកាសបែបនេះ នៅតែបន្តមានរហូតដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ – នៅថ្ងៃទី៣១ ខែតុលា បណ្ដាខេត្តមួយចំនួននៅក្នុងតំបន់មាត់សមុទ្រ និងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
October 31, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កម្លាំងនគរបាលខេត្តកំពង់ធំ បានឃាត់ខ្លួនក្មេងទំនើង ០២ក្រុម ដែលធ្វើសកម្មភាពបង្កឲ្យបាត់បង់សន្តិសុខ សណ្តាប់ធ្នាប់ កន្លែងប្រគំតន្ត្រី អបអសាទរពិធីប្រណាំងទូក «ង» នៅក្រុងស្ទឹងសែន នាយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។ លោកវរសេនីយ៍ឯក ឃួន ងួន ស្នងការរងជំនួយការដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានថ្លែងឲ្យដឹងថា ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២៣និង៣០នាទី នៅចំណុចទីកន្លែងប្រគំតន្ត្រីស្រាបៀរគ្រុឌ ស្ថិតក្នុងសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណី ហិង្សាដោយចេតនា។ ភ្លាមៗនោះ បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់
October 31, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា ពិតមែនហានិភ័យនៃសង្គ្រាម ហានិភ័យនៃគ្រាប់មីនយើងលែងព្រួយបារម្ភទៀតហើយ ប៉ុន្តែហានិភ័យដែលជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋគឺសុខសុវត្ថិភាពសង្គមសំខាន់ក្នុងនោះ រួមមានគ្រឿងញៀន បញ្ហាបង ធំបងតូច បញ្ហាល្បែងស៊ីសងផ្សេងៗដែលជាកង្វល់។ ការថ្លែងបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផល នានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន” នាព្រឹកថ្ងៃ ទី៣០ ខែតុលាឆ្នាំ ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បញ្ហាខាងលើនេះជាវិធានគន្លឹះសំខាន់ដែលត្រូវដោះស្រាយនិងលុបបំបាត់ឱ្យអស់ ហើយនៅក្នុងយុទ្ធសាស្ត្របញ្ចកោណមានគ្របដណ្តប់លើយុទ្ធសាស្ត្រចតុកោណ ក្នុងនោះ
October 30, 2023












